ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​លោក នួន មេសា ប្រធាន​ប៉ុស្តិ​ភូមិ​ភិ​ភំ​ពុង​វណ្ឌ​ក​ពី​បទ​រំលោភ​សេព​សន្ធ​វ​:​ក្មេងស្រី​អនីតិជន​ - គណៈកម្មការ​សាខា​កាកបាទ​ក្រហម​ខេត្ត​រតនគិរី​បាន​បើក​កិច្ចប្រជុំ​ Conference - ក្រុមហ៊ុន​វៀតណាម​មក​ដាក់​ជញ្ជីង​ប្រមូល​ទិញ​កសិផល​ផ្សេងៗ​ដណ្ដើម​មុខរបរ​ប្រជា​ពលរដ្ឋ​ខ្មែរ​យ៉ាង​សេរី​ - គ្រួសារ​ភ្លើង​ឆេះ​ផ្ទះ​នៅ​ឃុំ​ច្រេស​បានទទួល​អំណោយ​មនុស្សធម៌​ពី​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​កំពង់ត្រឡាច​ - ឃាតក​ដៃ​ឆៅ​អស់​លក្ខណ៍ ត្រូវ​សមត្ថកិច្ច​បាញ់សម្លាប់​ - ថៅកែ​ដំឡូង​មី​យួន​មក​ដាក់​ស្តង់​លើដី​ខ្មែរ​ដណ្តើម​របរ​ខ្មែរ​បែប​វា​ហី​ - ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញ​ចុះ​ពិនិត្យ​ការស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់​ប្រភេទ​DBST​ចំនួន​២​ខ្សែ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ - ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ដោយសារ​ឈើ​សង្កត់ពីលើ​ - ​ជ័យជំនះ​ថ្ងៃ​៧​មករា​១៩៧៩​បាន​ផ្តល់​កំណើត​ទី​២​ដល់​ជនកម្ពុជា​គ្រប់រូប​ - ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន និង លោកជំទាវ អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០២០-២០២១
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

អាជីវករ​ឆ្នុកទ្រូ​ផ្ទុះ​ការតវ៉ា​និង​ក្រុមហ៊ុន​គិរី​ឧត្តម​រៀល​អី​ស្ទេត ឯក​

[hupso]

លោក​ យឹម ​សារិន ​អភិបាល​ស្រុក​បរិបូណ៌​និង​អម​លោក​ប៉ាត់ សុវណ្ណ​អភិបាលរង​អមដំណើរ​ដោយ​លោក​សាំង​គឹម​ស៊ន​មេឃុំ​ឆ្នុកទ្រូ​ព្រមទាំង​មន្ត្រី​ក្រោម​ឪ​វាទ​ជាច្រើន​នាក់​ទៀត​បាន​ចុះ​សម្របសម្រួល​ដោះស្រាយ​ទំនាស់​រវាង​អាជីវករ​លក់ដូរ​ខាងក្រៅ​ផ្សារ​សមុទ្រ​ទឹកសាបឲ្យ​ចូលល​ក់​ដូ​រ​ក្នុង​ផ្សារ​ដែល​ក្រុមហ៊ុន​ទើបតែ​សាងសង់​រួច​ថ្មីៗ​នេះ​។

​លោក ​យឹម ​សារិន ​អភិបាល​ស្រុក​បរិបូណ៌​មានប្រសាសន៍​ថា​អំណេះ​ត​ទៅ​រដ្អបាល​ស្រុក​មិន​អនុញ្ញាត​ឱ្យ​បងប្អូន​អាជីវករ​លក់ដូរ​អនាធិបតេយ្យ​នៅលើ​ផ្លូវ​សាធារណៈ ឬ​លក់​ក្រៅ​ទីតាំង​ផ្សារ​ថ្មី​តទៅ​ទៀត​ឡើយ​។

