ក្រចេះ ៖ នៅថ្ងៃទី១១ខែ០១ឆ្នាំ២០២១កន្លងមកនេះ មានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋរស់នៅចំនុច១១៥ ឃុំក្រញ៉ូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះបានអោយដឹងថា:មានអ្នករកស៊ីដឹកឈើម្នាក់តាមម៉ូតូម្នាក់បានបាក់ក ស្លាប់ខណ:ជនរងគ្រោះកំពុងតែជិះម៉ូតូដឹកឈើស្រាប់តែដួលទាំងជំហរបណ្តាលឲ្យឈើកិនស្លាប់នៅនិងកន្លែងកើតហេតុត្រង់ចំណុច ភូមិប៉ោឃុំ ក្រញ៉ូសែនជ័យ ស្រុកស្នួល ខេត្តក្រចេះយ៉ាងទាន់ហន់តែម្តង។
ជនរងគ្រោះខាងលើនេះមានស្រុកកំណើតនៅឯខេត្តព្រៃវែងហើយមករកស៊ីដឹកឈើអោយគេតាមម៉ូតូចេញពីជម្រកសត្វព្រៃកែវសីមាស្ថិតនៅក្នុងទឹកដីឆ្ពោះទៅខេត្តមណ្ឌលគិរី។
មរណភាពដ៏សែនរន្ធត់ក្តុកក្តួលមួយនេះបានផ្តល់នូវបទពិសោធន៍ដ៏ជូរល្វើញមួយដែលអ្នកស៊ីដឹកឈើអំណីះតទៅគួរតែនាំគ្នាមានការប្រុងប្រយ័ត្នខ្ពស់លើការធានាអាយុជីវិតរបស់ខ្លួន បើពុំនោះទេ ពេលដែលជួបគ្រោះថ្នាក់ហើយនោះប្រពន្ធ កូននិងកំព្រា ហើយជួបបញ្ហាប្រឈមជាច្រើនឥតគណនា។
លើបញ្ហានេះប្រជាពលរដ្អក្រីក្រគ្នាបាច់ត្រូវតែយកជីវិតមកប្រថុយប្រថានប្រកបមុខរបរដឹកឈើតាមម៉ូតូ នេះដោយមិនអាចគេចបាន ដោយសារគ្នាត្រូវការប្រាក់មកចិព្ចឹាមប្រពន្ធកូនដែលត្រូវការជារៀងរាល់ថ្ងៃ ៕