ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ល្បែងស៊ីសង បញ្ជល់មាន់​នឹង​ចាក់​អាប៉ោង​នៅក្នុង​ស្រុក​អូរ​ជុំ រីក​ដុះ​ដូច ផ្សិត​ - ឯកឧត្តម ឆេង ឡៃ ឣ​ភិបាល​រង​ខេត្ត​ពោធិ៍សាត់ ដឹកនាំ​ក្រុម​ការងារ​ចម្រុះ​ចុះ​រុះរើ រោង​ច​ញ្ចឹម​ទា​និង​បង្គោល របង​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ដោយ​គ្មាន​ដី​ការរុះរើ​ - បើកបរ​លឿន​ពេក​កាច់ចង្កូត​មិន​ទាន់​ធ្លាក់​ផ្លូវ​ក្រឡាប់​ផ្ងារជើង​ - នគរបាល​ស្រុក​បរ​កែវ​ចាប់​បង្ក្រាប​ចោរ​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ និង​បំភ្លេច​បំផ្លាញ​សម្ភារៈ​របស់​ប្រជា​ពលរដ្ធ​ - ជន​ល្មោភកាម​ចាប់រំលោភ​មិន​បាន​សម្រេច​ត្រូវ​សមត្ថកិច្ច ស្រុក​បរ​កែវ​ចាប់ខ្លួន​ - ល្បែងស៊ីសង សៃវៀន​ជល់​មាន់ អាប៉ោង និង​យូគី​កូន​សត្វ ក្នុង​ទឹកដី ស្រុក​លំផាត់ ដែល​មាន​ម្ចាស់​ទីតាំង ឈ្មោះ គឿន​ - - ពិធី​ប្រកាស​តែងតាំង​មុខតំណែង នាយករង​រដ្ឋបាល ប្រធាន អនុប្រធាន​ការិយាល័យ​អង្គភាព នៃ រចនាសម្ព័ន្ធ​រដ្ឋបាល ក្រុង​កំពង់ឆ្នាំង​ - ស្រី​ម្នាក់​បាន​ដេកស្លាប់​នៅលើ​គ្រែ​ក្នុង​បន្ទប់​ជួល​មួយកន្លែង​ - ​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​covid19​ជូន​មន្ត្រី​សុខាភិបាល និង​មន្ត្រី​ប៉ូលិស​ខេត្ត​រតនគិរី​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ពិធី​បុណ្យ​មាឃបូជា​នៅ​វត្ត​អារញ្ញិ​ការាម​ស្ថិត​ក្នុង​ក្រុងកំព​ង់​ឆ្នាំង ខេត្ត​កំពង់ឆ្នាំង​

[hupso]

កំពង់ឆ្នាំង ៖ នា​រសៀល​ព្រហស្បតិ៍ ១៥​កើត​ពេញបូណ៌មី ខែ​មាឃ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០២១ រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង បាន​ប្រារព្ធ​ពិធី​បុណ្យ​មាឃបូជា នៅ​វត្ត​អារញ្ញិ​ការាម​ស្ថិត​ក្នុង​ក្រុងកំព​ង់​ឆ្នាំង ខេត្ត​កំពង់ឆ្នាំង​ដោយ​មាន​ការ​និមន្ត​ចូលរួម​ពី​ព្រះ​សិរី​ធម្ម​ញាណ សុខ ថា​ន ព្រះ​មេគណ​ខេត្ត ព្រះ​ធម្ម​បា​លោ កែវ មុនី ព្រះ​ធម្មធរ​គណ​ខេត្ត​។

​ឯកឧត្តម ផាន់ ចាន់​តារា សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង​ឯកឧត្តម លោកជំទាវ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន​និង ពុទ្ធ បរិស័ទ​ចូលរួម​ផងដែរ​។​

