ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​លោក នួន មេសា ប្រធាន​ប៉ុស្តិ​ភូមិ​ភិ​ភំ​ពុង​វណ្ឌ​ក​ពី​បទ​រំលោភ​សេព​សន្ធ​វ​:​ក្មេងស្រី​អនីតិជន​ - គណៈកម្មការ​សាខា​កាកបាទ​ក្រហម​ខេត្ត​រតនគិរី​បាន​បើក​កិច្ចប្រជុំ​ Conference - ក្រុមហ៊ុន​វៀតណាម​មក​ដាក់​ជញ្ជីង​ប្រមូល​ទិញ​កសិផល​ផ្សេងៗ​ដណ្ដើម​មុខរបរ​ប្រជា​ពលរដ្ឋ​ខ្មែរ​យ៉ាង​សេរី​ - គ្រួសារ​ភ្លើង​ឆេះ​ផ្ទះ​នៅ​ឃុំ​ច្រេស​បានទទួល​អំណោយ​មនុស្សធម៌​ពី​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​កំពង់ត្រឡាច​ - ឃាតក​ដៃ​ឆៅ​អស់​លក្ខណ៍ ត្រូវ​សមត្ថកិច្ច​បាញ់សម្លាប់​ - ថៅកែ​ដំឡូង​មី​យួន​មក​ដាក់​ស្តង់​លើដី​ខ្មែរ​ដណ្តើម​របរ​ខ្មែរ​បែប​វា​ហី​ - ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញ​ចុះ​ពិនិត្យ​ការស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់​ប្រភេទ​DBST​ចំនួន​២​ខ្សែ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ - ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ដោយសារ​ឈើ​សង្កត់ពីលើ​ - ​ជ័យជំនះ​ថ្ងៃ​៧​មករា​១៩៧៩​បាន​ផ្តល់​កំណើត​ទី​២​ដល់​ជនកម្ពុជា​គ្រប់រូប​ - ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន និង លោកជំទាវ អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០២០-២០២១
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ឯកឧត្តម​បណ្ឌិត​ស៊ា​ង ប៊ុន​លាង​និង​លោកជំទាវ​ហ៊ុន ប៊ុនធឿន​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​ចំនួន ៥.០០០ ដុល្លារ​អាមេរិក ជូន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​ចូលរួម​ចំណែក​ទិញ​វ៉ាក់សាំង​កូវី​ដ​១៩

[hupso]

ខណ​:​នេះ​សម្តេច​តេជោ​សែន ប្រមុខ​ដឹកនាំ​នៃ​រាជរដ្ធាភិបាល​កម្ពុជា​បាន​ខំ​ស្វះស្វែង​រក​ថវិកា​ឧបត្ថម្ភ​ពី​សប្បុរសជន​ជាតិ​នឹង​អន្តរជាតិ​ដើម្បី​ទិញ​vacine covid19​យក​ចាក់​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ដោយ​ឥតគិតថ្លៃ​តាម​ដំណាក់កាល​។​

​ជា​ការឆ្លើយតប​និង​ការអំពាវនាវ​ខាងលើនេះ​ឯកឧត្តម​ស៊ា​ង ប៊ុន​លាង​និង​លោកជំទាវ​បាន​នាំ​នូវ​ថវិកា​ចំនួន​5000​ដុល្លារ​អាមេរិក​ជូន​សម្តេច​ដើម្បី​យក​ទៅ​ទិញ​Vacine Covid19

​ឯកឧត្តម​បណ្ឌិត និង​លោកជំទាវ តែង​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ទាំង​កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និង​ធនធាន​ក្នុង​បុព្វហេតុ​មនុស្សធម៌ សប្បុរសធម៌​ជា​គុណប្រយោជន៍​ចំពោះ​សង្គម​ជាតិ​នៅ​គ្រប់​កាលៈទេសៈ​មិន​ដែល​ខកខាន​ឡើយ​។​

​ជាក់ស្តែង នៅពេល​ដែល​ប្រទេសជាតិ​ទទួល​រងគ្រោះ​ដោយ​ទឹកជំនន់​នា​ឆ្នាំ​២០២០​កន្លងមក​នេះ​ឯកឧត្តម​បណ្ឌិត និង​លោកជំទាវ ព្រមទាំង​ក្រុម​ការងារ​បាន​បរិច្ចាគ ថវិកា​និង​នាំយក​នូវ​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយផ្ទាល់​គិត​ជា​ថវិកា​សរុប​ចំនួន​ជាង ២៥.០០០ ដុល្លារ​អាមេរិក​និង​ឧបត្ថម្ភ​ថវិកា​ចំនួន​២០០០$​ដើម្បី​រួមចំណែក​សាងសង់​អគារ​ថ្មី​នៅក្នុង​មន្ទីរពេទ្យ​កាល់ម៉ែ​ត​។

​គួរបញ្ជាក់​ផង​ដែរ​រយ​:​ពេល​កន្លង​មក​ឯកឧត្តម​ស៊ា​ង​ប៊ុន​លាង​និង​លោកជំទាវ​បាន​រួមចំណែក​ជាមួយ​អង្គការ សប្បុរសជន​ជប៉ុន​លើ​ការសាងសង់​អគារសិក្សា​ចំនួន ១៥៧ ខ្នង ស្មើ ៦៥០​បន្ទប់ និង​សមិទ្ធផល​ផ្សេងៗ​គិត​ជា​ទឹកប្រាក់​សរុប​ជិត ៩ លាន​ដុល្លារ​អាមេរិក​ទៀត​ផង ៕

Filed in: ព័ត៌មានជាតិ
© 2021 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.