មណ្ឌលគិរី ៖ ប្រជាពលរដ្ឋនិងជាម្ចាស់អាជីវកម្មជញ្ជីងថ្លឹងដំឡូងមីមួយកន្លែងមានទីតាំងស្ថិតនៅក្នុងភូមិវ៉ារ៉ាយូង ឃុំប៊ូស្រា ស្រុក ពេជ្រាដា ខេត្តមណ្ឌលគិរី មានក្តីកង្វល់យ៉ាងខ្លាំងខដោយសារតែមានឈ្មួញដំឡូងមីយួនមកដាក់ទីតាំងអាជីវកម្មដាក់ជញ្ជីងប្រមូលទិញដំឡូង និងកសិផលផ្សេងៗលើទឹកដីខ្មែរ ដណ្ដើមមុខរបរខ្មែរយ៉ាងគឃ្លើន បង្កអោយថៅកែទិញដំឡូងមីខ្មែរខាតស្ទើតែបះជើងទៅហើយ។
តាមសម្ដីរៀបរាប់របស់អ៊ំប្រុសម្ចាស់ជញ្ជីងបានរៀបអោយដឹងថា: លោកមានការសប្បាយចិត្តណាស់លើការប្រកួតប្រជែងទីផ្សាររវាងប្រជាពលរដ្ឋខ្មែរនិងប្រជាពលរដ្ឋខ្មែរ តែនេះមិនអីចឹងមិនដឹងជាហេតុម៉េចបានជាជនជាតិយួនបែរជាមានសិទ្ធិឆ្លងដែនមកប្រមូលទិញដំឡូងមីប្រកួត ប្រជែងរកសុីទិញដំឡូងមីនៅលើទឹកដីខ្មែរទៅវិញ។
ម្ចាស់ជញ្ជីងជាជនជាតិយួនឯនោះវិញបានរៀបរាប់ប្រាប់អ្នកសាព័ត៌មានយើងខ្ញុំថា គាត់មានច្បាប់អនុញ្ញាតពីមន្ត្រីស្រុករហូតទៅដល់ខេត្តចុះហត្ថលេខាត្រាលោកអភិបាលនៃគណៈអភិបាល ខេត្តមណ្ឌលគីរី ឯកឧត្តម ស្វាយ សំអៀង ទៀតផង ជាពិសេសផងនោះគឺមានការជួយជ្រោមជ្រែងពីលោក សំរិទ្ធណយ ដែលជាប្រធានគ្រប់គ្រងច្រកប៉ុស្តិ៍ 7 នេះផ្ទាល់តែម្ដងទើបគាត់ឥតមានក្តីកង្វល់អំពីអ្វី ៕