ខេត្តរតនគិរី ៖ សមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសព្រៃឈើដែលឈ្មួញឈើកំពុងត្រៀមរៀបចំលួចដឹកជញ្ជូនឆ្លងដែនទៅប្រទេសវៀតណាមដោយខុសច្បាប់។
ការចុះបង្ក្រាបនេះបានធ្វើឡើង កាលពីវេលាម៉ោង២និង៥៩នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិភិលើ ឃុំសេសាន ស្រុកអូរយ៉ាដាវ។
សមត្ថកិច្ចមានភារ:កិច្ចបង្ក្រាបបទល្មើសព្រៃឈើនៅទីតាំងឈើខាងលើនេះបានបង្ហើបឲ្យដឹងថា:ឈើដែលបានចាប់បង្ក្រាបខាងលើនេះត្រូវបានឈ្មួញដឹកជញ្ជូនចេញពីព្រៃសហគមន៍ភូមិប៉ា ឃុំសេសាន ស្រុកអូរយ៉ាដាវ។
ខណះសមត្ថកិច្ចទទួលបាននូវសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋភ្លាមៗនោះ សមត្ថកិច្ចជំនាញក៏បានចុះមកស្ទាក់ចាប់ជនប្រព្រឹត្តបទល្មើសព្រៃឈើនៅចំណុចភូមិភិលើ នេះតែម្តង។
សមត្ថកិច្ចបានបន្ថែមទៀតថា: វត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានមានប្រភេទឈើស្រឡៅចំនួន២០ កំណាត់ មុខកាត់២០.៣០ឃ្លុំ ប្រវែង២.២ម៉ែត្រ និងម៉ូតូកែឆ្នៃដឹកជញ្ជូនឈើចំនួន ១គ្រឿង។
កិច្ចប្រតិបត្តិការចុះបង្ក្រាបបទល្មើសខាងលើនេះ ក៏មានការចូលរួមពីកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ និងមន្ត្រីបរិស្ថានផងដែរ។
គួរអោយសង្វេគពន់ពេកនៅពេលដែលដឹងការពិតទើបដឹងថាម៉ូតូដឹកឈើល្មើសខាងលើនេះ. តាមពិតពួកគាត់ទាំងនោះគ្រាន់តែជាអ្នកសុីឈ្នួលដឹកឈើអោយឈ្មួញទុច្ចរិតតែប៉ុណ្ណោះឯង។
នៅពេលដែលសមត្ថកិច្ចចាប់ឃាត់. ម៉ូតូដឹកឈើជាច្រើនបានទំលាក់ឈើពីម៉ូតូ. ហើយក៏ដាក់មេផាយរត់គេចខ្លួនបាត់អស់.ដោយបន្សល់ទុកនៅហ្នឹងកន្លែងតែម៉ូតូកព្ចាាស់ ១គ្រឿង តែប៉ុណ្ណោះ។
ជុំវិញការបង្ក្រាបបទល្មើសព្រៃឈើខុសច្បាប់ខាងលើនេះលោក សូលីត សំភូ ប្រធានក្រុមបរិស្ថានស្រុកអូរយ៉ាដាវបានបញ្ជាក់ថា:នៅព្រឹកថ្ងៃទី១១ ខែធ្នូ នេះលោកនិងទៅទទួលរបាយការណ៍ពីសមត្ថកិច្ចចម្រុះដោយផ្ទាល់តែម្តង។
ទោះបីយ៉ាងណារឿងដែលហួសចិត្ត វាស្ថិតត្រង់ថាឈ្មួញឈើគ្រាក់ៗតែងរួចខ្លួញពីសំណាញ់ច្បាប់ជារៀងរហូត រីឯប្រជាពលរដ្ធក្រីក្រសូម្បីតែមានកំហុសតិចតួចតែងតែជាប់គុកច្រវាក់ថ្វីបើប្រជាពលរដ្ធមានកំហុសតិចតួចក៏ដោយចុះ។
ឈើដែលចាប់បង្ក្រាបបានខាងលើនេះលោកក៏សុំផ្ញើនៅប៉ុស្តិ៍នគរបាលការពារព្រំដែនគោកចំណុចភូមិ ភិលើ ឃុំសេសានស្រុកអូយ៉ាដាវមួយរយ: ហើយតទៅនិងរៀបចំបែបបទបព្ជាូនទាតុលាការចាត់ការទៅតាមច្បាប់៕