​ក្នុង​ពិធី​នោះ មាន​បួងសួង ដង្ហែរ​ប្រទក្សិណ​ជុំវិញ​ព្រះវិហារ​ចំនួន​៣​ជុំ​និង​ពិធី​ជាច្រើន​ទៀត ដើម្បី​សុំ​សេចក្តីសុខ សេចក្តីចម្រើន​ជាពិសេស​សូម​ឱ្យ​សង្គម​ជាតិ​មាន​សុខសន្តិភាព ជា​ដ៏​រាបរៀង​ទៅ ។​

​ឯកឧត្តម ផាន់ ចាន់​តារា បាន​មានប្រសាសន៍ថាៈ​ពិធីបុណ្យ​ជាតិ​ធំៗ ក៏ដូចជា​ពិធីបុណ្យ​ផ្សេងៗ​ទៀត ដែល​មាន​ឱកាស​ប្រារព្ធ​ធ្វើទៅបាន​ដោយ​សារ​ប្រទេស​យើង​មាន​សុខសន្តិភាព​ពេញលេញ និង​មាន​ស្ថិរភាព​នយោបាយ​។​

​បើ​គ្មាន​សុខ​សន្តិភាព​ទេ គឺ​ច្បាស់​ណាស់​ថា​ប្រជាពលរដ្ឋ​មិន​មាន​ឱកាស​អាច​ប្រារព្ធ​ពិធីបុណ្យ​ដ៏​ធំ​សម្បើម​ទូទាំង​ប្រទេស​បែបនេះ​ទេ​។​

​ឯកឧត្តម​បាន​មានប្រសាសន៍​បន្ត​ថាៈ​ការអភិវឌ្ឍគ្រ​ប់​វិស័យ មាន​សាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ វត្ត​អារាម សិទ្ធិសេរីភាព ជាដើម ទាំង​នេះ​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់​សម្តេច​តេជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ទើប​មាន​ការអភិវឌ្ឍ​ដូច​សព្វថ្ងៃ ដែល​ធ្វើឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ អាច​ប្រារព្ធ​ពិធីបុណ្យ​តាម​សាសនា​នាៗ ពិសេស​ពិធី​បុណ្យ​មាឃបូជា​ដ៏​អធិកអធម​នេះ វា​ខុស​ពី​សម័យ​សង្គ្រាម គ្មាន​អ្វី​សោះ សូម្បី​តែ​ផ្លូវ​ដើរ ជាពិសេស​នៅ​តាម​វត្ត​អារាម គឺ​បាន​ត្រឹម​សំងំ​ក្នុង​វត្ត គេច​ពី​ការទម្លាក់​គ្រាប់បែក និង​ការកាប់ សម្លាប់ ដូច​សម័យ​លន់ នល់ ជាពិសេស​សម័យ ប៉ុល ពត ប្រល័យ​ពូជសាសន៍ ដែល​រង​ការបំផ្លាញ​ខ្ទេចខ្ទាំ គ្មាន​សល់ ។ ជាពិសេស​សម័យ​ប៉ុល ពត កុំថាឡើយ​ធ្វើបុណ្យ​ពិធី​សាសនា សូម្បី​អាហារ​ខ្លួនឯង ក៏​គ្មាន​សិទ្ធិ​ហូប​ដែរ គឺជា​សម័យ​សាហាវឃោរឃៅ​យង់ឃ្នង ដែល​ស​ម័ល​កាលនោះ ត្រូវបាន​ពលរដ្ឋ​ខ្មែរ​ចាត់ទុក និង​ចារ​ទុកជា​ប្រវត្តិសាស្ត្រ​ថា​ជា​ស្រមោល​ដ៏​ខ្មៅ​ងងឹត គុក​ឥត​ជញ្ជាំង​នា​អតីតកាល​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់រូប បាន​ចង់ចាំ ស្អប់ខ្ពើម គ្មាន​ថ្ងៃ​បំភ្លេច ប្រឆាំង​ដាច់ខាត​កុំអោយ​មាន​សម័យ​នោះ​លើក​ទី​២​លើ​ទឹកដី​កម្ពុជា​ទៀត​។​