​រីឯ​អ្នកលក់ដូរ​ក្រីក្រ​ដែល​មាន​តែ ១​កញ្ច្រែង ឬ​១​ល្អី​នោះ ក្រុមហ៊ុន​បាន​រៀបចំ​កន្លែង​ឲ្យ​លក់ដូរ​យ៉ាង​សមរម្យ​អោយ​ហើយ​ដោយ​មិន​យក​ថ្លៃ​ឈ្នួល​ប្រចាំថ្ងៃ ឬ​ប្រចាំខែ​នោះឡើយ​។

​ចំណែក​ដី​សេសសល់​នៅ​ជុំវិញ​ទីតាំង​ផ្សារ​ថ្មី​នេះ​គឺ​ក្រុមហ៊ុន​អះអាង​ថា​គេ​និង​រៀបចំ​ធ្វើការ​អភិវឌ្ឍន៍​ដោយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សួនច្បារ​បង្កើន​សោភ័ណភាព​ផ្សារ​ស្របតាម​សភាពការណ៍​នៃ​ការអភិវឌ្ឍន៍​របស់​រា​ជ​រដ្ធាភិបាល​កម្ពុជា​។

​អ្នកស្រី​ឯម ផល្លី​អាជីវករ​លក់ដូរ​នៅ​ផ្សារ​មាត់ទឹក​ជើង​កំពង់​ឆ្នុកទ្រូ​បាន​បង្ហើប​អោយដឹងថា​:​សព្វថ្ងៃ​នេះ​គា​ុំ​ត់ល​ក់មួយៗ​ថ្ងៃ​បាន​តែ​20 ម៉ឺន​រៀល​បើ​និង​ទូទាត់​លាត់សើយ​ទៅ​គាត់​បាន​ចំណេញ​តែមួយ​ម៉ឺន​រៀល​ទេ​យក​មក​ច​ព្ចា​ឹ​មមួយ​គ្រួសារ នេះ​បើ​កុំ​តែ​ខ្ចីលុយ​ធនាគារ​មក​ទប់​ទុន កុំ​អី​កូនៗ​ដាច់​ពោះ​ហើយ ដោយ​គាត់​គ្មាន​ទំនុកចិត្ត​លើ​ការលក់ដូរ​ថា​និង​មានការ​រី​ន​ចំរើន​នោះឡើយ​។

​ដោយសារ​ការលក់ដូរ​មិនសូវ​ដាច់​ពួក​អាជីវករ​សុខ​ចិត្រ​កុងត្រា​រយះ ៥​ឆ្នាំ ១០​ឆ្នាំ 20​ឆ្នាំ ឬ​៣០​ឆ្នាំ​ទាំង​ប្រថុយប្រថាន​លក់​តូប​មួយៗ​ហើយ​បើ​យ៉ាងណា​គាត់​និង​លក់​ផ្ដាច់​តែម្ដង​។

​យ៉ាងណាមិញ​អាជីវករ​ជាច្រើន​កំពុង​ពិចារណា​លើ​កិច្ចសន្យា​របស់​ម្ចាស់​ផ្សារ​ដែល​កំណត់​អាណត្តិ​ជួល​តូប​រយះពេល​តែ​៣​ឆ្នាំ​គឺ​ពួកគាត់​សុំ​លក់ដូរ​នៅ​ទីផ្សារ​ខាងក្រៅ​នេះ​វិហើយ​បើសិនជា​ការលក់ដូរ​នៅ​ទីផ្សារ​នេះ​ដំណើរការ​កាក់កប​ពួកគាត់​អាច​ទទួលយក​បាន​លើ​ការកំណត់​អាណត្តិ​ជួល​តូប​រយះពេល​បី​ឆ្នាំ​នោះ ក៏​ប៉ុន្ដែ​ចំពោះ​អ្នក​ដែល​គេ​មាន​ជីវភាព​ធូរធារ​និង​មាន​លទ្ធភាព​ចូល​លក់ដូរ​ក្នុង​ផ្សារ​ក៏​ឲ្យ​ពួកគេ​ចូល​លក់ដូរ​នៅ​ទី​នោះ​មុន​សិន​ទៅ​! ។​

