មណ្ឌលគិរី ៖ នាយប់ថ្ងៃទី 24 ខែមីនាឆ្នាំ 2021រថយន្តមួយគ្រឿងម៉ាកវេរអងបានបើកបរបោះពួយយ៉ាងលឿនរេរចង្កូតធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងក្អួតចេញសុទ្ធតែឈើ ដោយមិនដឹងថាដឹកចេញពីណាទៅណានោះទេ។
រថយន្តនឹងឈើនោះវិញត្រូវបានអាជ្ញាធរអះអាងថាជាឈើមានច្បាប់ និងរហូតមកដល់យប់ថ្ងៃទី 25ខែមីនាឆ្នាំ 2021 វេលាម៉ោង 08;30 នាទីទើបឃើញជនជាតិចិនមួយក្រុមបានជួលកម្មករជនជាតិខ្មែរមករើឈើដាក់ឡានមួយទៀតដើម្បីដឹកជញ្ជូនបន្ត។
ប្រភពព៌តមានបានអោយដឹងថារថយន្តដែលជួបគ្រោះថ្នាក់នេះគឺជារថយន្តរបស់ក្រុមហ៊ុនលឹម រ៉ូយ៉ាល់ដោយអ្នកបើកបរបានស្លាប់បាត់ជីវិត ហើយត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីយ៍។