ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​លោក នួន មេសា ប្រធាន​ប៉ុស្តិ​ភូមិ​ភិ​ភំ​ពុង​វណ្ឌ​ក​ពី​បទ​រំលោភ​សេព​សន្ធ​វ​:​ក្មេងស្រី​អនីតិជន​ - គណៈកម្មការ​សាខា​កាកបាទ​ក្រហម​ខេត្ត​រតនគិរី​បាន​បើក​កិច្ចប្រជុំ​ Conference - ក្រុមហ៊ុន​វៀតណាម​មក​ដាក់​ជញ្ជីង​ប្រមូល​ទិញ​កសិផល​ផ្សេងៗ​ដណ្ដើម​មុខរបរ​ប្រជា​ពលរដ្ឋ​ខ្មែរ​យ៉ាង​សេរី​ - គ្រួសារ​ភ្លើង​ឆេះ​ផ្ទះ​នៅ​ឃុំ​ច្រេស​បានទទួល​អំណោយ​មនុស្សធម៌​ពី​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​កំពង់ត្រឡាច​ - ឃាតក​ដៃ​ឆៅ​អស់​លក្ខណ៍ ត្រូវ​សមត្ថកិច្ច​បាញ់សម្លាប់​ - ថៅកែ​ដំឡូង​មី​យួន​មក​ដាក់​ស្តង់​លើដី​ខ្មែរ​ដណ្តើម​របរ​ខ្មែរ​បែប​វា​ហី​ - ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញ​ចុះ​ពិនិត្យ​ការស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់​ប្រភេទ​DBST​ចំនួន​២​ខ្សែ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ - ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ដោយសារ​ឈើ​សង្កត់ពីលើ​ - ​ជ័យជំនះ​ថ្ងៃ​៧​មករា​១៩៧៩​បាន​ផ្តល់​កំណើត​ទី​២​ដល់​ជនកម្ពុជា​គ្រប់រូប​ - ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន និង លោកជំទាវ អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០២០-២០២១
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ឈ្មួញ​ឈើ​កំពុង​បំផ្លិច​ព្រៃឈើ​សមត្ថកិច្ច​និង​មន្ដ្រី​ជំនាញ​ខ្លាច​បុណ្យ​មិន​ហ៊ាន​ចាប់​បង្ក្រាប​

[hupso]

ខេត្ត​ឧត្តរមានជ័យ ៖ សារព័ត៌មាន​ជា​ច្រើន​អង្គភាព​តែងតែ​ធ្វើ​ការចុះផ្សាយ ពី​សកម្មភាព​របស់​មេ​ឈ្មួញ​ឈើ​ជើង​ខ្លាំង ខាង​បំផ្លិចបំផ្លាញ​ព្រៃឈើ​ប្រចាំ​ស្រុក​អន្លង់វែង​ឈ្មោះ​ហុង មហា​ឬ​ទ្ធី ដែល​កំពុង​រកស៊ី​ដឹក​ជញ្ជូន​ល្មើស​ច្បាប់​ជាច្រើន​ឆ្នាំ​ណាស់​មក​ហើយ​ដោយ​ឥត​ដែល​ឃើញ​មាន​អាជ្ញាធរ​សមត្តកិច្ច និង​មន្ដ្រី​មូលដ្ឋាន​ស្រុក​ឬ​ថ្នាក់​ខេត្ត​ណាមួយ​ហ៊ាន​ធ្វើ​ការចាប់​បង្ក្រាប​នោះឡើយ​។​

​ជាក់ស្ដែង​បច្ចុប្បន្ននេះ​មេ​ឈ្មួញ​រូប​នេះ​តែងតែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​សិប្បកម្ម​ឥត​ច្បាប់​ពី​គ្រប់​ទិស​ទី​កន្លែង​ក្នុង​ខេត្ត​ព្រះវិហារ ដោយ​ដឹក​ឆ្លងកាត់​មុខ​ស្នាក់ការ​រដ្ឋាភិបាល​ព្រៃឈើ​ស្រុក​ត្រពាំង​ប្រាសាទ​ដែល​គ្រប់គ្រង​ដោយ​លោក​ជៀល សុផល ជា​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ និង​ដឹក​ឆ្លងកាត់​មុខ​ស្នាក់ការ​រដ្ឋាភិបាល​ព្រៃឈើ​ស្រុក​អន្លង់វែង​គ្រប់គ្រង​ដោយ​លោក​គង់ សារ៉េត​នាយ​សង្កាត់​រដ្ឋាភិបាល​ព្រៃឈើ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​យ៉ាងសឹក​ផ្លូវ​ទៅ​ហើយ​តែ​លោក​ប្រធានស្លា​ក់​ការ​ទាំងពីរ​សំងំ​ដេកលក់​មិន​ចាប់​បង្ក្រាប​ឈ្មួញ​រូបនោះ​សោះឡើយ នេះ​សង្ស័យ​តែ​មេ​ឈ្មួញ​ឈ្មោះ ហុង មហា​ឬ​ទ្ធី​យក​ប្រាក់សំណែន​ដុល្លារ​អាមេរិក​បង់​ក្បាល​ឡាន​ឲ្យ ឬ​ក៏​គិត​បង់​ដាក់​ជា​ខែ​ទេ​ដឹង បាន​ជា​មិន​ដែល​ឃើញ​ចាប់​បង្ក្រាប​ឈ្មួញ​នោះ​សោះ​អញ្ចឹង​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​មេ​ឈ្មួញ​ជើង​ខ្លាំង​ខាង​បំផ្លិច​ព្រៃឈើ​ស្មើរ​តែ​រលាយ​មុខ​អស់​ទៅហើយ នៅឡើយ​តែ​ឈ្មោះ ហុង មហា​ឬ​ទ្ធី​នៅតែ​អាច​សើយសុខ​រកស៊ី​ដឹក​ជញ្ជូន​ព្រៃឈើ​ឥត​ច្បាប់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ​បាន​ក្លាយជា​មហា​សេដ្ធី នៅ​មិនទាន់​ដល់​ថ្ងៃ​អន្សាដូច​មេ​ឈ្មួញ​ឈើ​ដទៃ​ដែល​កំពុង​ជាប់គុក​ច្រវាក់​នោះឡើយ​៕

Filed in: ព័ត៌មានជាតិ
© 2021 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.