​គួរ​បញ្ញាក់​ផងដែល​ថា​:​កាលពី​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២០ បញ្ញវ័ន្ត​ខ្មែរ​យើង​បាន​ផ្សាយ​ម្តង​រួច​មកហើយ​នូវ​ស្ថានភាព​ពិត​របស់​អាជីវករ​លក់ដូរ​នៅ​ផ្សារមាត់​ទឹកជើង​កំពង់ឆ្នុក​ទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៍ ខេត្ត​កំពង់ឆ្នាំង​ប្រមាណ​ជាង​២០០​តូប​នាំគ្នា​តវ៉ា ក្តៅក្រហាយ​កកាយ​បូល​និង​រង​ទឹកភ្នែក​ទឹកសំបោរ​ដោយសារតែ​ទង្វើ​របស់​លោក​មេឃុំ​ស្រប​ពេល​ដី​កំពុង​មាន​ហាងឆេង​ខ្ពស់​ធ្វើ​អោយ​ជនល្មើស​មួយចំនួន​តូច​គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដោយ​មិន​បាន​គិត​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ហើយ​ដោយសារ​ពួក​គាត់​ទទូច​ស្នើសុំ​អោយ​ភ្នាក់ងារ បញ្ញវ័ន្ត​ខ្មែរ​​យើង​ជួយ​ចុះផ្សាយ​ពី​ក្តី​ទុក្ខ​កង្វល់​របស់​ពួកគាត់​ដែល​មាន​ការ​មិន​ពេញចិត្ត​ចំពោះ​ក្រុមហ៊ុន​គិរី​ឧត្តម​រៀល​អ៊ី​ស្ទេត​ឯ​.​ក បាន​កសាង​ផ្សារ​ដែល​មានឈ្មោះ​ថា​”​ផ្សារ​សមុទ្រ​ទឹកសាប​”​ដែល​បាន​ទទួល​ដី​អនុប្បយោគ​ផ្ទៃដី​ទំហំ​១៥​ហិត​តា​កាត់ចេញ​ចេញពី​តំបន់​៣ នៃ​បឹង​ទន្លេសាប​តាម​សារាចរ​ណែនាំ​លេខ ០២ សរ​ណន ចុះ​ថ្ងៃ​ទី​២៧ ខែ​មិនា ឆ្នាំ​២០១៣ ជា​សម្បត្តិ​សា​ធារ​ណះ​របស់​រដ្ឋ ដើម្បី​អនុប្បយោគ​ជា​ដីឯកជន​របស់រ​ដ្ឋ ស្ថិតនៅ​ភូមិ​ឆ្នុក​ទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៍ ខេត្ត​កំពង់ឆ្នាំង​ដែល​តាមពិត​ទីតាំង​ដែល​ក្រុមហ៊ុន​កំពុង​សាងសង់​ផ្សារ​នេះ ជា​កន្លែង​ផ្សារ​លក់ដូរ​ចាស់​របស់​ពួក​អាជីវករ​លក់ដូរ​តាំងពី​យូរយារ​ណាស់​មកហើយ គួរ​ណាស់​តែ​ក្រុមហ៊ុន​មាន​គោលការណ៍​ទូទាត់​សំណង​ខ្លះៗ​ទៅអោយ​ប្រជាពលរដ្ឋ​ដែល​ពួកគាត់​ធ្លាប់​លក់ដូរ​ចិញ្ចឹមជីវិត​ច្រើន​ឆ្នាំ​មកហើយ ដោយ អ្នក​ខ្លះ​លក់​នៅ​ទីនោះ​រយ​:​ពេល​20​ឆ្នាំ ខ្លះ​30​ឆ្នាំ​ហើយ​មិន​ត្រឹមតែ​មិន​បាន​សំណង បែរជា​អោយ​ពួកគាត់​កក់​ប្រាក់​ជួល​តូប​ចំនួន 1500 ដុល្លារ រយៈពេល 3 ឆ្នាំ​ដោយ​កំណត់​អោយ​ទៀងទាត់​ជា​ប្រចាំ​ខែ​សំរាប់​តូប​១​កន្លែង​ដែល​មាន​ប្រវែង​តែ 2 ម៉ែត្រ​គុណ​និង​9​ទឹក​បួន​ជ្រុង​ដោយ​តម្រូវឲ្យ​បង់​ប្រាក់​ប្រចាំ​ខែ ក្នុង​1​តូប ចាប់ពី 20​ដុល្លា​ទៅ​ដល់ 35​ដុល្លា​បង្ករ​អោយ​ពួក​គាត​វង្វេង​ស៊ុង​សើច​មិនសមហើយ​នេះ​។

