ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្តេច​តេជោ ហ៊ុន សែន ចេញ​អនុក្រឹត្យ​ផ្ទេរ និង​តែងតាំង អភិបាលខណ្ឌ​៩​រូប​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត ឱ្យ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​មី​នី​បៀ ជួប​សម្តែង​ការគួរសម​! - សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារសិក្សា​សាលាបឋមសិក្សា ហ៊ុន សែន ថ្នល់ទទឹង សាលារៀន ខ្មែរ ចិន ចេង ម៉េង និង​សមិទ្ធផល​នានា ស្ថិតនៅ​ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល​ - ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ អញ្ជើញ​ដឹកនាំ​ប្រតិភូ ក្រសួង​ព័ត៌មាន គោរព​វិញ្ញាក្ខ័ន្ធ​សព ឯកឧត្តម អ៉ឹង គៀត ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និបាត​ក្រសួង​ទេសចរណ៍​ - អបអរសាទរ កីឡា​ការិនី អ៊ុក ស្រីមុំ យកឈ្នះ​កីឡាការិនី​ម្ចាស់ផ្ទះ​អាមេរិក គ្រង​មេដាយមាស​ព្រឹត្តិការណ៍ World Games 2022 - ​ថ្ងៃ​នេះ​កម្ពុជា​ទទួលបាន​វ៉ាក់សាំង Pfizer ដែល​ជា​ជំនួយ​របស់​អូស្ត្រាលី ចំនួន​ជិត​២០​ម៉ឺន​ដូស​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ - ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន អបអរសាទរ​ខួប​គម្រប់​១៤​ឆ្នាំ នៃ​ការដាក់បញ្ចូល​ប្រាសាទ​ព្រះវិហារ ជា​បេតិកភណ្ឌ​ពិភពលោក - រថយន្ត​កែច្នៃ​បំពង់​ស៊ី​ម៉ាំង ត្រូវបាន​កម្លាំង​អាវុធហត្ថ ឃាត់​ម្ចាស់​មក​អប់រំ និង​ណែនាំ​ឲ្យ​ដោះ​ស៊ី​ម៉ាំង​ចេញ​!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​រដ្ឋា​បាល​ខេត្ត​រតនគិរី និង​ក្រុមហ៊ុន អង្គរ ហ្គ្រី​ន បើក​យុទ្ធនាការ​បាញ់ថ្នាំ​ទ្រង់ទ្រាយ​ធំ ខណៈ​អ្នក​វិជ្ជ​មានកូ​វីដ​១៩ និង​អ្នកស្លាប់​កើនឡើង​គួរឲ្យ​ព្រួយបារម្ភ​

[hupso]

​រតនគិរី ៖ រដ្ឋបាល​ខេត្ត​រតនគិរី នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២១​នេះ បាន​សហការ​ជាមួយ​ក្រុមហ៊ុន អង្គរ ហ្គ្រី​ន បើក​យុទ្ធនាការ​បាញ់ថ្នាំ​ទ្រង់ទ្រាយ​ធំ ខណៈ​អ្នក​វិជ្ជ​មានកូ​វីដ​១៩ និង​អ្នកស្លាប់​កើនឡើង​គួរឲ្យ​ព្រួយបារម្ភ​។ អ្នក​វិជ្ជ​មានកូ​វីដ គិត​ត្រឹម​ថ្ងៃទី​២៦​មិថុនា កើន​ដល់ ៣៦៤​នាក់ អ្នកស្លាប់ ២​នាក់ និង​ព្យាបាល​ជាសះស្បើយ ២២​នាក់ ។​

​អភិបាលក្រុង​បាន​លុង លោក ងិន ណែ​ល បានឲ្យដឹងថា ដោយ​មាន​ការគាំទ្រ​ពី​ក្រុមហ៊ុន អង្គរ ហ្គ្រី​ន​អិ​ន​.​វេស​.​មេន នោះ ក្រុមការងារ​ដំណាក់កាល​ដំបូង បាញ់​ជុំវិញ​ផ្សារ មណ្ឌល​ព្យាបាល និង​ធ្វើ​ចត្តា​ឡីស័​ក​វិទ្យាល័យ​ភូមិ​ថ្មី និង​មួយ​ផ្នែក​ខ្លះ ក្នុង​បុរី លឹម ប៊ុណ្ណា ស្ថិតនៅ​ក្នុង​សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង​។​

​លោក​បាន​បន្តថា ក្រុមការងារ​នឹង​បន្ត​ទៅ​បាញ់​តាម​មន្ទីរ អង្គភាព និង​បណ្តា​ស្រុក​មួយចំនួន​ទៀត ដែល​ប៉ះពាល់​ការរីក​រាល​នៃ​ជំងឺ​កូវី​ដ​១៩​។​

​លោក ងិន ណែ​ល អភិបាលក្រុង​បាន​លុង​បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា វិធានការ​បិទ​ខ្ទប់​ជុំវិញ​ផ្សារ​បាន​លុង រយៈពេល​១៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៤ ខែមិថុនា រហូត​ដល់​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២១ ប្រសិន​បើ​ស្ថានភាព​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ក្នុង​សហគមន៍​មានការ​ថមថយ​នោះ អាជ្ញាធរ​នឹង​បើក​ឲ្យ​ក្រុម​អាជីវករ​លក់ដូរ និង​ចេញ​-​ចូល​លំនៅឋាន​ពួក​គាត់​ដូច​ធម្មតា​ឡើងវិញ តែ​បើ​ស្ថានភាព​មិន​ថមថយ​ទេនោះ គឺ​អាច​បន្ត​ការបិទ​ខ្ទប់​បន្តទៅទៀត​។ ដូច្នេះ​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ និង​ក្រុមគ្រូពេទ្យ​ធ្វើតេស្ត​យក​សំណាក​ឲ្យបាន​គ្រប់គ្នា ដើម្បី​ឈាន​ទៅ​កាត់ផ្តាច់​ការចម្លង​ជំងឺ​កូវី​ដ​១៩​តទៅទៀត ៕

Filed in: ព័ត៌មានជាតិ
© 2022 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.