ខេត្តបន្ទាយមានជ័យ ៖ នៅវេលាម៉ោង១១ និង១៥នាទី កាលពីថ្ងៃទី៣០ខែតុលាឆ្នាំ២០២០នេះ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនដឹកនាំដោយលោក វរសេនីយ៍ឯកធិន ស៊ិនដេត ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យបានចុះបង្ក្រាបករណី ជួញដូរគ្រឿងញៀនមួយករណីនៅចំណុចផ្ទះជនសង្ស័យជាប់របងវត្តសមាធិផល ស្ថិតនៅភូមិ៤សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ១នាក់ឈ្មោះសាញ់ សុខាភេទប្រុសអាយុ ៥២ឆ្នាំ រស់នៅភូមិឃុំខាងលើហើយជនសង្ស័យនោះក៏ជាមុខសញ្ញាចាស់ដែលធ្លាប់ជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ពីបទជួញដូរគ្រឿងញៀន ផ៊ងដែរ។
លោកវរសេនីយ៍ឯកធិន ស៊ិនដេតបានអោយដឹងដែរថា:កម្លាំងសមត្ថកិច្ចនៅបន្តឆែកឆេរលំនៅឋានរបស់ជនសង្ស័យថែមទៀត ជាលទ្ធផលគឺរកវតឃើញនូវថ្នាំប្រភេទគ្រាប់ Wy ចំនួន ៣២ គ្រាប់.ម្សៅក្រាមពណ៌សថ្លាចំនួន១៣,កូនថង់តូច.បំពង់ជក់ ១ .ដែកកេះ៥និងសំបកកូនថង់ផ្លាស្ទិចមួយចំនួនទៀត។
ប្រជាពលរដ្ធជាទួទៅបានសំដែងនូវការកោតសរសើរចំពោះស្នាដៃដ៏លេចធ្លោរបស់លោកវរសេនីយឯកធិន សិុនដេតនិងគោរពដឹងគុណចំពោះការរក្សាសុខសុវត្ថិភាពនៅក្នុងមូលដ្ធានភូមិ ឃុំខាងលើផ្តល់ឨកាសដល់ប្រជាពលរដ្ធរស់នៅប្រកបមុខរបររកសុីដោយភាពសុខសាន្ត។
កិច្ចប្រតិបត្តិការខាងលើនេះត្រូវបានដឹកនាំនិងសម្របសម្រួលដោយលោក លឹម ប៊ុន សុភក្ត្រ័ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យទើបទទួលបាននូវលទ្ធផលគួរអោយកោតស្ញប់ស្ញែងបែបហ្នឹង៕ រាយការណ៍ដោយ លោកធីម ឆៃដា