ក្រុងប៉ោយប៉ែត ៖ ស្រីម្នាក់បានដេកស្លាប់នៅលើគ្រែបន្ទប់ជួលមួយកន្លែងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងយប់ដោយសមត្ថកិច្ចមានការសង្ស័យថាជាអំពើឃាតកម្មដែលហេតុការនេះបានកើតឡើងនៅថ្ងៃទី2 ខែមីនា ឆ្នាំ2021វេលាម៉ោង9 និង00នាទីយប់។
សាកសពត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើគ្រែក្នុងបន្ទប់ជួលលេខ5 ស្ថិតនៅភូមិក្បាលស្ពាន1សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះឈ្មោះហួន ស្រី អាយុ23 ឆ្នាំ ភេទស្រី មុខរបរធ្វើការនៅក្រុមហ៊ុនកាស៊ីណូពូលី។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា នៅមុនកើតហេតុនៅវេលាម៉ោង 8យប់ឈ្មោះប៉ាត ស្រីល័ក្ខ អាយុ29ឆ្នាំ ភេទស្រី ត្រូវជាមិត្តភក្កិរបស់ជនរងគ្រោះស្នាក់នៅជាមួយគ្នា បានត្រឡប់មកពីធ្វើការវិញ លុះមកដល់បន្ទប់ឃេីញបន្ទប់បិទទ្វារចាក់សោរជាប់ទោះបីមិត្តភ័ក្កិខិតខំហៅគោះទ្វាយ៉ាងណាក៏មិនឮតបតដែរ។
ដោយមានការសង្ស័យឈ្មោះបាត ស្រីល័ក្ខបានយកកូនសោរមកចាក់ទ្វារស្រាប់តែឃើញសាកសពដេកស្លាប់ឈាមដាបនៅលើគ្រែនិងដោយភ័យពេកក៏ស្រែកឆោឡោផ្អើលប្រជាពលរដ្ឋមកចោមរោមមើលទាំងយប់ និងក៏បានរាយការណ៍ទៅសមត្ថកិច្ចក្រុងប៉ោយប៉ែតភ្លាមៗនោះកម្លាំងនគរបាលនិងកម្លាំងកងរាជអាវុធហត្ថក៏បានចុះពិនិត្យមកដល់កន្លែងកើតហេតុតែម្តង។
សមត្ថកិច្ចក៏ធ្វើការពិនិត្យសពនិងបានធ្វើការសន្និដ្ឋានថាជាអំពើឃាតកម្មយ៉ាងប្រាកដហើយសមត្ថកិច្ចក៏ប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ។
ជុំវិញឃាតកម្មដ៏សហាវយង់ឃ្នង់មួយសមត្ថកិច្ចចម្រុះក្រុងប៉ោយប៉ែតកំពុងតែដុតដៃដុតជើងធ្វើការសុើបអង្កេតស្រាវជ្រាវដើម្បីតាមចាប់អូសកឃាតករចិត្តអប្បលក្ខណ៍យកមកផ្តន្ទាទោសអោយទាល់តែបាន៕