ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ល្បែងស៊ីសង បញ្ជល់មាន់​នឹង​ចាក់​អាប៉ោង​នៅក្នុង​ស្រុក​អូរ​ជុំ រីក​ដុះ​ដូច ផ្សិត​ - ឯកឧត្តម ឆេង ឡៃ ឣ​ភិបាល​រង​ខេត្ត​ពោធិ៍សាត់ ដឹកនាំ​ក្រុម​ការងារ​ចម្រុះ​ចុះ​រុះរើ រោង​ច​ញ្ចឹម​ទា​និង​បង្គោល របង​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ដោយ​គ្មាន​ដី​ការរុះរើ​ - បើកបរ​លឿន​ពេក​កាច់ចង្កូត​មិន​ទាន់​ធ្លាក់​ផ្លូវ​ក្រឡាប់​ផ្ងារជើង​ - នគរបាល​ស្រុក​បរ​កែវ​ចាប់​បង្ក្រាប​ចោរ​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ និង​បំភ្លេច​បំផ្លាញ​សម្ភារៈ​របស់​ប្រជា​ពលរដ្ធ​ - ជន​ល្មោភកាម​ចាប់រំលោភ​មិន​បាន​សម្រេច​ត្រូវ​សមត្ថកិច្ច ស្រុក​បរ​កែវ​ចាប់ខ្លួន​ - ល្បែងស៊ីសង សៃវៀន​ជល់​មាន់ អាប៉ោង និង​យូគី​កូន​សត្វ ក្នុង​ទឹកដី ស្រុក​លំផាត់ ដែល​មាន​ម្ចាស់​ទីតាំង ឈ្មោះ គឿន​ - - ពិធី​ប្រកាស​តែងតាំង​មុខតំណែង នាយករង​រដ្ឋបាល ប្រធាន អនុប្រធាន​ការិយាល័យ​អង្គភាព នៃ រចនាសម្ព័ន្ធ​រដ្ឋបាល ក្រុង​កំពង់ឆ្នាំង​ - ស្រី​ម្នាក់​បាន​ដេកស្លាប់​នៅលើ​គ្រែ​ក្នុង​បន្ទប់​ជួល​មួយកន្លែង​ - ​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​covid19​ជូន​មន្ត្រី​សុខាភិបាល និង​មន្ត្រី​ប៉ូលិស​ខេត្ត​រតនគិរី​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​ជ័យជំនះ​ថ្ងៃ​៧​មករា​១៩៧៩​បាន​ផ្តល់​កំណើត​ទី​២​ដល់​ជនកម្ពុជា​គ្រប់រូប​

[hupso]

ក្រចេះ ៖ នៅ​ថ្ងៃ​ទី​១១​ខែ​០១​ឆ្នាំ​២០២១​កន្លងមកនេះ មាន​សេចក្តីរាយការណ៍​ពី​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ចំនុច​១១៥ ឃុំ​ក្រ​ញ៉ូង​សែន​ជ័យ ស្រុក​ស្នួល ខេត្ត​ក្រចេះ​បាន​អោយដឹងថា​:​មាន​អ្នករកស៊ី​ដឹកឈើ​ម្នាក់​តាម​ម៉ូតូ​ម្នាក់​បាន​បាក់ក ស្លាប់​ខណ​:​ជនរងគ្រោះ​កំពុង​តែ​ជិះ​ម៉ូតូ​ដឹកឈើ​ស្រាប់តែ​ដួល​ទាំង​ជំហរ​បណ្តាល​ឲ្យ​ឈើ​កិន​ស្លាប់​នៅ​និង​កន្លែង​កើតហេតុ​ត្រង់​ចំណុច ភូមិ​ប៉ោ​ឃុំ ក្រ​ញ៉ូ​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ​យ៉ាង​ទាន់ហន់​តែម្តង​។

​ជនរងគ្រោះ​ខាងលើ​នេះ​មាន​ស្រុកកំណើត​នៅ​ឯ​ខេត្ត​ព្រៃវែង​ហើយ​មក​រកស៊ី​ដឹក​ឈើ​អោយ​គេ​តាម​ម៉ូតូ​ចេញពី​ជម្រក​សត្វព្រៃ​កែវ​សីមា​ស្ថិតនៅក្នុង​ទឹកដី​ឆ្ពោះទៅ​ខេត្ត​មណ្ឌលគិរី​។​

