ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​លោក នួន មេសា ប្រធាន​ប៉ុស្តិ​ភូមិ​ភិ​ភំ​ពុង​វណ្ឌ​ក​ពី​បទ​រំលោភ​សេព​សន្ធ​វ​:​ក្មេងស្រី​អនីតិជន​ - គណៈកម្មការ​សាខា​កាកបាទ​ក្រហម​ខេត្ត​រតនគិរី​បាន​បើក​កិច្ចប្រជុំ​ Conference - ក្រុមហ៊ុន​វៀតណាម​មក​ដាក់​ជញ្ជីង​ប្រមូល​ទិញ​កសិផល​ផ្សេងៗ​ដណ្ដើម​មុខរបរ​ប្រជា​ពលរដ្ឋ​ខ្មែរ​យ៉ាង​សេរី​ - គ្រួសារ​ភ្លើង​ឆេះ​ផ្ទះ​នៅ​ឃុំ​ច្រេស​បានទទួល​អំណោយ​មនុស្សធម៌​ពី​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​កំពង់ត្រឡាច​ - ឃាតក​ដៃ​ឆៅ​អស់​លក្ខណ៍ ត្រូវ​សមត្ថកិច្ច​បាញ់សម្លាប់​ - ថៅកែ​ដំឡូង​មី​យួន​មក​ដាក់​ស្តង់​លើដី​ខ្មែរ​ដណ្តើម​របរ​ខ្មែរ​បែប​វា​ហី​ - ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញ​ចុះ​ពិនិត្យ​ការស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់​ប្រភេទ​DBST​ចំនួន​២​ខ្សែ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ - ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ដោយសារ​ឈើ​សង្កត់ពីលើ​ - ​ជ័យជំនះ​ថ្ងៃ​៧​មករា​១៩៧៩​បាន​ផ្តល់​កំណើត​ទី​២​ដល់​ជនកម្ពុជា​គ្រប់រូប​ - ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន និង លោកជំទាវ អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០២០-២០២១
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​សមត្ថកិច្ច​ស្រុក​អូរ​ជុំ​ឃាត់ខ្លួន​ជនសង្ស័យ ២ នាក់​ប្រើប្រាស់​គ្រឿងញៀន

[hupso]

រតនគីរី ៖ នៅវេលា​ម៉ោង​១១​និង​០៥​នាទី​ព្រឹក​ថ្ងៃ ព្រហស្បតិ៍ ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នគរបាល​ស្រុក​អូរ​ជុំ​បាន​ចុះ​ប្រតិបត្តិការ​ត្រង់ចំណុច​ផ្លូវលំ​មួយ​កន្លែង ស្ថិតនៅក្នុង​ភូមិ បុស​ញ៉ុក ឃុំសាមគ្គី ស្រុក​អូរ​ជុំ ដោយ​មាន​ការសម្របសម្រួល​ពី​តំណាង​អយ្យកា​នៃ​សាលាដំបូង​ខេត្ត​រតនគីរី​។​

​សមត្ថកិច្ច​នគរបាល​បានឲ្យដឹង​ថា​បន្ទាប់ពី​ធ្វើ​ការត្រួតពិនិត្យ​រដ្ឋបាល​ចំហរទ្វារ​គេ​បាន​រក​ឃើញ​ជនសង្ស័យ​២​នាក់​ដែល​ជិះ​រ៉ឺម៉ក​ម៉ូតូ​មកដល់​ក៏​បាន​សួរនាំ​និង​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​មួយចំនួន​។

​ដោយ​រកឃើញ​វត្ថុតាង​បទល្មើស​ជាក់ស្តែង​នគរបាល​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង​តែម្តង ហើយ​ជន​ទាំង​ពីរ​នាក់​នោះ​ជារួម​មាន​:

​ទី​១-​ឈ្មោះ គឺ​ក ក្តា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​មិន​ពិតប្រាកដ​។​

​ទី​២-​ឈ្មោះ ហៃ គីមហួ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ​ហើយ​ជនសង្ស័យ​២​នាក់ មាន​ទីលំនៅ​ភូមិ​ឃំ​ុ​កើតហេតុ​ខាងលើ​។​

​ក្រោយ​ការ ឃាត់ខ្លួន​សមត្ថកិច្ច​បា​ន​ដកហូត​វត្ថុតាង​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ៣​ថង់​តូច សង្ស័យ​ជា​សារធាតុ​ញៀន ដែកកេស​១​និង​ម៉ូតូ​រ៉ឺម៉ក​១​គ្រឿង ម៉ាក អ៊ិច​សែនធ័​រ ដែល​ជា​មធ្យោបាយ​របស់​ជនសង្ស័យ​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់​និង​វត្ថុតាង​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជំ​ុ​ដេ​ី​ម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យកា​អម​សាលាដំបូង​ខេត្ត​និង​ចាត់វិធានការ​ទៅតាម​នីតិវិធី ច្បាប់​៕ ដោយ​ភ​ន់​វ៉ាន់​ថន (​បញ្ញវន្ត​ខ្មែរ​)៕

