ប្រជាពលរដ្ឋប្រហែលជា១៥០គ្រួសារ រស់នៅភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង សំណូមពរ អោយអ្នកយកព័ត៍យើងជួយចុះផ្សាយនិងជួនដំណឹងទៅដល់ថ្នាក់ដឹកនាំ ។
លោកតាដែក ហន អតីតប្រធានទំនប់ស្ទឹងស្ងួត មានប្រសាសន៍ អាងស្តុបទឹកទំនប់មុខផ្ទះ កាលពីឆ្នាំ ១៩៩៣ តំបន់នោះសុទ្ធតែព្រៃរនាមដុះយ៉ាងក្រាស់ ដោយយល់ឃើញថាអាងស្តុបទឹកទំនប់មុខផ្ទះ ទឹកប្រើមិនគ្រប់គ្រាន់សម្រាប់ធ្វើស្រែ លោកបានដាក់សំណើរ ទៅ សម្តេច ចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងព្រះបរមរាជវាំងសុំឲ្យលោកជួយកសាងអាងស្តុបទឹកទំនប់មុខផ្ទះ លោកក៏យល់ព្រមជួយជាអង្ករឲ្យប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋយកអង្ករទៅលក់យកលុយជួលអេស្កាវ៉ាទ័ដើម្បី ស្ដារអាងស្តុបទឹកទំនប់មុខផ្ទះរហូតបានសម្រេច។
លោកបានបន្តទៀតថា អាងស្តុបទឹកទំនប់មុខផ្ទះ កាលពីនៅព្រៃរនាមនៅក្រាស់មានសត្វពស់ ក្រពើ ខ្លា និងបក្សីស្លាបចម្រុះជាច្រើនមុខទៀត នៅឆ្នាំ២០០២លោកតាដែក ហន បានសុំលាឈប់ពីប្រធានទំនប់ស្ទឹងស្ងួតឲ្យជ្រើសរើសមេថ្មី។
ប្រជាពលរដ្ឋ ឈ្មោះហ៊ល សៀម បានប្រាប់អ្នកយកព័ត៌យើងអោយដឹងថា ពួកគាត់បានផ្ដិតមេប្រហែលជា១៥០គ្រួសារ ប្ដឹង លោកជួន ផង់ប្រធានសហគមន៍ស្ទឹងស្ងួត កាលពីមិនទាន់ឡើងជាប្រធានសហគមន៍ស្ទឹងស្ងួត កាប់ទន្ទ្រានដីព្រៃលិចទឹកតំបន់បីដែលច្បាប់ហាមឃាត់តែបន្តិចបន្ទួច ក្នុងអាងស្តុបទឹកទំនប់មុខផ្ទះដែលមានផ្ទៃដីសរុប១៣ហិកតា ។ ពេលបានឡើងជាប្រធានសហគមន៍ស្ទឹងស្ងួត កាប់ទន្ទ្រានព្រៃយ៉ាងអនាធិបតេយ្យ យកដីលក់ និងដាំឈូក ដោយអាងខ្លួនជាប្រធានសហគមន៍ស្ទឹងស្ងួត។
នៅ ឆ្នាំ 2021 អាងស្តុបទឹកទំនប់មុខផ្ទះដែលមានផ្ទៃដីសរុប 13ហិតតា ដីព្រៃរនាមក្នុងអាងស្តុបទឹកទំនប់មុខផ្ទះនៅសល់ប្រហែលជា៤ហិតតាជាង លោក ជួន ផង់ ប្រធានសហគមន៍ស្ទឹងស្ងួតនិងបក្សពួកដែលគេស្គាល់ឈ្មោះ ១លោកសុំសា រឿនហាវមុំ ២លោកឡេង វឿន ហាវទូច ៣លោកលុន ហេងលី ៥លោកកង ផល្លា។
ពួកគាត់បានប្ដឹងទៅលោកមេឃុំតាំងពីកាប់ព្រៃបន្តិចម្តងបន្តិចរហូតដល់សព្វថ្ងៃនេះប្រហែលជាបីខែ ជាងហើយ លោកមេឃុំមិនបានហាវពួកគាត់មកដោះស្រាយម្តងណាឡើយ ដីព្រៃរនាមក្នុងអាងស្តុបទឹកទំនប់មុខផ្ទះ ដែលនៅសល់ប្រហែលជា៤ហិតតាជាង លោក ជួន ផង់ ប្រធានសហគមន៍ស្ទឹងស្ងួតនិងបក្ស កាប់ទន្ទ្រានព្រៃអស់រលីងហើយដើម្បីយកដីដាំឈូក ថ្មីៗនេះមានជនខិលខូចលួចបង្ហូបំពង់ទឹកចេញពីក្នុងអាងស្តុបទឹកទំនប់មុខផ្ទះ៣៣កន្លែង ដើម្បីអោយទឹកស្រក ងាយស្រូលលើកភ្លឺ និងងាយស្រូលបាចជី បាញ់ថ្នាំឈួកប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំងកាលណាបាញ់ថ្នាំបណ្ដាលឲ្យមច្ឆាគ្រប់ប្រភេទងាប់ នេះជារដូវបិទនេសាទ ត្រីរកកន្លែងពងកូន ត្រូវរីងស្ងួតអត់ទៅ ធ្វើស្រែ មួយឆ្នាំពីរដង ដែលមានផ្ទៃដីសរុប 55ហិតតា និងបានក្លាយជាបញ្ហាខ្លាំង ប្រឈមខ្លាំងទៅដល់ជីវភាពប្រជាពលរដ្ឋក្នុងបរិបទកូវីត19 កំពុងឆ្លងរីករាលដាលក្នុងសហគមន៍ ប្រជាពលរដ្ឋសំណូមពរទៅដល់អាជ្ញាធរស្រុកខេត្តមន្ទីរជំនាញជួយការពារ ។
លោក ឈឹម វុទ្ធា អភិបាលស្រុក កំពង់ត្រឡាច ឯកឧត្តមស៊ុនសុវណ្ណារិទ្ធអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងទើបនឹងឡើងថ្មីជួយដោះស្រាយពួកគាត់ផង ប្រជាពលរដ្ឋស្នើសុំជីកស្រះអាងស្តុបទឹកទំនប់មុខផ្ទះ ដែលមានផ្ទៃដីសរុប 13 ហិតតា ថវិកាជីកស្រះនេះពួកគាត់ជាអ្នកចេញ សូមឯកឧត្តមស៊ុនសុវណ្ណារិទ្ធអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងជួយសម្របសម្រួលដោយក្តីអនុគ្រោះ។
ពាក់ព័ន្ធករណីខាងលើនេះ លោក ជួន ផង់ ប្រធានសហគមន៍ស្ទឹងស្ងួតបានប្រាប់អ្នកយកព័ត៍យើងនូវថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១លោកពុំបានកាប់ព្រៃក្នុងអាងស្តុបទឹកទំនប់មុខផ្ទះនោះទេប្រជាពលរដ្ឋជាអ្នកកាប់ ខ្ញុំកំពុងប្រជុំនៅសាលាស្រុកលោកហេង ចំរើន មេឃុំ អំពិលទឹក ជារឿងច្រណែនគ្នា ខ្ញុំបានដាក់ទៅតុលាការអស់ហើយ ផុតពីកណ្ដាប់ដៃខ្ញុំលោកឈឹមវុទ្ធាអភិបាលស្រុកកំពង់ត្រឡាចមិនអាចទំនាក់ទំនងបានទេនៅថ្ងៃនេះទូរស័ព្ទចូលតែពុំមានអ្នកទទួល ៕