ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​លោក នួន មេសា ប្រធាន​ប៉ុស្តិ​ភូមិ​ភិ​ភំ​ពុង​វណ្ឌ​ក​ពី​បទ​រំលោភ​សេព​សន្ធ​វ​:​ក្មេងស្រី​អនីតិជន​ - គណៈកម្មការ​សាខា​កាកបាទ​ក្រហម​ខេត្ត​រតនគិរី​បាន​បើក​កិច្ចប្រជុំ​ Conference - ក្រុមហ៊ុន​វៀតណាម​មក​ដាក់​ជញ្ជីង​ប្រមូល​ទិញ​កសិផល​ផ្សេងៗ​ដណ្ដើម​មុខរបរ​ប្រជា​ពលរដ្ឋ​ខ្មែរ​យ៉ាង​សេរី​ - គ្រួសារ​ភ្លើង​ឆេះ​ផ្ទះ​នៅ​ឃុំ​ច្រេស​បានទទួល​អំណោយ​មនុស្សធម៌​ពី​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​កំពង់ត្រឡាច​ - ឃាតក​ដៃ​ឆៅ​អស់​លក្ខណ៍ ត្រូវ​សមត្ថកិច្ច​បាញ់សម្លាប់​ - ថៅកែ​ដំឡូង​មី​យួន​មក​ដាក់​ស្តង់​លើដី​ខ្មែរ​ដណ្តើម​របរ​ខ្មែរ​បែប​វា​ហី​ - ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញ​ចុះ​ពិនិត្យ​ការស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់​ប្រភេទ​DBST​ចំនួន​២​ខ្សែ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ - ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ដោយសារ​ឈើ​សង្កត់ពីលើ​ - ​ជ័យជំនះ​ថ្ងៃ​៧​មករា​១៩៧៩​បាន​ផ្តល់​កំណើត​ទី​២​ដល់​ជនកម្ពុជា​គ្រប់រូប​ - ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន និង លោកជំទាវ អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០២០-២០២១
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ជនល្មើស​ព្រៃឈើ​នៅ​តែ​បន្តសកម្មភាព​ឥតឈប់ឈរ​

[hupso]

​កន្លងមក​នេះ​គោយន្ត​កន្ត្រៃ​ជាច្រើន​គ្រឿង​បាន​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ទឹកដី​បរិស្ថាន​ព្រៃ​ឡ​ង់ ចូល​មក​ក្រុមហ៊ុន​ស៊ី​បាយអរ​តិច នៅ​ភូមិ​រមូល ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ​ដោយ​ឥត​មាន​ការ​កោតក្រែង​សមត្ថកិច្ច​នោះ​ឡើយ​។

​លោក មល់ ប្រធាន​បរិស្ថាន​នៅ​ចំណុច​កំពត​កួយ បាន​ព្រងើយកន្តើយ​បណ្តែតបណ្តោយ​ឱ្យ​មេ​ឈ្មួញ​ឈើ​ឈ្មោះ ឆ័យ​បាន​ថ្លើមធំ​ហ៊ាន​កែនពល​គោយន្ត​កន្ត្រៃ​រាប់រយ​គ្រឿង​យក​មក​ដឹកឈើ​ហ៊ុប​ពី​ចំណុច​ព្រៃ​ឡង់​ចូលទៅ​ក្រុមហ៊ុន​ស៊ី​បាយ​អស់​តិច​។

​លើ​បញ្ហា​នេះ លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ​គួរ​មាន​វិធានការ​ចុះបង្ក្រាប​ចំពោះ​ក្រុម​ជនល្មើស​ព្រៃឈើ​ដែល​ហ៊ាន​យក​គោយន្ត​កន្ត្រៃ​ទៅ​ដឹកឈើ​ពី​ព្រៃ​ឡង់​ក្នុង​មួយ​ថ្ងៃៗ​អត់​ក្រោម​ពី 50 ទៅ 60 គ្រឿង​បែបនេះ ៕

Filed in: ព័ត៌មានជាតិ
© 2021 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.