នៅរសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានអញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងត្រួតពិនិត្យលើការអភិវឌ្ឍននៃការស្ថាបនាផ្លូវបេតុងតាមបណ្តោយមាត់ទន្លេមេគង្គ តភ្ជាប់ពីភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ដល់ភូមិដំរីផុង ឃុំកោះសំពាយ ស្រុកសៀមបូក ដែលមួយខ្សែនេះមានប្រវែងជាង១៦ គីឡូម៉ែត្រ។
ផ្លូវមួយខ្សែនេះមានស្ពានបេតុងចំនួន៩កន្លែង លូប្រអប់៥កន្លែង និងលូមូលកាត់ផ្លូវចំនួន៣២កន្លែង បច្ចុប្បន្ននេះផ្លូវបានសាងសង់សម្រេចបាន ២០%រួចហើយ។ . បន្ទាប់មកឯកឧត្តម អភិបាលខេត្តក៏បានបន្តចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាច្រាំងទន្លេ ស្ថិតក្នុងក្រុងស្ទឹងត្រែង ដែលបាននិងកំពុងបន្តការស្ថាបនាសាងសង់ បច្ចប្បន្នសម្រេចបាន៤០%។
កិច្ចចុះពិនិត្យខាងលើនេះមានការអញ្ជើញចូលរួមពី អភិបាលក្រុងស្ទឹងត្រែង អភិបាលស្រុកសៀមបូក មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានផងដែរ៕