​ប្រភព​ពី​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ ដែល​មិន​សុំ​បញ្ចេញ​ឈ្មោះ​រស់​នៅក្នុង​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ​ស្រុក បរិបូណ៍ ខេត្ត​កំពង់ឆ្នាំង បានដាក់​ការសង្ស័យ​ទៅលើ​ទំហំ​ដី​នៃ​ការ​ឈូសឆាយ មើល​ឃើញនឹងភ្នែក​ផ្ទាល់​ប្រហែលជា​មិន​មែន 15 ហិច​តា​នោះ​ទេ​គិត​ទៅ​អាច​ប្រហែលជា 60 ទៅ 70 ហិត​តា​ឯណោះ​។

​ឥឡូវនេះ​ពួក​អាជីវករ​គាត់​ពុំមាន​លទ្ធភាព​ទិញ​តូប​នៅ​ផ្សារ​ខាងលើ​នោះទេ ដោយសារ​សភាពការណ៍​ជម្ងឺ Ovid 19​គាត់​លក់​ឥ​វ៉ាន់​មិន​ដាច់​សោះ​ពោល​គឺ​រក​ព្រឹក​ខ្វះ​ល្ងាច រក​ល្ងាច​ខ្វះ​ព្រឹក ទើប​ពួកគាត់​ស្នើសុំ​ដោយ​ទទូច​អោយ​អាជ្ញាធរ​ភូមិ ឃុំ ស្រុក​ជួយ​រិះរក​ដំណោះស្រាយ​ណា​មួយ​ជូន​ពួកគាត់​អោយបាន​សមស្រប​ផង​បានទេ​? ប៉ុន្តែ​ផ្ទុយទៅវិញ​ការដោះស្រាយ​ទំនាស់​រវាង​ក្រុមហ៊ុន​និង​អាជីវករ​ធ្វើឡើង​ជា​ច្រើនលើក​ច្រើនសា​រ​តែ​នៅ​ពុំ​មាន​លទ្ធផល​វិជ្ជមាន​សោះឡើយ​។

​ខណៈ​នេះ​ពួក​អាជីវករ​កំពុងតែ​ព្រួយបារម្ភ​ខ្លាច​លើ​បព្ហា​ា​បាត់​បង់កន្លែង​លក់ដូររ​កទ​ទួលទាន​ចិញ្ចឹមជីវិត​ផ្ទុយទៅវិញ​ក្រុមហ៊ុន​មួយ​នេះ​បាន​ផ្គើន​និង​អនុសាសន៍​របស់​សម្ដេច​តេជោ​សែន​ដែល​តែងតែ​គិត​ពី​សុខទុក្ខ​រាស្ត្រប្រជា​ជា​អាទិភាព ម្ត៉េ​ចក៏​ក្រុមហ៊ុន​ខាងលើបែ​រ​យក​រាស្ត្រ​ធ្វើ​ជា​ឈ្នាន់​ដើម្បី​បំពេញ​ម​ហិតា​និង​ផលប្រយោជន៍​មាន​បាន​របស់​ខ្លួន​និង​បក្ខពួក​ទៅវិញ​។​

