ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ឯកឧត្តម ស៊ុន សុ​វណ្ណា​រិទ្ធិ អភិបាល​នៃ​គណ​:​អភិបាលខេត្ត អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ​និង​នាំយក​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា​ខេត្ត​ឧបត្ថម្ភ​ដល់​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​នៅ​ស្រុក​សាមគ្គី​មានជ័យ​ - លោកស្រី អៀង វ៉ាន់​ឡាយ​បាន​រៀបចំ​កម្មវិធី surprise ចុះ​ចែក​អំណោយ​ដល់​បងប្អូន ពូៗ​និង​តា​រត់​ស៊ីក្លូ មនុស្ស​ចាស់​ស្ត្រី​មេម៉ាយ និង​ក្មេងប្រុស​ស្រី​មាន​ជីវភាព​ក្រខ្សត់​ដោយ​ឥត​មាន​ការរើសអើង ក្នុងឱកាស​ខួបកំណើត ១២ សីហា ២០២១ - លោក មួង ឃីម នាំយក​អំណោយ​ជូន​លោកស្រី​យក់ សោម​ម៉ា​ហ្វី​ - ប្រជាពលរដ្ឋ​ប្រហែលជា​១៥០​គ្រួសារ​ផ្ដិតមេដៃ​ប្ដឹង​លោក ជួន ផង់ ប្រធាន​សហគមន៍​ស្ទឹង​ស្ងួត​ - ​អាជ្ញាធរ​ស្រុក​ទឹកផុស និង​ឃុំ ចុះ​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ កម្មករ កម្ម​ការី​នី ឱ្យធ្វើ​ចត្តា​ឡីស័​កនៅ​ផ្ទះ​រៀងៗ​ខ្លួន ​ដោយ​អនុវត្ត​តាម​វិធានការ​ក្រសួង​សុខាភិបាល​ឱ្យបាន​ត្រឹមត្រូវ - ​លោក សន សំអាត និង សហការី​បាន​ចុះ​សាកសួរ​សុខទុក្ខ​និង​នាំយក​អំណោយ​ឧបត្ថម្ភ​ដល់​គ្រួសារ​កម្មករ កម្មការិនី​រោងចក្រ​ចំនួន ៥​គ្រួសារ​ដែល​កំពុង​ធ្វើ​ចត្តា​ឡីស័​កនៅ​តាម​ផ្ទះ​ក្នុង​ស្រុក​កំពង់ត្រឡាច​ - ឯកឧត្តម ឆេង ឡៃ ឣ​ភិបាល​រង​ខេត្ត​ពោធិ៍សាត់ ដឹកនាំ​ក្រុម​ការងារ​ចម្រុះ​ចុះ​រុះរើ រោង​ច​ញ្ចឹម​ទា​ និង​បង្គោលរបង​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ដោយ​គ្មាន​ដី​ការរុះរើ​ - ​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាង​រន្ធត់​រវៀង​រថយន្ត​និង​ម៉តូ​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង​បណ្តាល​មនុស្ស​ពីរ​នាក់​ដាច់​ជើង​ - លោក ហេង ប៊ុន្នី ប្រធានស្តីទី​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​បរ​កែវ បាន​នាំយក​អំណោយ​គ្រឿង​បរិភោគ​មួយចំនួន ចុះសួរសុខទុក្ខ​គ្រួសារ​ដែល​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក នៅក្នុង​ភូមិ​មួយ ឃុំ​ឡា​មិញ - ​រដ្ឋា​បាល​ខេត្ត​រតនគិរី និង​ក្រុមហ៊ុន អង្គរ ហ្គ្រី​ន បើក​យុទ្ធនាការ​បាញ់ថ្នាំ​ទ្រង់ទ្រាយ​ធំ ខណៈ​អ្នក​វិជ្ជ​មានកូ​វីដ​១៩ និង​អ្នកស្លាប់​កើនឡើង​គួរឲ្យ​ព្រួយបារម្ភ​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ល្បែងស៊ីសង សៃវៀន​ជល់​មាន់ អាប៉ោង និង​យូគី​កូន​សត្វ ក្នុង​ទឹកដី ស្រុក​លំផាត់ ដែល​មាន​ម្ចាស់​ទីតាំង ឈ្មោះ គឿន​

[hupso]

ខេត្ត​រតនគិរី ៖ ថ្ងៃទី​៦​ខែ​មីនា ឆ្នាំ ២០២១ តាម​ប្រជាពលរដ្ឋ​បាន​បង្ហើប​ប្រាប់​អង្គភាព​យើង​បានឲ្យដឹងថា​! មាន​ទីតាំង​ល្បែងស៊ីសង​(​ប្រជល់មាន់​អាប៉ោង​និង​យូគី​កូន​សត្វ​)​ខុសច្បាប់​មួយ​កន្លែង​កំពុង​ដំណើរការ​បើ​កលេ​ង​បាន​យ៉ាង​រលូន​ស្ថិតក្នុង ភូមិ​សា​យ៉​ស ឃុំ​ការឡែង​ស្រុក​លំផាត់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​មូលដ្ឋាន​មិន​ហ៊ាន​ធ្វើ​ការបង្ក្រាប​ទេ​

