ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ឯកឧត្តម ស៊ុន សុ​វណ្ណា​រិទ្ធិ អភិបាល​នៃ​គណ​:​អភិបាលខេត្ត អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ​និង​នាំយក​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា​ខេត្ត​ឧបត្ថម្ភ​ដល់​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​នៅ​ស្រុក​សាមគ្គី​មានជ័យ​ - លោកស្រី អៀង វ៉ាន់​ឡាយ​បាន​រៀបចំ​កម្មវិធី surprise ចុះ​ចែក​អំណោយ​ដល់​បងប្អូន ពូៗ​និង​តា​រត់​ស៊ីក្លូ មនុស្ស​ចាស់​ស្ត្រី​មេម៉ាយ និង​ក្មេងប្រុស​ស្រី​មាន​ជីវភាព​ក្រខ្សត់​ដោយ​ឥត​មាន​ការរើសអើង ក្នុងឱកាស​ខួបកំណើត ១២ សីហា ២០២១ - លោក មួង ឃីម នាំយក​អំណោយ​ជូន​លោកស្រី​យក់ សោម​ម៉ា​ហ្វី​ - ប្រជាពលរដ្ឋ​ប្រហែលជា​១៥០​គ្រួសារ​ផ្ដិតមេដៃ​ប្ដឹង​លោក ជួន ផង់ ប្រធាន​សហគមន៍​ស្ទឹង​ស្ងួត​ - ​អាជ្ញាធរ​ស្រុក​ទឹកផុស និង​ឃុំ ចុះ​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ កម្មករ កម្ម​ការី​នី ឱ្យធ្វើ​ចត្តា​ឡីស័​កនៅ​ផ្ទះ​រៀងៗ​ខ្លួន ​ដោយ​អនុវត្ត​តាម​វិធានការ​ក្រសួង​សុខាភិបាល​ឱ្យបាន​ត្រឹមត្រូវ - ​លោក សន សំអាត និង សហការី​បាន​ចុះ​សាកសួរ​សុខទុក្ខ​និង​នាំយក​អំណោយ​ឧបត្ថម្ភ​ដល់​គ្រួសារ​កម្មករ កម្មការិនី​រោងចក្រ​ចំនួន ៥​គ្រួសារ​ដែល​កំពុង​ធ្វើ​ចត្តា​ឡីស័​កនៅ​តាម​ផ្ទះ​ក្នុង​ស្រុក​កំពង់ត្រឡាច​ - ឯកឧត្តម ឆេង ឡៃ ឣ​ភិបាល​រង​ខេត្ត​ពោធិ៍សាត់ ដឹកនាំ​ក្រុម​ការងារ​ចម្រុះ​ចុះ​រុះរើ រោង​ច​ញ្ចឹម​ទា​ និង​បង្គោលរបង​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ដោយ​គ្មាន​ដី​ការរុះរើ​ - ​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាង​រន្ធត់​រវៀង​រថយន្ត​និង​ម៉តូ​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង​បណ្តាល​មនុស្ស​ពីរ​នាក់​ដាច់​ជើង​ - លោក ហេង ប៊ុន្នី ប្រធានស្តីទី​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​បរ​កែវ បាន​នាំយក​អំណោយ​គ្រឿង​បរិភោគ​មួយចំនួន ចុះសួរសុខទុក្ខ​គ្រួសារ​ដែល​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក នៅក្នុង​ភូមិ​មួយ ឃុំ​ឡា​មិញ - ​រដ្ឋា​បាល​ខេត្ត​រតនគិរី និង​ក្រុមហ៊ុន អង្គរ ហ្គ្រី​ន បើក​យុទ្ធនាការ​បាញ់ថ្នាំ​ទ្រង់ទ្រាយ​ធំ ខណៈ​អ្នក​វិជ្ជ​មានកូ​វីដ​១៩ និង​អ្នកស្លាប់​កើនឡើង​គួរឲ្យ​ព្រួយបារម្ភ​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ល្បែងស៊ីសង បញ្ជល់មាន់​នឹង​ចាក់​អាប៉ោង​នៅក្នុង​ស្រុក​អូរ​ជុំ រីក​ដុះ​ដូច ផ្សិត​

[hupso]

ខេត្ត​រតនគិរី ៖ បើទោះជា​មាន​ការ​ហាមប្រាម រិត​បណ្ដឹង​ពី​ឯកឧត្ដម​អភិបាលខេត្ត ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល កូវី​ដ​១៩ នូវ​ការជួបជុំ​គ្នា​យ៉ាងណាក៏ដោយ ស្រុក​អូរ​ជុំ នៅតែ​បន្ត​ការលេង​ល្បែងស៊ីសង បញ្ជល់មាន់​យ៉ាង​គគ្រឹកគគ្រេង អាជ្ញាធរ​មូលដ្ឋាន មិន​គោរព​តាម​បទបញ្ជា​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ឡើយ​។​

