ខេត្តកំពង់ធំ ៖ ថ្មីៗនេះកុមារសតិមិនប្រក្រតីម្នាក់បានយកដៃអាវទៅរិតកប្អូនបង្កើតរបស់ខ្លួនស្លាប់យ៉ាងអាណោចអធម្នៅហ្នឹងកន្លែង។
ហេតុការខាងលើនេះបានកើតឡើងកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៩:០០នាទីនៅតំបន់ត្រពាំងកកោះ១ ភូមិអូរអង្គុញ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
សមត្ថកិច្ចមូលដ្ធានបានឲ្យដឹងថា:កុមាររងគ្រោះ ឈ្មោះសឹម រំលី ភេទប្រុសអាយុ7ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើបានស្លាប់ដោយសារបងប្រុសបង្កើតរបស់ខ្លួនយកដៃអាវទៅរឹតកប្អូនបង្កើតស្លាប់នៅកន្លែងកើតហេតុ ហើយបន្តមកជនសង្ស័យក៏បានគេចខ្លួនបាត់ស្រមោល។. តាមការបញ្ជាក់ពីឪពុកម្តាយរបស់ឃាតករបានឲ្យដឹងថា: ជនដែលសម្លាប់ប្អូនប្រុសរបស់ខ្លួនមានសតិមិនសូវគ្រប់នោះឡើយ ។
ចំពោះករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសទៅតាមច្បាប់៕