ស្រុកបរកែវ ៖ ព្រឹកថ្ងៃសៅរ៍ទី២៦ ខែមិថុនា ឆ្នាំ២០២១ លោក ហេង ប៊ុន្នី ប្រធានស្តីទីគណបក្សប្រជាជនកម្ពុជាស្រុកបរកែវ បាននាំយកអំណោយគ្រឿងបរិភោគមួយចំនួន ចុះសួរសុខទុក្ខគ្រួសារដែលកំពុងធ្វើចត្តាឡីសក័ដែរមានកូនច្រើនក្នុងបន្ទុកគ្រួសារ រស់នៅក្នុងភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី លោកប្រធានបានពាំនាំផ្ដាំផ្ញើសួរសុខទុក្ខពីចម្ងាយ របស់ឯកឧត្តម ថង សាវុន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ឆ្លៀតក្នុងឱកាសនេះលោកប្រធានបានធ្វើការផ្តាំផ្ញើ សុំឲ្យយកចិត្តទុកដាក់ចូលរួមអនុវត្តវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់គ្រូពេទ្យ ពិសេសកុំភ្លេចអនុវត្តនូវ ៣កុំ ៣ការពារ ដើម្បីសហគមន៏យើងទាំងអស់គ្នា និងការរស់នៅបរិស្ថានជុំវិញគេហដ្ឋានស្អាត ហូបមានអនាម័យ និងត្រូវប្រយត្ន័ប្រយែងថែរក្សាសុខភាពឲ្យបានល្អក្នុងរដូវវស្សានេះ អំណោយរួមមាន ៖
– អង្ករ ០៣ការ៉ុង
– ត្រីខ ០៣ប្រអប់
– មី ០៣កេស
– ទឹកត្រី ០៦ដប
– ម៉ុង ២
– ប៊ីចេង អំបឹល
– ម៉ាស ៥ប្រអប់៕