​ជា​ការពិត​ណាស់ នៅ​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០២១ ទីតាំង​បញ្ជល់មាន់ និង​អាប៉ោង មួយកន្លែង​ស្ថិតក្នុង​ភូមិ​ណង​ឡិ ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ខេត្ត​រតនគិរី ត្រង់​ចំណុច​ចំការ​ច​ន្ទី ត្រូវបាន​អ្នកព័ត៌មាន​យើង​ចុះ​ថត​យក​រូបភាព ហើយ​រាយការណ៍​ទៅ​សមត្ថកិច្ច​ភ្លាមៗ ប៉ុន្តែ បែ​ជា​អ្នកលេង​ល្បែង​ទាំងនោះ ហាក់ បី​ដូច ទ្រង់​ញៀន បាន ដឹង​ភ្លាមៗ ហើយ ក៏​នាំគ្នា​បំបែកហ្វូង មិនបាច់ចាំ​សមត្ថកិច្ច​ចុះ​ទៅដល់​នាំ​ពិបាក​នោះទេ​។ ហើយ​មេក្លោង​បើក​កន្លែង​បញ្ជល់មាន់ និង​ចាក់​អាប៉ោង​នោះ ត្រូវបាន​គេ​ឈ្មោះ​. ពិសី​. ជា​មន្ត្រី​នគរបាល នៅ​ស្នងការ​នគរបាល​ខេត្ត​រតនគិរី និង​ឈ្មោះ បារាំង ជា​មេការ​។​

​បើ​យោង​តាម​សេចក្ដី​រាយ​ការ​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​អូរ​ជុំ បានឲ្យដឹងថា ក្នុង​ស្រុក​អូរ​ជុំ គេ​តែងតែ​ឃើញ​អ្នកលេង​ល្បែង​ជល់​មាន់ និង​អាប៉ោង លេង​ជា​រាងរាល់ថ្ងៃ ច្រើន​ខែ​មក​ហើយ​។ ពួកគេ​តែងតែ ផ្លាស់​ទីកន្លែង ជាច្រើន​ក្នុង​ស្រុក​អូរ​ជុំ ហើយ​មាន​មនុស្ស​អូរ​អ​ច្រើនណាស់ មិនមែន​សមត្ថកិច្ច​មិន​ដឹង​នោះទេ​។ ពួក​គាត់​បន្ត​ទៀត​ថា កុំ​ថា​សមត្ថកិច្ច​គេ​មិនដឹង​នោះ គេ​ថែមទាំង​ស្គាល់​ថា មេក្លោង​បើក​សង្វៀន​ជល់​មាន់​នោះ​ជា​អ្នកណា​ទៀត​ផង​។​

​ចាប់តាំងពី​មាន​ការផ្ទុះ​រីក​រាលដាល នូវ​ជំងឺ កូវី​ដ​១៩ ក្នុង​សហគមន៍ ២០​កម្ភៈ មក អាជ្ញាធរខេត្ត ដែល​មាន​ឯកឧត្ដម ថង សាវុន អភិបាលខេត្ត​រតនគិរី បាន​ខិតខំ​យកចិត្តទុកដាក់ ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ពង្រឹង​ការយកចិត្តទុកដាក់ ហាមប្រាម​កុំ​ឲ្យមាន​ការជួបជុំ​គ្នា រក្សា​គម្លាត ពាក់​ម៉ាស់​ជាប្រចាំ លៀងដៃ​ជាមួយ​អា​កុល តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ជាពិសេស ៣​កុំ ៣​ការពារ មិន​ត្រឹមតែ​ប៉​ណ្ណោះ រដ្ឋបាល​ខេត្ត​ក៏​បាន​ចេញ​សេចក្ដីណែនាំ ស្ដីពី​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ប្រកាស​ជា​សាធារណៈ ជូន​ដល់​សាធារណៈជន អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ គ្រប់​ភូមិ​ស្រុក ក្រុង នៅ​ទូទាំង​ខេត្ត ជាពិសេស ការជួបជុំ ប្រមូលផ្ដុំ​គ្នា គ្រប់​កម្មវិធី តែ​ផ្ទុយទៅវិញ នៅ​ស្រុក​អូរ​ជុំ ខេត្ត​រតនគិរី គេ​សង្កេតឃើញ​ល្បែង​បញ្ជល់មាន់ ចាក់​អាប៉ោង​ជួបជុំ​គ្នា​យ៉ាង​គគ្រឹក គ​គ្រេង ចំណែក​សមត្ថកិច្ច ស្រុក​អូរ​ជុំ និង​អាជ្ញាធរ​ស្រុក បែ​ជា​មិនដឹងមិនលឺ ហាក់ បី​ដូចជា មាន​ចេតនា​ផ្កើន​ទៅនឹង​បទ​បញ្ជា​របស់​រាជរដ្ឋាភិបាល បទបញ្ជា​របស់​ក្រសួងមហាផ្ទៃ ពិសេស​គឺ​បទបញ្ជា​ផ្ទាល់​របស់​ឯកឧត្ដម ថង សាវុន អភិបាលខេត្តរ​រន​គិរី​តែម្ដង​៕
​ដោយ​លោក (​ភ​ន់ វ៉ាន់​ថន​) បញ្ញាវន្ត​ខ្មែរ​

Filed in: ព័ត៌មានជាតិ
© 2021 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.