ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​លោក នួន មេសា ប្រធាន​ប៉ុស្តិ​ភូមិ​ភិ​ភំ​ពុង​វណ្ឌ​ក​ពី​បទ​រំលោភ​សេព​សន្ធ​វ​:​ក្មេងស្រី​អនីតិជន​ - គណៈកម្មការ​សាខា​កាកបាទ​ក្រហម​ខេត្ត​រតនគិរី​បាន​បើក​កិច្ចប្រជុំ​ Conference - ក្រុមហ៊ុន​វៀតណាម​មក​ដាក់​ជញ្ជីង​ប្រមូល​ទិញ​កសិផល​ផ្សេងៗ​ដណ្ដើម​មុខរបរ​ប្រជា​ពលរដ្ឋ​ខ្មែរ​យ៉ាង​សេរី​ - គ្រួសារ​ភ្លើង​ឆេះ​ផ្ទះ​នៅ​ឃុំ​ច្រេស​បានទទួល​អំណោយ​មនុស្សធម៌​ពី​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​កំពង់ត្រឡាច​ - ឃាតក​ដៃ​ឆៅ​អស់​លក្ខណ៍ ត្រូវ​សមត្ថកិច្ច​បាញ់សម្លាប់​ - ថៅកែ​ដំឡូង​មី​យួន​មក​ដាក់​ស្តង់​លើដី​ខ្មែរ​ដណ្តើម​របរ​ខ្មែរ​បែប​វា​ហី​ - ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញ​ចុះ​ពិនិត្យ​ការស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់​ប្រភេទ​DBST​ចំនួន​២​ខ្សែ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ - ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ដោយសារ​ឈើ​សង្កត់ពីលើ​ - ​ជ័យជំនះ​ថ្ងៃ​៧​មករា​១៩៧៩​បាន​ផ្តល់​កំណើត​ទី​២​ដល់​ជនកម្ពុជា​គ្រប់រូប​ - ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន និង លោកជំទាវ អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០២០-២០២១
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

សាលាបឋមសិក្សា​ភ្នំ​វិហា​ត្រូវបាន​សម្ភោ​ធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​

[hupso]

​ខេត្ត​កំពង់ចាម ៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្ប​ស៍ ១១​កើត ខែ​មិគសិរ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ឯកឧត្តម​បណ្ឌិត ស៊ា​ង ប៊ុន​លាង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ ហ៊ុន ប៊ុនធឿន ទីប្រឹក្សា​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​អគារសិក្សា នៃ​សាលាបឋមសិក្សា​ភ្នំ​វិហារ ស្ថិតក្នុង​ភូមិ​បឹង​វែង ឃុំ​ក្រសាំង ស្រុក​បាធាយ ខេត្ត​កំពង់ចាម​។

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែល ឯកឧត្តម​បណ្ឌិត ស៊ា​ង ប៊ុន​លាង បាន​មានប្រសាសន៍​ឲ្យដឹងថា​៖ តាមរយៈ​សមាគមន៍​ខ្មែរ​សតវត្ស​ទី​២១ បាន​ផ្តល់​ជំនួយ​ជា​ថវិការ​ក្នុង​ការសាងសង់ អគារសិក្សា ជាច្រើន​ខ្នង​ដែល​អង្គការ TDO របស់​សប្បុរសជន​ជប៉ុន បាន​ផ្តល់​ជូន​កម្ពុជា ជា​បន្តបន្ទាប់​។​
​ជាក់ស្តែង​អគារសិក្សា ១​ខ្នង​មាន ៣ បន្ទប់ បំពាក់​សម្ភារៈ​បរិក្ខា​រួចជាស្រេច ដែលជា​អំណោយ​របស់​លោកស្រី គី​តា​ហា​រ៉ា មី​យូ​មិ សប្បុរសជន​ជប៉ុន​ដែល​មាន លោក ត្សូ​ណេ​ជិ ណេ​ហ្គី​ស្ហ៊ី ជា​តំណាង តាមរយៈ ប្រធាន​អង្គការ TDO ត្រូវបាន​ដាក់​សម្ពោធ​អោយ​ប្រើប្រាស​ជា​ផ្លូវការ​នៅ​ថ្ងៃនេះ​ផងដែរ ក្នុង​គោលបំណង​លើកស្ទួយ​វិស័យ​អប់រំ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​ល្អប្រសើរ រីកចម្រើន​។ ដូច្នេះ​ក្មួយៗ​ដែល​ជា​សិស្សានុសិស្ស គឺ​ជា​ទំពាំង​ស្នង​ឫស្សី និង​ជា​ធនធានមនុស្ស​យ៉ាង​សំខាន់​សម្រាប់​សង្គមជាតិ​យើង ត្រូវ​ចេះ​នាំ​គ្នា​ខិតខំ​រៀនសូត្រ ដើម្បី​ក្រេប​យក​ចំណេះដឹង​ជួយ​ដល់​សង្គម និង​ក្រុមគ្រួសារ​របស់យេ​ី​ង និង​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​។

