ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ឯកឧត្តម ស៊ុន សុ​វណ្ណា​រិទ្ធិ អភិបាល​នៃ​គណ​:​អភិបាលខេត្ត អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ​និង​នាំយក​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា​ខេត្ត​ឧបត្ថម្ភ​ដល់​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​នៅ​ស្រុក​សាមគ្គី​មានជ័យ​ - លោកស្រី អៀង វ៉ាន់​ឡាយ​បាន​រៀបចំ​កម្មវិធី surprise ចុះ​ចែក​អំណោយ​ដល់​បងប្អូន ពូៗ​និង​តា​រត់​ស៊ីក្លូ មនុស្ស​ចាស់​ស្ត្រី​មេម៉ាយ និង​ក្មេងប្រុស​ស្រី​មាន​ជីវភាព​ក្រខ្សត់​ដោយ​ឥត​មាន​ការរើសអើង ក្នុងឱកាស​ខួបកំណើត ១២ សីហា ២០២១ - លោក មួង ឃីម នាំយក​អំណោយ​ជូន​លោកស្រី​យក់ សោម​ម៉ា​ហ្វី​ - ប្រជាពលរដ្ឋ​ប្រហែលជា​១៥០​គ្រួសារ​ផ្ដិតមេដៃ​ប្ដឹង​លោក ជួន ផង់ ប្រធាន​សហគមន៍​ស្ទឹង​ស្ងួត​ - ​អាជ្ញាធរ​ស្រុក​ទឹកផុស និង​ឃុំ ចុះ​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ កម្មករ កម្ម​ការី​នី ឱ្យធ្វើ​ចត្តា​ឡីស័​កនៅ​ផ្ទះ​រៀងៗ​ខ្លួន ​ដោយ​អនុវត្ត​តាម​វិធានការ​ក្រសួង​សុខាភិបាល​ឱ្យបាន​ត្រឹមត្រូវ - ​លោក សន សំអាត និង សហការី​បាន​ចុះ​សាកសួរ​សុខទុក្ខ​និង​នាំយក​អំណោយ​ឧបត្ថម្ភ​ដល់​គ្រួសារ​កម្មករ កម្មការិនី​រោងចក្រ​ចំនួន ៥​គ្រួសារ​ដែល​កំពុង​ធ្វើ​ចត្តា​ឡីស័​កនៅ​តាម​ផ្ទះ​ក្នុង​ស្រុក​កំពង់ត្រឡាច​ - ឯកឧត្តម ឆេង ឡៃ ឣ​ភិបាល​រង​ខេត្ត​ពោធិ៍សាត់ ដឹកនាំ​ក្រុម​ការងារ​ចម្រុះ​ចុះ​រុះរើ រោង​ច​ញ្ចឹម​ទា​ និង​បង្គោលរបង​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ដោយ​គ្មាន​ដី​ការរុះរើ​ - ​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាង​រន្ធត់​រវៀង​រថយន្ត​និង​ម៉តូ​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង​បណ្តាល​មនុស្ស​ពីរ​នាក់​ដាច់​ជើង​ - លោក ហេង ប៊ុន្នី ប្រធានស្តីទី​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​បរ​កែវ បាន​នាំយក​អំណោយ​គ្រឿង​បរិភោគ​មួយចំនួន ចុះសួរសុខទុក្ខ​គ្រួសារ​ដែល​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក នៅក្នុង​ភូមិ​មួយ ឃុំ​ឡា​មិញ - ​រដ្ឋា​បាល​ខេត្ត​រតនគិរី និង​ក្រុមហ៊ុន អង្គរ ហ្គ្រី​ន បើក​យុទ្ធនាការ​បាញ់ថ្នាំ​ទ្រង់ទ្រាយ​ធំ ខណៈ​អ្នក​វិជ្ជ​មានកូ​វីដ​១៩ និង​អ្នកស្លាប់​កើនឡើង​គួរឲ្យ​ព្រួយបារម្ភ​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ពិធី​ប្រកាស​តែងតាំង​មុខតំណែង នាយករង​រដ្ឋបាល ប្រធាន អនុប្រធាន​ការិយាល័យ​អង្គភាព នៃ រចនាសម្ព័ន្ធ​រដ្ឋបាល ក្រុង​កំពង់ឆ្នាំង​

[hupso]

