ខួបកំណើតឆ្នាំនេះ លោកស្រី អៀង វ៉ាន់ឡាយបានរៀបចំកម្មវិធី surprise ចុះចែកអំណោយដល់បងប្អូន ពូៗនិងតារត់ស៊ីក្លូ មនុស្សចាស់ស្ត្រីមេម៉ាយ និងក្មេងប្រុសស្រីមានជីវភាពក្រខ្សត់ដោយឥតមានការរើសអើងនោះឡើយ។
ការយកស្រោមសំបុត្រថវិការចុះចែកនេះទៀតសោតគឺលោកស្រីចាប់ផ្តើមធ្វើដំណើរតាមរថយន្ត ចេញពីបុរីប៉េង ហួត សំដៅទៅផ្សារកណ្តាុលដោយទីនោះសំបូរដោយរត់សុីក្លូ ព្រោះបំណងជាពិសេសយកថវិកាចែកជូនដល់ដៃអ្នករត់សុីក្លូរដែលជួបការលំបាកលើជីវភាពរស់នៅប្រចាំថ្ងៃយ៉ាងធ្ងន់ធ្ងរ។
ទឹកចិត្តសប្បុរសធម៌របស់លោកស្រីអៀង វ៉ាន់ឡាយបានធ្វើអោយប្រជាពលរដ្ឋ មនុស្សចាស់ជរា ស្ត្រីមេម៉ាយ អ្នករត់ស៊ីក្លូ កុមារាកុមារី ទូរគ៌ត ដែលបានទទួលស្រោមសំបុត្រថវិការ សំដែងនូវក្តីរំភើបរីករាយត្រេកអរឥតឧបមា និងលើកដៃបួងសួងទេវតា ព្រះឥន្ទ ព្រះព្រហ្មនិងវត្ថុស័ក្តិសិទ្ធិលើលោកប្រសិទ្ធិពរជ័យជូនលោកស្រីអៀង វ៉ាន់ឡាយតទៅមុខ ស្ថិតក្នុងត្រកូលសេដ្ធីមានទ្រព្យសម្បតិស្តុកស្តម្ភរាប់រយពាន់ជាតិ។
គួររំលឹកផងដែរថាលោកស្រីអៀង វ៉ាន់ឡាយកើតក្នុងត្រកូលសេដ្ឋីដែលជាថៅកែរង្គសាល Belle airទល់មុខព្រលានយន្តហោះពោចិនតុងនាឆ្នាំ១៩៧០ -១៩៧៥។
ថ្វីបើរបបខ្មែរក្រហមចិត្តឬស្យាបានរលំរលាយទៅក៏ដោយ ក៏ជីវភាពរស់នៅរបស់លោកស្រីអៀង វ៉ាន់ឡាយនៅតែរក្សាដំណែងជាកូនសេដ្ឋីឥតមានប្រែប្រួលនោះឡើយ។
នេះសបញ្ជាក់អោយឃើញយឋ៉ាងច្បាស់ថាអ្នកមានទ្រព្យចិត្តបុណ្យទូលំទូលាយដូចលោកស្រីអៀង វ៉ាន់ឡាយពិបាករកណាស់មើលទៅ?។