​មរណភាព​ដ៏​សែន​រន្ធត់​ក្តុកក្តួល​មួយ​នេះ​បាន​ផ្តល់​នូវ​បទពិសោធន៍​ដ៏​ជូរ​ល្វើញ​មួយ​ដែល​អ្នកស៊ី​ដឹកឈើ​អំណីះតទៅ​គួរតែ​នាំ​គ្នា​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​លើ​ការធានា​អាយុជីវិត​របស់​ខ្លួន បើ​ពុំនោះ​ទេ ពេល​ដែល​ជួប​គ្រោះថ្នាក់​ហើយ​នោះ​ប្រពន្ធ កូន​និង​កំព្រា ហើយ​ជួប​បញ្ហា​ប្រឈម​ជាច្រើន​ឥត​គណនា​។​

​លើ​បញ្ហា​នេះ​ប្រជា​ពលរដ្អ​ក្រីក្រ​គ្នា​បាច់​ត្រូវតែ​យក​ជីវិត​មក​ប្រថុយប្រថាន​ប្រកប​មុខរបរ​ដឹកឈើ​តាម​ម៉ូតូ នេះ​ដោយ​មិន​អាច​គេច​បាន ដោយសារ​គ្នា​ត្រូវការ​ប្រាក់​មក​ចិ​ព្ចឹ​ា​ម​ប្រពន្ធ​កូន​ដែល​ត្រូវការ​ជា​រៀងរាល់ថ្ងៃ ៕

————————————

​ជ័យជំនះ​ថ្ងៃ​៧​មករា​១៩៧៩​បាន​ផ្តល់​កំណើត​ទី​២​ដល់​ជនកម្ពុជា​គ្រប់រូប​

​ខេត្ត​កំពង់ឆ្នាំង ៖ សម្តេចចៅហ្វា​វាំង​គង់ សំអុល​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ព្រះបរមរាជវាំង សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​កំពង់ឆ្នាំង​បាន​អញ្ជើញ​ជា​អធិបតីភាព​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ ទិវា​បុណ្យ​ជ័យជំនះ​ថ្ងៃ​៧​មករា​១៩៧៩.៧​មករា ២០១៩​នា​ព្រឹក​ថៃ្ង​ទី​១២ ខែ​មករា​ឆ្នាំ ២០១៩​នៅ​ខេត្ត​កំពង់ឆ្នាំង​ដោយ​មាន​ការ​អ​ព្ជើ​ា​ញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​ខេត្ត កងកំលាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ មន្ត្រីរាជការ​អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ​សិស្សានុសិស្ស​និង​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ​ជា​១០.៩៦ នាក់​។​

​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ឆ្នាំង បាន​អាន​សុន្ទរកថា​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​បាន​គូសបញ្ជាក់ថាៈ ៧​មករា​ជា​ថៃ្ង​បុណ្យ​ជាតិដ៏​ធំ​មួយ​ដែល​ត្រូវ​រំលឹក​ដល់​គុណ​បំណាច់​របស់​យុទ្ធជន យុទ្ធ​នារី ដែល​បាន​ពលី​ជីវិត​ដើម្បី​រំដោះ​ប្រទេស​ជាតិ និង ប្រជាជន​ចេញពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត ដែល​បាន​កាប់សំលាប់​ជាតិ​សាសន៍​ឯង​យ៉ាង​ព្រៃផ្សៃ​អស់​រាប់​លាន​នាក់ ដែល​គ្មាន​ទេ​រឿង​អីចឹង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ​លើ​ពិភពលោក​យើង​នេះ​។​

​រយៈពេល​៤០​ឆ្នាំ​កន្លងទៅនេះ ផ្តើមចេញ​ពី​ជ័យ ជំនះ​៧​មករា ប្រជាជន​កម្ពុជា​បាន​សម្រេច​ជោគវាសនា ផ្លាស់​ប្តូរ​មុខមាត់​ថ្មី ស្តារ​និង​អភិវឌ្ឍន៍​សង្គម​ជាតិ​រីកចំរើន​យ៉ាង​ធំធេង ដែល​បណ្តា​ប្រទេស​នានា​នៅលើ​ពិភពលោក​មិន​អាច​នឹកស្មាន​មិន​ដល់​ថា កម្ពុជា​បាន​ប្រែក្លាយ​ពី​វាលពិឃាដ​នៃ​របប​ប្រល័យ​ពូជសាសន៍​,​ពី​សង្គ្រាម​រ៉ាំរ៉ៃ​រាប់​ទស្សវត្សរ៍​,​ការ​បាក់បែក​ជាតិ​បែងចែក​ទឹកដី​ក្លាយ ជា​ប្រទេស​មួយ​ដែល​មាន​សុខសន្តិភាព ស្ថេរភាព និង​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​តាំងពី​បាតដៃ​ទទេ​រហូតដល់​មាន​ការរីកចំរើន​លើ​គ្រប់​វិស័យ ធ្វើអោយ​ប្រជាជន​មាន​ជីវភាព​ធូ​ធារ និង មាន​កំណើន​សេដ្ឋកិច្ច កើនឡើង​ឥត​ឈប់ឈរ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដែល​ធ្វើអោយ​ប្រទេស​លើ​ពិភពលោក​មាន​ការកោតសរសើ​រ​គ្រប់ៗ​គ្នា​។​