​កំពង់ឆ្នាំង ៖ ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ ចំនួន​១០​រូប​នៃ​រដ្ឋបាល​ក្រុង​កំពង់ឆ្នាំង ត្រូវបាន​ប្រកាស​តែងតាំង ប្រគល់​ភារកិច្ច ស្រប​តាម​រចនាសម្ព័ន្ធ នៃ​រដ្ឋបាល​ក្រុង​កំពង់ឆ្នាំង ពី​ធី​នេះ​បាន​ធ្វើ​នៅ​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០២១ ក្រោម​អធិបតីភាព លោក យិន សា​វ៉េ​ន អភិបាល នៃ​គណៈ​អភិបាលក្រុង​កំពង់ឆ្នាំង ដោយ​មាន​ការចូលរួម​ពី សមាជិក សមាជិកា​ក្រុមប្រឹក្សា​ក្រុង អភិបាលរងក្រុង និង មន្ត្រីរាជការ​នៃ​រដ្ឋបាល​ក្រុង​កំព់ង​ឆ្នាំង​ផងដែរ ។

​យោង​តាម​ដីកា​ស្តីពី​ការប្រគល់​ភារកិច្ច​តែ​ង​តាំង និង​ផ្លាស់ប្តូរ​មុខ​កន្លែង​ធ្វើការ​ជូន​មន្ត្រីរាជការ របស់​រដ្ឋបាល​ក្រុង​កំពង់ឆ្នាំង សម្រេច​ប្រគល់​ភារកិច្ច​ជូន​មន្ត្រីរាជការ​បំពេញ​ក្នុង​មុខ​តំណែង​ដែល​នៅ​ទំនេរ លោក​មន ចាន់ថុល ឲ្យ​កាន់​មុខតំណែង​ជា​នាយករង​រដ្ឋបាល​សាលាក្រុង​កំពង់ឆ្នាំង និង មន្ត្រី​៩​រូប​ផ្សេង​
​ទៀត ជា​ប្រធាន​ការិយាល័យ អនុប្រធាន​ការិយាល័យ​ជំនាញ​នៅក្នុង​រចនាសម្ព័ន្ធ​រដ្ឋ​បាល​ក្រុង​កំពង់ឆ្នាំង ។​

​មានប្រសាសន៍​នៅក្នុង​ឱកាស​នោះ លោក យិន សា​វ៉េ​ន បាន​មាន​គូសបញ្ជាក់ថា ការប្រកាស​មុខតំណែង តួនាទី​នៅក្នុង​រចនាសម្ព័ន្ធ​រដ្ឋ​បាល​ក្រុង​នាពេលនេះ គឺ​ដើម្បី​បំពេញ​មុខងា រ​តាម​ការកំណត់​នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី​ក្រុង ស្រុក ខណ្ឌ ដែល​បាន​ផ្ទេរ​ពី​រាជរដ្ឋាភិបាល ។ ដែល​មុខងារ​ទាំងនេះ​គឺ​ដើម្បី​បង្កើន​ប្រសិទ្ធភាព នៃ​ការផ្តល់​សេវា សាធារណៈ​និង ការអភិវឌ្ឍន៍​មូលដ្ឋាន បម្រើ​ជូន​ប្រជាពលរដ្ឋ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​នៅក្នុង​មូលដ្ឋាន ។​

លោក យិន សា​វ៉េ​ន បាន​បញ្ជាក់ទៀតថា ថ្នាក់​ដឹកនាំ​មន្ត្រី​ដែល​ទទួលបាន​តំណែង​នាពេលនេះ គឺជា​កាទទួលខុសត្រូវ​មួយទៀត ក្នុង​កិច្ចការងារ​គ្រប់គ្រង ចាត់ចែង និង ការអនុវត្ត មុខងារ​ជា​កាតព្វកិច្ច​នានា​ក្នុង​មូលដ្ឋាន ដោយ​ផ្អែក​លើ​គោលការណ៍​នីតិវិធី ស្តង់ដា សេវា​និង ធនធាន សម្រេចបាន​នូវ​លទ្ធផល​ល្អប្រសើ​រទាំង​ការផ្ដល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​ការថែរក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​។ ទន្ទឹមនេះ មន្ត្រីរាជការ​ដែល​ទើប​ទទួលបាន​ការតែងតាំង​ថ្មី និង​ប្រកាស​ចូល​កាន់​មុខតំណែង នាពេល​នេះ​ត្រូវ​បន្ត​បេសកកម្ម ចូលរួម​សហការ​ជា​ពិសេស​ត្រូវ​ខិតខំ​ពង្រឹង​ការ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​គោរព​តាម​ឋានានុក្រម ដឹកនាំ​ស្រប​តាម​ការបែងចែក​ភារកិច្ច​ទទួលខុសត្រូវ​ឱ្យបាន​ល្អ សម្រាប់​ការអភិវឌ្ឍន៍​ក្រុង​កំពង់ឆ្នាំង​។ រី ភា​រិទ្ធិ​

Filed in: ព័ត៌មានជាតិ
© 2021 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.