ឃាតកដែលបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានរត់គេចខ្លួនមកដល់ស្រុកកោះញែកខេត្តមណ្ឌលគិរី ខណៈឃាតករដៃឆៅបានដឹងខ្លួនជាមុនថាសមត្ថកិច្ចបានដាក់បារ៉ាស់តាមផ្លូវដើម្បីឃាត់ខ្លួន ពេលបើករថយន្តមកដល់បារាស់ស្រុកកោះញែក ឃាតករក៏បានបើករថយន្តបំបុកបារ៉ាសគេចពីសមត្ថកិច្ចចំងាយប្រមាណ១គីឡូម៉ែត្រក៏ឈប់ចុះគេចខ្លួនពួននៅក្នុងព្រៃទុកប្រពន្ធនិងកូននៅក្នុងរថយន្ត។
ប្រភពពីសមត្ថកិច្ចនៅស្រុកលំផាត់បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ឃាតករបានបន្ត ជិះរថយន្តដឹកដូងមួយគ្រឿងចូលមកស្រុកលំផាត់តាមផ្លូវលំមួយខ្សែឆ្ពោះទៅស្រុកបរកែវ ប៉ុន្តែឃាតករបានដឹងខ្លួនមុនថាសមត្ថកិច្ចដាក់បារាសនៅខាងមុខទៀត ឃាតករក៏បានលោតចុះនៅពាក់កណ្តាលផ្លូវ ត្រង់ចំណុចឃុំសេដា ស្រុកលំផាត់ ខេត្តមណ្ឌលគីរី។
ពេលនេះសមត្ថកិច្ចស្រុកលំផាត់និងស្រុកបរកែវកំពុងតាមប្រមាញ់ចាប់ខ្លួនឃាតករដែលបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនោះជាបន្តនិងគិតមកដល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់មានតំរុយថាឃាតកកំពុងស្ថិតនៅទីណានៅឡើយទេ។
មតិមហាជននៅតែមានក្តីសង្ឃឹមយ៉ាងមុតមាំថាឃាតករជើងខ្លាំងរូបនោះ ពិតជាមិនអាចគេចផុតពីក្រញាំដៃដែករបស់សមត្ថកិច្ចខេត្តមណ្ឌល់គីរីយូរឡើយ លើកលែងតែឃាតករមានស្លាបហោះ ឬក៏មានអ្នកជួយបិទបាំងទើបអាចមានវាសនាដេកក្រៅគុកបាន sic! ។