​ឯកឧត្តម​បាន​បញ្ជាក់​ថែម​ទៀត​ថាៈថៃ្ង​ជ័យ​ជំ​នៈ​៧​មករា​គឺជា​ថៃ្ង​ប្រវត្តិសាស្ត្រ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ផ្តល់​កំណើត​លើក​ទី​២​ដល់​ប្រជាជន​កម្ពុជា​គ្រប់ៗ​រូប ដោយ​គ្មាន​អ្នកណា​ម្នាក់​អាច​បដិសេធ​បានឡើយ​។

​នេះ​បាន​សេ​ក្តីថា​:​បើ​គ្មាន​រដ្ឋប្រហារ​ថៃ្ង​១៨ មីនា ឆ្នាំ​១៩៧០ ក៏​គ្មាន​របប​ប្រល័យពូជសាសន៍​ប៉ុលពត ហើយ​បើ​គ្មាន​របប​ប្រល័យ​ពូជសាសន៍​ប៉ុលពត ក៏​គ្មាន​ថ្ងៃ​៧​មករា និង​បើ​គ្មាន​ថៃ្ង​៧​មករា​ក៏​គ្មានអ្វីៗ​ដូច​សព្វថៃ្ងនេះ​ដែរ​។​

​តំណាង​អោយ​សមាជិក​ស​មាជិកា​អង្គ​មិ​ទ្ទិញ​បាន​ឡើង​នូវ​ការប្តេជ្ញា​ចិត្ត​ដោយ​បាន​គូសបញ្ជាក់ថា​៖ យើង​ទាំងអស់គ្នា​ត្រូវ​រួម​សាគ្គី​គ្នា ការពារ​អោយបាន​រឹងមាំ​ស្ថិតស្ថេរ នូវ​ទិវា​ថ្ងៃ​ប្រវត្តិសាស្ត្រ ៧​មករា​និង​ប្តេជ្ញា​បន្ត​អនុវត្ត​អោយបាន​នូវ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ​ហ៊ុន​សែន​ជា​ប្រមុខ​ដោយ​ប្តេជ្ញាចិតុត​ប្រឆាំង​ដាច់ខាត​ជន​អគតិ​ប្រព្រឹត្ត​បំពាន​ច្បាប់​រដ្ឋធម្មនុញ្ញ​និង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល , ប្តេជ្ញា​គាំទ្រ​បេក្ខភាព​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​ជា​នាយករដ្ឋមន្ត្រី​គ្រប់​អាណត្តិ​។

​ទាំងនេះ​សបញ្ជាក់​អោយដឹង​ច្បាស់​ថា​:​មាន​តែ​សម្តេច ហ៊ុន សែន​តែ​ម្នាក់​គត់​គឺ​ជា​ប្រមុខ​ដឹកនាំ​មាតុភូមិ​ទើប​មានការ​បង្រួម​បង្រួម​ជាតិ និង សុខ​សន្តិភាព​គង់​វង់​ស្ថិតស្ថេរ​ដូច​សព្វថ្ងៃ​។​

​នៅក្នុង​ពិធី​នោះ​ដែរ​គណៈអធិបតី​និង​សមាជិក​អង្គ​​មិ​ទិ្ទញ​បាន​ចូលរួម​ពិធី​រាប់​បាត​ប្រគេន​ព្រះសង្ឃ​៤០​អង្គ​ដើម្បី​ឧទ្ទិស​កុស​ដល់​បុព្វការី​ជន ញាតិ​ការ​ទាំង​ប្រាំ​សន្តាន​ដែល​បាន​ពលី​ជីវិត​និង​ចែក​ឋាន​ទៅកាន់​លោក​ខាង​មុខ​សូម​អញ្ជើ​ញ​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​នៅ​ចុងបញ្ចប់​ផែន​មហាជន​ទាំង​៤០​អង្គភាំព​ក៏​បាន​ធ្វើ​ព្យុះ​ហយា​ត្រា​បង្ហាញ​ជូន​គណៈអធិបតី​និង​សមាជិក​សមាជិកា​អង្គ​មិ​ទ្ទី​ញ​ទស្សនា​ផងដែរ​៕
​រី ភា​រិទ្ធិ​

Filed in: ព័ត៌មានជាតិ
© 2021 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.