ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ឯកឧត្តម ស៊ុន សុ​វណ្ណា​រិទ្ធិ អភិបាល​នៃ​គណ​:​អភិបាលខេត្ត អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ​និង​នាំយក​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា​ខេត្ត​ឧបត្ថម្ភ​ដល់​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​នៅ​ស្រុក​សាមគ្គី​មានជ័យ​ - លោកស្រី អៀង វ៉ាន់​ឡាយ​បាន​រៀបចំ​កម្មវិធី surprise ចុះ​ចែក​អំណោយ​ដល់​បងប្អូន ពូៗ​និង​តា​រត់​ស៊ីក្លូ មនុស្ស​ចាស់​ស្ត្រី​មេម៉ាយ និង​ក្មេងប្រុស​ស្រី​មាន​ជីវភាព​ក្រខ្សត់​ដោយ​ឥត​មាន​ការរើសអើង ក្នុងឱកាស​ខួបកំណើត ១២ សីហា ២០២១ - លោក មួង ឃីម នាំយក​អំណោយ​ជូន​លោកស្រី​យក់ សោម​ម៉ា​ហ្វី​ - ប្រជាពលរដ្ឋ​ប្រហែលជា​១៥០​គ្រួសារ​ផ្ដិតមេដៃ​ប្ដឹង​លោក ជួន ផង់ ប្រធាន​សហគមន៍​ស្ទឹង​ស្ងួត​ - ​អាជ្ញាធរ​ស្រុក​ទឹកផុស និង​ឃុំ ចុះ​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ កម្មករ កម្ម​ការី​នី ឱ្យធ្វើ​ចត្តា​ឡីស័​កនៅ​ផ្ទះ​រៀងៗ​ខ្លួន ​ដោយ​អនុវត្ត​តាម​វិធានការ​ក្រសួង​សុខាភិបាល​ឱ្យបាន​ត្រឹមត្រូវ - ​លោក សន សំអាត និង សហការី​បាន​ចុះ​សាកសួរ​សុខទុក្ខ​និង​នាំយក​អំណោយ​ឧបត្ថម្ភ​ដល់​គ្រួសារ​កម្មករ កម្មការិនី​រោងចក្រ​ចំនួន ៥​គ្រួសារ​ដែល​កំពុង​ធ្វើ​ចត្តា​ឡីស័​កនៅ​តាម​ផ្ទះ​ក្នុង​ស្រុក​កំពង់ត្រឡាច​ - ឯកឧត្តម ឆេង ឡៃ ឣ​ភិបាល​រង​ខេត្ត​ពោធិ៍សាត់ ដឹកនាំ​ក្រុម​ការងារ​ចម្រុះ​ចុះ​រុះរើ រោង​ច​ញ្ចឹម​ទា​ និង​បង្គោលរបង​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ដោយ​គ្មាន​ដី​ការរុះរើ​ - ​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាង​រន្ធត់​រវៀង​រថយន្ត​និង​ម៉តូ​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង​បណ្តាល​មនុស្ស​ពីរ​នាក់​ដាច់​ជើង​ - លោក ហេង ប៊ុន្នី ប្រធានស្តីទី​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​បរ​កែវ បាន​នាំយក​អំណោយ​គ្រឿង​បរិភោគ​មួយចំនួន ចុះសួរសុខទុក្ខ​គ្រួសារ​ដែល​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក នៅក្នុង​ភូមិ​មួយ ឃុំ​ឡា​មិញ - ​រដ្ឋា​បាល​ខេត្ត​រតនគិរី និង​ក្រុមហ៊ុន អង្គរ ហ្គ្រី​ន បើក​យុទ្ធនាការ​បាញ់ថ្នាំ​ទ្រង់ទ្រាយ​ធំ ខណៈ​អ្នក​វិជ្ជ​មានកូ​វីដ​១៩ និង​អ្នកស្លាប់​កើនឡើង​គួរឲ្យ​ព្រួយបារម្ភ​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

លោក​សូត្រ សង់​ត្រូវបានតែងតាំង​ជា​អភិបាលស្រុក​ទឹកផុស​

[hupso]

កំពង់ឆ្នាំង​៖​នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ ២០២១ នៅ​សាលាស្រុក​ទឹកផុស មាន​ការរៀបចំ​ពិធី​ប្រកាស​តែងតាំង​លោក​សូត្រ សង់​ចូល​កាន់ដំណែង​ជា​អភិបាលស្រុក​ថ្មី​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​។​

​លោក សូត្រ សង់ អភិបាលរង​ទឹកផុស ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​តែងតាំង​ជា​អភិបាលស្រុក​ជំនួស​លោក ម៉េង ហាក់ ដែល​ត្រូវបាន​ផ្ទេរ​ភារកិច្ច ឲ្យទៅ​បម្រើ​ការងារ​នៅ​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​។

​គួរ​បញ្ជាក់​ផង​ដែរ​ថា លោក ម៉េង ហាក់ បាន​ចូល​កាន់តំណែង​ជា​អភិបាលស្រុក​ទឹកផុស កាលពី​ឆ្នាំ​២០១៤​និង​ដោយ​គិត​មក​ត្រឹម​ឆ្នាំ​២០២១​នេះ មាន​រយៈ​ជាង​៧​ឆ្នាំ​ក្រោម​ការដឹកនាំ​របស់​លោក បាន​ធ្វើអោយ​ស្រុក​ទឹកផុស មាន​ការអភិវឌ្ឍន៍​និង​មាន​ភាព​រីកចម្រើន​គួរអោយកត់សម្គាល់​។

​កន្លងមកនេះ​ស្រុក​ទឹកផុស​មាន​ការអភិវឌ្ឍ​ន៍​លើ​វិស័យ​ទេសចរណ៍​យ៉ាង​ខ្លាំងខ្លា​ដែល​ជា​ប្រការ​ដ៏​សំខាន់​ក្នុង​ការជួយ​ស្ទួយ​សេដ្ឋកិច្ច​គ្រួសារ​ប្រជាពលរដ្ឋ​និង​ស្រុក​ផង​ដែរ​៕

 

Filed in: ព័ត៌មានជាតិ
© 2021 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.