រតនគិរី ៖ នាថ្ងៃទី០៤ខែមករាឆ្នាំ២០២១មានដំរីព្រៃ២ហ្វូងបានចូលមកលុកលុយនៅឃុំប៉ក់ញ៉ៃ និងឃុំយ៉ាទុង ស្រុកអូរយ៉ាដាវនាពេលយប់បំផ្លិចបំផ្លាញផលដំណាំ ខ្ទមចាំចំការនិងសំភារ:មួុយចំនួុនបង្កការភ័យខ្លាចដល់ប្រជាពលរដ្ធយ៉ាងខ្លាំង។
លោក ស៊ឹម លីន បានឲ្យដឹងថា ហ្វូងសត្វដំរីព្រៃនេះ មានប្រមាណជាង ១៥ក្បាល ដើរចល័តនៅក្នុងឃុំប៉ក់ញ៉ៃ និងឃុំយ៉ាទុងនាពេលយប់មានចរិតកាចសាហាវពឹលដើរជួបអ្វីគឺបំផ្លាញហ្នឹងដោយគឹតទាំងផលដំណាំ ជួបបាវស្រូវស៊ីស្រូវជួបសម្ភារអ្វីគឺយកប្រម៉ោយវាយបំផ្លាញបាចសាចចោលយ៉ាងរំភើយ។
លោកអភិបាលរងស្រុកអូរយ៉ាដាវបានបព្ជាាក់ផងដែរថា:ហ្វូងដំរីព្រៃក្នុងឧទ្យានជាតិស្រុកអូរយ៉ាដាវមានប្រមាណជា៤០ទៅ៥០ក្បាល ហើយសត្វដំរីព្រៃទាំងនេះបានដើរដាច់ហ្វូងពីគ្នាយ៉ាងរាយប៉ាយ។
ប្រជាពលរដ្ឋរស់នៅក្នុងឃុំយ៉ាទុង បានឲ្យដឹងដែរថា រយៈពេល៥ទៅ៦ថ្ងៃនេះ ហ្វូងសត្វដំរីព្រៃតែងតែចូលភូមិពួកគាត់មកបំផ្លិចបំផ្លាញបោចរោចខ្ទមចាំចម្ការអស់ចំនួន១០ខ្នង. ស្រូវចំនួន៥៩បាវ.ដើមចន្ទីចំនួន១០ដើម. បោកបំបែកម៉ាស៊ីនកាត់ស្មៅ៣គ្រឿង. ម៉ាស៊ីនបាញ់ស្មៅ៤គ្រឿង និងសម្ភារចានឆ្នាំងមួយចំនួនទៀតផងដែរ។
លោក ស៊ឹម លីន អភិបាលរង ស្រុកអូយ៉ាដាវ បានដឹកនាំកម្លាំង ប្រដាប់អាវុធ រួមមាន៖ កម្លាំងសឹករងស្រុក កម្លាំងនគរបាលស្រុក និងកម្លាំងបរិស្ថាន ឧទ្យានជាតិ ស្រុកអូយ៉ាដាវ ចុះទៅអន្តរាគមន៍នៅ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ។
ប្រជាពលរដ្ឋ បានសំណូមពរឲ្យលោក អភិបាលរង ដាក់កម្លាំងប្រចាំការ ឃ្លាំមើលសត្វដំរីព្រៃនិងឆ្លើយតបទៅនិង សំណូមពរនេះលោកអភិបាលរងក៏បានដាក់កម្លាំងប្រចាំការចំនួនពីរគោលដៅក្នុងនោះមាន៖
១-គោលដៅភូមិដរតូច ចំនួន ៤ នាក់
២-គោលដៅភូមិខ្វែង ចំនួន ៤ នាក់ ដោយទីតាំងគោលដៅទាំងពីរភូមិនេះស្ថិតនៅដើម្បី យាមឃ្លាំមើល សកម្មភាពហ្វូងសត្វដំរីព្រៃខាងលើនេះ។
ប្រជាពលរដ្ឋបានសំណូមពរដោយទទូចដល់ស្ថាប័នពាក់ព័ន្ធជួយកៀងដំរីព្រៃ ទាំងនោះឲ្យ ចូលទៅក្នុងព្រៃធំវិញ ដើម្បីបង្ការរាល់ហានិភ័យដល់កូនចៅពួកគាត់ ធ្វើដំណើរនៅពេលយប់ក៏ដូចពេលថ្ងៃនៅពេលប្រជាពលរដ្ធមានឈឺស្កាត់ឬក៏ដឹកស្ត្រីឈឺពោះទៅសំរាលកូននៅមណ្ឌលសុខភាពជាដើម ៕
ដោយ(ភន់ វ៉ាន់ថន) បញ្ញវន្តខ្មែរ