ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ល្បែងស៊ីសង បញ្ជល់មាន់​នឹង​ចាក់​អាប៉ោង​នៅក្នុង​ស្រុក​អូរ​ជុំ រីក​ដុះ​ដូច ផ្សិត​ - ឯកឧត្តម ឆេង ឡៃ ឣ​ភិបាល​រង​ខេត្ត​ពោធិ៍សាត់ ដឹកនាំ​ក្រុម​ការងារ​ចម្រុះ​ចុះ​រុះរើ រោង​ច​ញ្ចឹម​ទា​និង​បង្គោល របង​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ដោយ​គ្មាន​ដី​ការរុះរើ​ - បើកបរ​លឿន​ពេក​កាច់ចង្កូត​មិន​ទាន់​ធ្លាក់​ផ្លូវ​ក្រឡាប់​ផ្ងារជើង​ - នគរបាល​ស្រុក​បរ​កែវ​ចាប់​បង្ក្រាប​ចោរ​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ និង​បំភ្លេច​បំផ្លាញ​សម្ភារៈ​របស់​ប្រជា​ពលរដ្ធ​ - ជន​ល្មោភកាម​ចាប់រំលោភ​មិន​បាន​សម្រេច​ត្រូវ​សមត្ថកិច្ច ស្រុក​បរ​កែវ​ចាប់ខ្លួន​ - ល្បែងស៊ីសង សៃវៀន​ជល់​មាន់ អាប៉ោង និង​យូគី​កូន​សត្វ ក្នុង​ទឹកដី ស្រុក​លំផាត់ ដែល​មាន​ម្ចាស់​ទីតាំង ឈ្មោះ គឿន​ - - ពិធី​ប្រកាស​តែងតាំង​មុខតំណែង នាយករង​រដ្ឋបាល ប្រធាន អនុប្រធាន​ការិយាល័យ​អង្គភាព នៃ រចនាសម្ព័ន្ធ​រដ្ឋបាល ក្រុង​កំពង់ឆ្នាំង​ - ស្រី​ម្នាក់​បាន​ដេកស្លាប់​នៅលើ​គ្រែ​ក្នុង​បន្ទប់​ជួល​មួយកន្លែង​ - ​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​covid19​ជូន​មន្ត្រី​សុខាភិបាល និង​មន្ត្រី​ប៉ូលិស​ខេត្ត​រតនគិរី​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ឯកឧត្តម ខៀវ កាញ្ញារិទ្ធ សម្ពោធ ដាក់ឱ្យ​ប្រើប្រាស់ អាគារ គណបក្ស​ប្រជាជន កម្ពុជា​នៅក្នុង ឃុំ​ល្វេ ស្រុក​កោះសូទិន​

[hupso]

កំពង់ចាម ៖ ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​កោះសូទិន និង​លោកជំទាវ ទេព រង្ស៉ី អមដំណើរ​ដោយ​គណៈប្រតិភូ នា​ព្រឹក​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២១​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រេី​ប្រា​ស់​អគារ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ល្វេ ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម អ៊ុន ចាន់​ដា សមាជិក​គណៈកម្មាធិកា​រ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ចាម រួម​នឹង​ថ្នាក់ដឹកនាំ សមាជិក​សមាជិកា​គណ​បក្ស​ប្រជាជន​កម្ពុជា ជាច្រើន​រូប​ផង​ដែរ ។​

​ក្នុង​ឱកាស​នេះ​ដែរ ឯកឧត្តម អ៊ុន ចាន់​ដា បាន​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​ស្រុក​កោះសូទិន ខិតខំ​បំរើ​សេវា​ជូន​ប្រជាពលរដ្ឋ ទាំង​សេវា​សន្តិសុខ សេវា​រដ្ឋបាល សេវាសាធារណៈ ពោល​គឺ​ធ្វើ​យ៉ាងណា ឲ្យ​ពួក​គាត់​ទទួលបាន​នូវ​សេវា​យ៉ាង​ត្រឹមត្រូវ ស្របច្បាប់ ឆ្លើយតប​ទៅនឹង​សំណូមពរ​របស់ ប្រជាពលរដ្ឋ ឲ្យបាន​ឆាប់រហ័ស ទាន់ពេលវេលា ។​
​ឯកឧត្តម អ៊ុន ចាន់​ដា បាន​ថ្លែងបន្តថា ក្នុងនាម​ជា​អាជ្ញាធរ និង​ជា​អ្នក​បម្រើ​ប្រជាពលរដ្ឋ ត្រូវ​ធ្វើ​អំពើ​ល្អ ត្រូវ​ចេះ​ស្រឡាញ់​ប្រជាជន​របស់​យើង នឹង​ត្រូវខិតខំ​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម ចំពោះ មុខ ក៏ដូចជា​សំណូមពរ​នានា របស់​បងប្អូន​ប្រជាពលរដ្ឋ​។​ដោយឡែក​ចំពោះ​បញ្ហា​សន្តិសុខ ដូចជា​ករណី​ចោរលួច ចោរ​ប្លន់​ជាដើម សមត្ថកិច្ច​យើង​ទាំងអស់​ត្រូវ​ខិតខំ​ប្រឹង​ប្រែង ប្រើប្រាស់ រក​គ្រប់ មធ្យោបាយ និង វិធានការ​សរុប ដើម្បី​បំបែកសំណុំរឿង ឬ​ក្រុម ជន ទាំងឡាយណា ដែល​បង្ក​អសន្តិសុខ​ក្នុង​មូលដ្ឋាន​របស់​យើង សំដៅ​ធ្វើ​យ៉ាងណា ផ្ដល់​សេចក្តីសុខ​ជូន​ប្រជាជន​របស់​យើង​។​

​ក្នុងឱកាស នេះ ដែរ ឯកឧត្តម ខៀវ កាញារិទ្ធ បាន​ក្រើនរំលឹក​ដល់​អាណាព្យាបាល ត្រូវ​នាំ​កូនចៅ​ឲ្យចូល​សាលារៀន​បាន​គ្រប់ៗ​គ្នា ស្របពេល​ជាមួយនឹង​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បាន​ខិតខំ​ក៏​សាង​សាលារៀន មាន​ច្រើន​កម្រិត នៅតាម​មូលដ្ឋាន ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​សិស្សានុសិស្ស កុំ​ឲ្យ​ពិបាក​ក្នុង​ការ​ទៅ​សិក្សា​នៅ ទី ឆ្ងាយ​ពី​ផ្ទះ​។ ហើយ​ប្រការ​ដែល​ឲ្យ​កូនចៅ​បាន​សិក្សារ​រៀនសូត្រ គឺ​ធ្វើឲ្យ​ពួកគាត់​មាន​ចំណេះដឹង ព្រោះថា​មាន​តែ​ចំណេះដឹង​នេះហើយ ដែល​រុញច្រាន​ឲ្យ​ពួកគាត់​ឆ្លង​ផុតពី​ភាពល្ងង់ខ្លៅ និង​ចាក​ផុត​ពី​ភាពក្រីក្រ​បាន​ផង ៕ ដោយ​(​ភ​ន់ វ៉ាន់​ថន​) បញ្ញា​វត្ត​ខ្មែរ​

Filed in: ព័ត៌មានជាតិ
© 2021 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.