​ប្រភព​ច្បាស់ការ​ពី​ពលរដ្ឋ​បាន​នាំគ្នា​ដាក់​ការសង្ស័យ​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​មួយ​កន្លែង​នេះ​កំពុងបើក​លេង​នៅ​ភូមិ​-​ឃុំ​ខាងលើ​នេះ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង មូលដ្ឋាន ប្រហែល​បាន​ទទួល​ផលប្រយោជន៍​ប្រចាំ​ខែ​យ៉ាង​ច្រើន​ពី​ម្ចាស់​បើក​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់​មួយ​កន្លែង​នេះ​ហើយ​មើលទៅ​

​បានជា​បើក​លេង​បាន​យ៉ាង​រលូន​មនុស្ស​ពពាក់ពពូន​ជា​រៀង​រាល់ថ្ងៃ​មិន​ដែល​ឃើញ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ស្រុក​ចាត់​កម្លាំង​ចុះ​ត្រួតពិនិត្យ​ដើម្បី​ធ្វើការ​បង្ក្រាប​តាម​គោលនយោបាយ​ទាំង ៩ ចំណុច របស់​រាជរដ្ឋាភិបាល ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា​!​ពលរដ្ឋ​ពួកគាត់​បាន​សង្កេតឃើញ​ទីតាំង​វង់ល្បែង​សុីសង​ខុសច្បាប់​មួយ​កន្លែង​នេះ​មាន​មនុស្ស​ជាច្រើន​នាក់​
​ចូល​លេង យ៉ាង កុះករ ហើយ ហ៊ោ​កញ្ច្រៀវ ទ្រហឹង​អឹងកង យ៉ាង​សប្បាយ ចិត្ត ដោយ​មិន​ខ្លាច អាជ្ញា​ធរមាន​សមត្ថកិច្ច ឡើយ​។​
​សព្វ​ថ្ងៃនេះ​កំពុង​ធ្វើឲ្យ​ពលរដ្ឋ​នាំគ្នា​ព្រួយបារម្ភ​ភ័យខ្លាច​កើត​នូវ​អំពើ​ចោរកម្ម​និង​បទល្មើស​ផ្សេងៗ​ទៀត​ដូចជា​ចោរលួច ,​ចោរឆក់​,​ចោរ​ប្លន់​និង​មាន​អំពើ​ហង្សា​ក្នុង​គ្រួុ​សារ​ជា​ដើម​!

​យ៉ាងណាក៏ដោយ​បងប្អូន​ពលរដ្ឋ​នាំគ្នា​អំពាវនាវ​មកដល់​ឯកឧត្តម យិន ចំណាន ស្នងការ​នគរបាល​ខេត្ត​រតនគិរី គួរតែ​ចាត់​កម្លាំង​ជំនាញ​ចុះ​ត្រួតពិនិត្យ​កន្លែង​ទីតាំង​បើក​លេង​ល្បែងស៊ីសង​ខុស​ច្បាប់​នៅ​ភូមិ​-​ឃុំ​ខាងលើ​នេះ​និង​មាន​វិធានការ​បង្ក្រាប​ដើម្បី​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ផង​ទាន​

​ស្រប​ពេល​នេះ រាជរដ្ឋាភិបាល​ហាមឃាត់​មិន​ឲ្យមាន​ការជួបជុំ​គ្នា​!​ដើម្បី​ទប់ស្កាត់​ជំងឺ កូវី​ដ ១៩​ឲ្យមាន​ប្រសិទ្ធភាព​.

​យ៉ាងណាមិញ​កូវី​ត​19 បាន​ឆ្លង​សគម​ន៍​លើក​ទី​៣​ថ្ងៃទី​២០​កុម្ភ​:​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​បិទ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ចំនួន ១៤ ថ្ងៃ​ដើម្បី​ធ្វើ​ចត្តា​ឡី​ស័កជន​ជាតិចិន និង​វៀតណាម​…

​និង​បិទផ្លូវ​ខ្លះ​ដូចជា​ខេត្ត​ព្រះសីហនុ​ជាដើម ផ្ទុយទៅវិញ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​មូលដ្ឋាន​ស្រុក​លំផាត់ នៅតែ​ផ្គើន​ប្រមុខ​ដឹកនាំ សម្តេច​តេជោ ហ៊ុន សែន​

​បែរជា​នាំគ្នា​បណ្ដោយ​ឲ្យ​ក្រុម​នាក់​ញៀន​ល្បែង​ចូល​ទៅ​លេង​ល្បែងស៊ីសង​ខុស​ច្បាប់​នៅ​ភូមិ​-​ឃុំ​ខាងលើ​នេះ​បាន​យ៉ាង​ពពាក់ពពូន​ជា​រាងរាល់​ថ្ងៃ​ទៅ​វិញ​ ហេតុអ្វី​បានជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​មិន​ចាត់​វិធានការ​បង្ក្រាប​៕

Filed in: ព័ត៌មានជាតិ
© 2021 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.