—–

#​ឥទ្ធិពល​ស្រា​
​ប៉ូលិស​ដក​កាំភ្លើង​គំរាម​បាញ់សម្លាប់​ប៉ូលិស​ដូចគ្នា ដោយសារ​ជម្លោះ​ក្នុង​វង់​ផឹកស៊ី​

​ភ្នំពេញ​៖​នៅ​ល្ងាច​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឃាត់ខ្លួន​មន្ត្រីនគរបាល​អន្តរាគ​មន៍​ព្រែក​ឯង ម្នាក់ ពាក់ព័ន្ធ​បទល្មើស​ដក​កាំភ្លើង​បញ្ចូល​គ្រាប់​គំរាម​បាញ់សម្លាប់​ប៉ូលិស​ដូចគ្នា និង ជា​មិត្តភក្តិ​គ្នា ផងដែរ ដោយសារ​ជម្លោះ​ក្នុង​វង់​ផឹកស៊ី ។​

​សមត្ថកិច្ច បាន​ឃាត់ខ្លួន​ប៉ូលិស​រូប​នេះ នៅ​ចំណុច​ផ្ទះ​របស់​ជនសង្ស័យ ស្ថិតនៅ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​សមត្ថកិច្ច បង្ហើប​ប្រាប់ CPC NEWS ថា ជនសង្ស័យ​ជា​ប៉ូលិស​រូប​នេះ​មានឈ្មោះ រ៉េត សុគន្ធ អាយុ​២៦​ឆ្នាំ ជា​មន្ត្រី​នគរបាល​អន្ត​រាគ​មន៍​ព្រែក​ឯង ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ប៉ុន សិទ្ធា​រាជ្យ អាយុ​២៦​ឆ្នាំ ជា​មន្ត្រី​ប៉ូលិស​ដូចគ្នា ។​

​អង្គ​ហេតុ​នៃ​ករណីនេះ ត្រូវបាន​សមត្ថកិច្ច ថ្លែងថា កាលពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​២២៖៣០​នាទី​យប់ ជនសង្ស័យ​និង​ជនរងគ្រោះ​ជា​មិត្តភក្តិ​នឹង​គ្នា បាននាំគ្នា​ទៅ​ផឹកស៊ី ក្នុង​ភោជនីយដ្ឋាន​មួយ យីហោ ហ្ស៊ឹ​ម ស្ថិតនៅ​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជាមួយ​មិត្តភក្តិ​ផ្សេងទៀត ប្រហែល​១០​នាក់ ។​

​លុះ​ពេល​ផឹកស៊ី​បាន​មួយសន្ទុះ​ក្រោយមក ជនសង្ស័យ​ឈ្មោះ រ៉េត សុគន្ធ បាន​ហុច​បារី​មួ​យ​ដើម​ទៅ​អោយ​ជនរងគ្រោះ​ឈ្មោះ ប៉ុន សិទ្ធា​រាជ្យ ។ ប៉ុន្តែ​នៅពេល​ហុច​បារី​នោះ បារី​បាន​ធ្លាក់​ទៅលើ​ដី ហើយ​ជនសង្ស័យ​ក៏​អោន​រើស​បារី​ដែល​ធ្លាក់​ទៅលើ​ដី ហុច​ទៅ​អោយ​ជនរងគ្រោះ តែ​ជនរងគ្រោះ​មិន​ព្រម​យក ដោយ​ចង់បាន​បារី​ថ្មី ធ្វើអោយ​ជនសង្ស័យ និយាយថា ជនរងគ្រោះ​មើលងាយ​ខ្លួន ។​

​ក្រោយមក ជនសង្ស័យ​បាន​ទាញ​អាវុធខ្លី​ម៉ាក Lock19 ផលិត​នៅ​ប្រទេស USA ចេញពី​កាបូប​ដាក់​សម្ភារៈ មក​បញ្ចូល​គ្រាប់ រួច​ភ្ជង់​គំរាម​បាញ់​ទៅលើ​ជនរងគ្រោះ ប៉ុន សិទ្ធា​រាជ្យ ។ ប៉ុន្តែ ពេលនោះ ក៏​ត្រូវបាន​មិត្តភក្តិ​រួម​តុ​ជាមួយគ្នា បាន​ឃាត់​ចេញ​បំបែក​ចេញពី​រៀងៗ​ខ្លួន ហើយ​ជនសង្ស័យ​បាន​រត់គេចខ្លួន ។ ចំណែក​ជនរងគ្រោះ បាន​ដាក់​ពាក្យបណ្តឹង នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​បន្ទាប់មក នៅ​ល្ងាច​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ សមត្ថកិច្ច​ក៏​តាម​ចាប់ខ្លួន​ជនសង្ស័យ បាន​តែ​ម្តង ។ ពេលនេះ សមត្ថកិច្ច​កំពុង​សាកសួរ​ជនសង្ស័យ តាម​នីតិវិធី មុន​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់ ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ​ សង្គម
© 2021 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.