ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​អាជីវកម្ម​ជីក​យក​អាចម៌ដី​លក់​ឥត​ច្បាប់​នៅ​ភូមិ​រមាស​ចំណុច​ស្រែ​រលាំង​ត្រាច ជាប់​ផ្លូវជាតិ​លេខ​53​បាន​បង្ករ​អោយ​ប្រជា​ពលរដ្ធ​ធ្វើ​ដំដើរ​តាម​ផ្លូវ​នេះ​មាន​ការភ័យខ្លាច​ក្នុង​ការបើកបរ​ម៉ូតូ ឬ​រថយន្ត​ឆ្លងកាត់​

[hupso]

សេចក្តីរាយការណ៍​ពត៌មាន​ពី​បងប្អូន​ប្រជា​ពលរដ្ធ​រស់នៅ​ភូមិរ​មាស​បាន​ប្រាប់​ភ្នាក់ងារ​សារ​ព៌មាន បញ្ញវន្ត​ខ្មែរ ឱ្យដឹងថា​:​អាជីវកម្ម​ដឹកជញ្ជូន​អាចម៌ដី​លក់​របស់លោក រ៉ុន ជាប់​ផ្លូវជាតិ​លេខ​53​បាន​ធ្វើ​ប្រជា​ពលរដ្ធ​ធ្វើដំណើរ​ឆ្លងកាត់​មាន​ការភ័យខ្លា​ច​យ៉ាងខ្លាំង​។

មន្ត្រី​ជំនាញ​ធ្លាប់បាន​ចុះ​ទៅ​ធ្វើ​ការអប់រំ​ណែនាំ​ម្ចាស់​អាជីវករ​ល្មើសច្បាប់​រូបនោះ​ជា​ច្រើនលើក​ច្រើនសារ​មក​ហើយ​ដែ​រដែរ តែ​ជន​នោះ​នៅតែ​ផ្គើន​មិន​ព្រម​គោរព តាម​គោល​ការ​ច្បាប់​នោះឡើយ​។​

​ប្រជាពលរដ្ឋ​ជាច្រើន​គ្នា​បាន​លើកឡើង​ស្រដៀងៗ​គ្នា​ថា​:​ជា​រៀងរាល់ថ្ងៃ​ពួក​គាត់​តែង​បាន​ឃើញ​រថយន្ត​ដឹក​ដី​ជាច្រើន​គ្រឿង​បើកបរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥៣​ដោយ​មិន​មាន​ការ​យក​អ្វី​មក​ចង​គ្រប​ពីលើ​អោយបាន​ត្រឹមត្រូវ​នោះ​ទេ ដោយ​ទុក​អោយ​ដី​ជ្រុះ​រាយប៉ាយ​ផ្លូវ​កៅស៊ូ ប្រែក្លាយ​ជា​ផ្លូវដី​ហុយ​សំពោង​តែម្តង​។

​ការប្រកប​អាជីវកម្ម​របស់​ល​របស់​ឈ្មួញ​គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ខាងលើ​បាន​បង្ករ​អោយ​ប៉ះពាល់​ដល់​សុខុមាលភាព​ប្រជា​ពលរដ្ធ​មូលដធាន​ខាងលើ​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​ធូលី​ដី​បង្ករ​អោយ​ហុយ​ចូល​ចំណីអាហារ និង​ប្រលាក់​ខោអាវ និង​ហុយ​ចូល​ច្រមុះ​ជ្រាបចូល​សួត​បង្ករ​អោយ​កើតជា​ជំងឺ​ឈឺ ប៉ះពាល់​ដល់​ផ្លូវដង្ហើម​យ៉ាងខ្លាំង​ទៀតផង​។​

​ពាក់ព័ន​ករណី​ខាងលើ​នេះ​លោក​សូត្រ សង់​អភិបាល​ស្តីទី​ស្រុក​ទឹកផុស មិន​អាច​ទំនាក់ទំនង​បាន​នៅឡើយ​។

​លោក អ៊ុស រស់ ប្រធាន​មន្ទីរ រ៉ែ និង​ថាមពល​ខេត្ត កំពង់ឆ្នាំង​បាន​ប្រាប់អោយដឹង​ថា​:​នៅពេល​ខាងមុខ​ដ៏​ខ្លី​នេះ មន្ត្រី​របស់​លោក​និង​ចុះទៅពិនិត្យ​មើល​ថា​តើ​អាជីវករ​ខាងលើ​មាន​ច្បាប់​ទំលាប់​ត្រឹមត្រូវ​ដែរឬទេ​? ។​

​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​បាន​សំណូមពរ​អាជ្ញាធរ ភូមិ ឃុំ ស្រុក​ជា​ពិសេស​ស្នើសុំ​ឯកឧត្តម​អភិបាលខេត្ត មេត្តា ចាត់​អោយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មក​ទប់ស្កាត់​ឬ​ណែនាំ​ទីតាំង​ជីក​កកាយ​រណ្តៅ​ដី​របស់​លោក រ៉ុន​អោយ​គោរព​តាម​បទដ្ធាន​ច្បាប់ដោយ​កុំ​ចេះ​តែ​ជីករណ្តៅ​ដី​កាន់​ជ្រៅៗ​ទៅ​បែបនេះ​៕
​រី ភា​រិទ្ធិ​

Filed in: ព័ត៌មានជាតិ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.