​ឯកឧត្តម​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​រួមគ្នា​ថែរក្សា សន្តិភាព ដើម្បី​បន្ត​ឱ្យ​សង្គម​ជាតិ​មាន​ការរីកចម្រើន និង​អោយ​ប្រជាពលរដ្ឋ​មាន​ឱកាស​ពេញលេញ​ប្រារព្ធ​ធ្វើ​បុណ្យ​មាឃបូជា និង​ពិធីបុណ្យ​សាសនា​ជាច្រើន​ទៀត ជា​បន្ត​លើ​ទឹកដី​កម្ពុជា​និង ត្រូវ​រួម​គ្នា​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩​កុំអោយ​កើត​ក្នុង​គ្រួសារ​និង​សហគមន៍​ដោយ​អនុវត្ត​អោយបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​: ការ​ប្រារព្ធ​ពិធីបុណ្យ មាឃបូជា​នេះ គឺ​តាម​គន្លង​ពុទ្ធ​ប្បវេណី និង​រលឹក​ដល់​ព្រឹត្តិការណ៍​សំខាន់ៗ​បីយ៉ាង​៖
​ទី​.១ រំលឹក​ដល់​ថ្ងៃ​នៃ​ការប្រជុំ​ចតុរង្គសន្និបាត​ព្រះអរហន្ត​១២៥០​អង្គ​ដែល​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ពេញបុណ្ណមី​ក្នុង​ឆ្នាំរ​កាមុន​ពុទ្ធសក​រាជ​៤៤​ឆ្នាំ​ដែល​ជា​ថ្ងៃ​នក្ខត្ត​ឬ​ក្សធំ​មួយ របស់​ព្រះ​សក្យមុនី​គោតម​បរមគ្រូ​នៃ​យើង ដែល​សន្និបាត​បែបនេះ​មាន​តែ​ម្តង​គត់​នា​សម័យ​ពុទ្ធកាល ពុទ្ធ​សាវ័ក​ដែល​និមន្ត​ចូលរួម​ចតុរង្គសន្និបាត​គ្មាន​ការ​ណាត់​ជាមុន​ឡើយ​។​
​ទី​.២ រំលឹក​ដល់​ថ្ងៃ​ដែល​ព្រះពុទ្ធ​ជា​អម្ចាស់​ប្រកាស​ដាក់​ព្រះ​ជន្មាយុ​សង្ខារ​ចំពោះមុខ​មារ ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ពេញបុណ្ណមី ខែមាឃ​ជា​ថ្ងៃ​អភិលក្ខិតកាល​ដ៏​ធំ​មួយទៀត នៅមុន​ពុទ្ធសករាជ​៣​ខែ សម័យ​នោះ​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​នៃ​យើង​ទ្រង់​ប្រជុំ​សាវ័ក​ហើយ​ប្រកាស​ដាក់​ព្រះ​ជន្មាយុ​សង្ខារ​របស់​ព្រះអង្គ​។​
​ទី​.៣ រំលឹក​ដល់​ព្រះ​សព្វញ្ញុតញ្ញាណ​សំដែង​ព្រះ​ឱវាទបាតិមោក្ខ ដែល​ខ្លឹមសារ​ក្នុង​ឱវាទ​មោក្ខ​បំព្រួញ​ឱ្យ​ខ្លី​គឺ​” សព្វ​បាប​ស្ស អករ​ណំ កុល​ស្សូប​សម្បទា ស​ចិត្ត​បរិ​យោទ​ស្សនំ មានន័យ​ថា​កិរិយា​មិន​ធ្វើ​នូវ​អំពើ​បាប​ទាំងពួង កិរិយា​បំពេញ​តែ​បុណ្យ​កុសល និង​ជម្រះចិត្ត​ឱ្យ​ស្អាត​ផូរផង់​”​។​

 

Filed in: ព័ត៌មានជាតិ
© 2021 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.