ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​លោក នួន មេសា ប្រធាន​ប៉ុស្តិ​ភូមិ​ភិ​ភំ​ពុង​វណ្ឌ​ក​ពី​បទ​រំលោភ​សេព​សន្ធ​វ​:​ក្មេងស្រី​អនីតិជន​ - គណៈកម្មការ​សាខា​កាកបាទ​ក្រហម​ខេត្ត​រតនគិរី​បាន​បើក​កិច្ចប្រជុំ​ Conference - ក្រុមហ៊ុន​វៀតណាម​មក​ដាក់​ជញ្ជីង​ប្រមូល​ទិញ​កសិផល​ផ្សេងៗ​ដណ្ដើម​មុខរបរ​ប្រជា​ពលរដ្ឋ​ខ្មែរ​យ៉ាង​សេរី​ - គ្រួសារ​ភ្លើង​ឆេះ​ផ្ទះ​នៅ​ឃុំ​ច្រេស​បានទទួល​អំណោយ​មនុស្សធម៌​ពី​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​កំពង់ត្រឡាច​ - ឃាតក​ដៃ​ឆៅ​អស់​លក្ខណ៍ ត្រូវ​សមត្ថកិច្ច​បាញ់សម្លាប់​ - ថៅកែ​ដំឡូង​មី​យួន​មក​ដាក់​ស្តង់​លើដី​ខ្មែរ​ដណ្តើម​របរ​ខ្មែរ​បែប​វា​ហី​ - ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញ​ចុះ​ពិនិត្យ​ការស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់​ប្រភេទ​DBST​ចំនួន​២​ខ្សែ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ - ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ដោយសារ​ឈើ​សង្កត់ពីលើ​ - ​ជ័យជំនះ​ថ្ងៃ​៧​មករា​១៩៧៩​បាន​ផ្តល់​កំណើត​ទី​២​ដល់​ជនកម្ពុជា​គ្រប់រូប​ - ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន និង លោកជំទាវ អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០២០-២០២១
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

រថយន្ត​តូច បើក មិន​ប្រយ័ត្ន​ជ្រុល ទៅ បុក​គូទ ហ៉ីយ៉ាន់ដាយ​បែកមុខ​ខ្ទេច​

[hupso]

រតនគិរី ៖ វេលា​ម៉ោង​១៨​និង​២​នាទី ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​ហេតុការណ៍ គ្រោះថ្នាក់​សារាចរ លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៦ ត្រង់​ចំណុច​ផ្លូវ​កំពុង​ជួសជុល​ថ្មី​មួយ​កំណាត់​(​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​២៨៦-២៨៧)​ស្ថិតនៅក្នុង​ភូមិ​កា​ទៀង​(​ហៅ​អូរទទឹង​) ឃុំ​ល្បាំង​១ ស្រុក​លំផាត់​។​

​អធិការ​ស្តីទី​លោក ក្លុល ថើង បានឲ្យដឹងថា រថយន្ត​១​គ្រឿង​ម៉ាក ហុីយ៉ាន់ដាយ ពណ៌​ស លាយ​ខៀវ ពាក់​ស្លាក​លេខ កំពង់ចាម​3A-4317 ដឹក​ជ័រកៅស៊ូ ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ ជា​ការដ្ឋាន​កំពុង​ជួសជុល​ផ្លូវ​ហើយ​មាន​ដី​ហុយ​ផង​នោះ រថយន្ត​នេះ​បាន​បើក​យឺតៗ ស្រាប់តែ​មាន​រថយន្ត​មួយគ្រឿង​ទៀត​បោះពួយ​យ៉ាង​លឿន​មក​ពី​ក្រោយ ហើយ​មិន​បាន​ចាប់អារម្មណ៍​ថា​មាន​រថយន្ត​នៅ​ពីមុខ ហើយក៏​បាន បុក​គូទ រថយន្ត ហ៉ីយ៉ាន់ដាយ​យ៉ាង​ពេញទំហឹង​តែ​ម្តង បណ្តាលឲ្យ​រង​ការខូច​ខាត​យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែ គ្មាន គ្រោះថ្នាក់​ដល់​ជីវិត នោះទេ ហើយ​អ្នកបើកបរ​រថយន្ត​ហ៉ីយ៉ាន់ដាយ​បាន​ចុះរ​ត់​គេចខ្លួនបាត់​។​

​លោក​ថា រថយន្ត​១​គ្រឿង​ទៀត​ម៉ាក ឡង់​គ្រីស័រ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​2AG- 8897 ធ្វើដំណើរ​ស្រប​ទិស​គ្នា មក​ពី​ក្រោយ​
​បើកបរ​ដោយ​ឈ្មោះ ពៅ វិសាល ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​អ្នក​បើ​បបរ មាន​ទីលំនៅ​ភូមិ​ព្រែក​តាសេក សង្កាត់​ជ្រោយចង្វា រាជធានី​ភ្នំពេញ
​អ្នករួមដំណើរ​ម្នាក់ ឈ្មោះ យឿន សុផល ភេទ​ប្រុស​អាយុ​៦៦​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​មន្ត្រីរាជការ មាន​ទីលំនៅ​ជាមួយ​គ្នា​មិន​មាន​របួស​នោះ​ទេ​។​

​ក្រោយ​កើតហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ល្បាំង​១ សហការ​ជាមួយ​កម្លាំង​ជំនាញ​ចរាចរណ៍​នៃ​អធិការ​ស្រុក​លំផាត់ និង​កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ស្នងការ​នគរបាល​ខេត្ត ចុះ​មក​អន្តរាគមន៍​ធ្វើការ​វាស់វែង​និង​រឹបអូស​យក​មធ្យោបាយ​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី ដើម្បី​ធ្វើ​ការសម្របសម្រួល​គ្នា​នៅ​ពេល​ក្រោយ​៕
​ដោយ ភ​ន់ វ៉ាន់​ថន (​បញ្ញវន្ត​ខ្មែរ​)

Filed in: ព័ត៌មានជាតិ
© 2021 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.