​ប្រភព​មាត់ចាបមាត់ព្រាប​បាននាំគ្នា​សង្ស័យ​ថា​ស្រួល​មិន​ស្រួល​ចំណែក​ដី​ដែល​នៅសល់​ជុំវិញ​ផ្សារ ត្រូវ​ក្រុមហ៊ុន​ពុះ​ច្រៀក​ជា​ឡូត៍​លក់​ស្ងាត់ៗ ទៅ​ឲ្យ​អ្នក​ដែល​រស់​នៅ​ក្រៅ​ស្រុក ក្នុង​1​ឡូត៍ៗ​តម្លៃ​ចាប់ពី 8500​ដុល្លា​ទៅ​ដល់​13000​ដុល្លា​អស់​ទៅ​ហើយ​ក៏​មិនដឹង​? ។​

​គួរ​រំលឹក​ផងដែរ​ថា​កាល​មុន​នេះ​បន្តិច​អាជ្ញាធរ​ធ្លាប់បាន​ដេញ​អាជីវក​លក់ដូរ​អម​សងខាង​ផ្លូវ​លេខ​៥២​យ៉ាង​ទីង​ណាត់​ទីង​ណែ​ង​មិន​អោយ​លក់ដូរ​ដោយ​ប្រាប់​អាជីវក​លក់ដូ​រថា​អាជ្ញាធរ​និង​រៀបចំ​ផ្លូវ​អោយមាន​សោភ័ណភាព​

​ឥឡូវ​កន្លែង​ដែល​អាជ្ញាធរ​ដេញ​អាជីវករ​ហាមប្រាម​មិន​អោយ​លក់ដូរ​នោះ​ត្រូវបាន​គេ​យក​ដី​ទាំងនោះ​ទៅ​វាស់​អង្កន់​លក់​ជា​ឡូតិ័ៗ​មាន​ក្បាលដី​8​ម៉ែត​១០​ម៉ែត​ខ្លះ​ដោយ​លក់​មួយ​ឡូតិ៍ តម្លៃ​៤០០០​ដុល្លា​,៧០០០​ដុល្លា​និង​១០០០០​ដុល្លា​ឯណោះ​ផង​ក៏​មិនដឹង​?​។

​រឿង​ដែល​ហួសចិត្ត​វា​ស្ថិត​ត្រង់​ថា​គេ​ហ៊ាន​រហូត​លួច​ចាក់​ដី​លប់​ប្រឡាយ បង្ក​អោយ​លិចលង់​ផ្ទះសំបែង​ភូមិករ​បងប្អូន​ប្រជាពលរដ្ឋ​នា​រដូវវស្សា​កន្លងទៅ តើ​អ្នក​មាន​លុយ​និង​មានអំណាច ចាក់​ដី​លិច​ផ្ទះ​ប្រជាពលរដ្ឋ​ទុក្ខ​អោយ​រាស្ត្រ​មាន​ការសោកស្តាយ​ទង្វើ​របស់​ខ្លួន​ដែរ​ទេ​?​។​

​អាជីវករ​លក់ដូរ​អម​សងខាង​ផ្លូវ​លេខ​៥២​បាន​ទទួច​អង្វរ សុំ​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន និង​សម្ដេច​កិតិ​ព្រឹទ្ឋ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​សូម​លោក​មេត្តាជួយ​ដោះស្រាយ​រក​យុត្តិធ៌ម​អោយ​ពួក​គាត់​ដោយ​ក្តី​ណ្តោ​ស​ផង​ចុះ​។​

​រឿងរ៉ាវ​ខាងលើនេះ​មិន​អាច​យក​ជា​ការពិត​ទាំងស្រុង​បាន​ឡើយ​ដោយសារ​យើង​រង់ចាំ​ការបំភ្លឺ​ពី​ភាគី​ក្រុមហ៊ុន ៕

Filed in: ព័ត៌មានជាតិ
© 2021 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.