​ឯកឧត្តម​បណ្ឌិត​បន្តទៀតថា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ការអនុវត្ត​គោល​នយោបាយ​ឈ្នះ​ឈ្នះ ចាប់តាំងពី​ឆ្នាំ​១៩៩៨ រហូតដល់​បច្ចុប្បន្ន បាន​នាំមក​នូវ​សុខសន្តិភាព ឯកភាព​ជាតិ ឯកភាព​ទឹកដី​តែមួយ និង​មាន​ការអភិវឌ្ឍ​គ្រប់​វិស័យ​។

​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ​ផងដែរ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិ​បឹង​វែង បាន​សម្តែង​អារម្មណ៍​សប្បាយរីករាយ ចូលរួម​អបអរសាទរ និង​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​ឯកឧត្តម​បណ្ឌិត និង​លោកជំទាវ ដែល​បាន​អញ្ជើញ​ជា​កិត្តិយស​ដ៏​មានតម្លៃ ក្នុង​ថ្ងៃ​សម្ពោធ​អគារ​សាលា​សិក្សា​នេះ​។ ជាពិសេស​នោះ មាន​អង្គការ​សប្បុរស​ជន​ជប៉ុន ដែល​បាន​សាងសង់​អគារ​បឋមសិក្សា ជា​ប្រយោជន៍​រួម​ដល់​សិស្សានុសិស្ស ដើម្បី​លើកស្ទួយ​វិស័យ​អប់រំ​កម្ពុជា ដែល​ជា​វិស័យ​យ៉ាង​សំខាន់​មិនអាច​ខ្វះ​បាន​។​

​ទន្ទឹម​គ្នា​នោះ​ដែរ ឯកឧត្តម​បណ្ឌិត និង លោកជំទាវ ក៏​បាន​បំពាក់​មេដាយ ជូន​ប័ណ្ណសរសើរ​ដល់​លោក ត្សូ​ណេ​ជិ ណេ​ហ្គី​ស្ហ៊ី ជា​តំណាង អង្គការ​សប្បុរស​ជន​ជប៉ុន និង​បាន​នាំយក​អំណោយ​ចែកជូន​ប្រជា​ពល​រដ្ន​នៅ​ទីនោះ និង សិស្សានុសិស្ស យុវជន​កាកបាទក្រហម យុវជន​កាយ​រិទ្ធ យុវជន ស​.​ស​.​យ​.​ក ប្រជា​ការពារ​ភូមិ រួមទាំង​មន្ត្រី​កងកម្លាំង​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​ផងដែរ​។​

​សូមបញ្ជាក់​ថា​៖ ចំនួន​ថវិការ​នៃ​ការសាងសង់​អគារសិក្សា រួម​និង​អំណោយ និង​គិត​ជា​ថវិកា​សរុប​ចំនួន 55.522 ដុល្លា​អា​មេ​រិច​៕

Filed in: ព័ត៌មានជាតិ
© 2021 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.