ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

គ្រួសារ​ភ្លើង​ឆេះ​ផ្ទះ​នៅ​ឃុំ​ច្រេស​បានទទួល​អំណោយ​មនុស្សធម៌​ពី​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​កំពង់ត្រឡាច​

[hupso]

កំពង់ឆ្នាំង ៖ នា​រសៀល​ថ្ងៃ​អាទិត្យ ៤ កើត ខែ​មាឃ ឆ្នាំជូត​ទោស័ក ពុទ្ធ​សករាជ ២៥៦៤​ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០២១​លោក រ៉​ន សោភ័ណ មន្ត្រី​ប្រចាំការ​គណៈកម្មាធិការ​អនុសាខា​កាកបាទ​ក្រហម ស្រុក​កំពង់ត្រឡាច រួម​ដំណើរ​ដោយ​លោក លោកស្រី សមាជិក សមាជិកា​គណៈកម្មាធិកា​រ​អនុសាខា​បាន​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​អគ្គីភ័យ​ភ្លើង​ឆេះ​ផ្ទះ​ទាំងស្រុង​នៅ​ភូមិ​ប្រប​ផ្ជះ​ឃុំ​ច្រេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង​។​

​ក្នុងឱកាស​ចុះ​សួរសុខទុក្ខ​នោះ​លោក រ៉​ន សោភ័ណ បាន​ពាំនាំ​នូវ​ការ​សួរសុខទុក្ខ​ពី​ឯកឧត្តម អម សុភា ប្រធាន​ប្រធាន​គណៈកម្មាធិការ​សាខា​និង​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន ប្រធានកិត្តិយស​សាខា​កាក​ក​បាទ​ខេត្ត​កំពង់ឆ្នាំង​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​បាន​ចូលរួម​សោកស្ដាយ​ជាមួយ​ក្រុម​គ្រួសារ​លោក ជូ ជាតិ និង គីង រ៉ុន ជា​ភរិយា​ដែល​ទទួលរង​នូវ​គ្រោះ​អគ្គីភ័យ​ឆាបឆេះ​ផ្ទះ និង​ទ្រព្យសម្បត្តិ​អស់​ស្ទើតែ​ទាំងស្រុង​ទៅ​ហើយ​។

​នៅ​ក្នុង​ការចុះ​សួរ សុខទុក្ខ​នេះ​គណ​:​ប្រតិភូ​បាន​នាំនូវ​អង្ករ​៣០ គីឡូក្រាម​, ត្រីខ 1 យួរ (10​កំប៉ុង​), មី 1 កេស​, ឃី​ត ១​កញ្ចប់ (​មុង ១ ភួយ ១ សារុង ១ និង ក្រមា ១ ), ទឹកត្រី ១​យួរ ,​ទឹក​ស៊ី​អ៉ីវ ១​យួរ ,​កន្ទេល​១ ,​កៅស៊ូ​តង់​១ ,​ឆ្នាំងបាយ​.,​ឆ្នាំងសម្ល​,​ចានបាយ​ចាន​សម្ល​, ស្លាបព្រា​ចំនួន​មួយឈុត និង​អនុសាខា​កាកបាទ​ក្រហម​ខឹត្ត​ក៏​បាន​ផ្តល់​ជា​ថវិកា​ចំនួន​១០​ម៉ឺន​រៀល​រួម​ទាំង​ថវិកា​ក្រុម​ការងារ​ចំនួន​៤​ម៉ឺន​ទៀត​សរុបទៅ​១៤​ម៉ឺន​រៀល​ក៏​បាន​ជូន​ដល់​ដៃ​គ្រួសារ​ជន​រងគ្រោះ​ទៀត​ផង ៕
​ដោយ ៖ រី ភា​រិទ្ធិ​

 

Filed in: ព័ត៌មានជាតិ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.