ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ឯកឧត្តម ស៊ុន សុ​វណ្ណា​រិទ្ធិ អភិបាល​នៃ​គណ​:​អភិបាលខេត្ត អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ​និង​នាំយក​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា​ខេត្ត​ឧបត្ថម្ភ​ដល់​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​នៅ​ស្រុក​សាមគ្គី​មានជ័យ​

[hupso]

ថ្មីៗ​នេះ​ឯកឧត្តម ស៊ុន សុ​វណ្ណា​រិទ្ធិ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​អមដំណើរ​ដោយ​ឯកឧត្ដម អម សុភា​ប្រធាន​គណ​:​កម្មា​ធិ​ការ​សាខា​កាកបាទក្រហមក​ម្ពុ​ជា​ខេត្ត អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ​និង​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​បណ្តាល​ឲ្យ​ក្មេងប្រុស ស្រី​០២ នាក់​ស្លាប់​បាត់បង់​ជីវិត កាលពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២១​ស្ថិតនៅក្នុង​ភូមិ​ពោធិ​រិទ្ធិ​ក្រៃ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង​។​

​ឯកឧត្តម ស៊ុន សុ​វណ្ណា​រិទ្ធិ និង ឯកឧត្តម អម សុភា​ក្នុងនាម​ជា​តំណាង​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត​បាន​ចូលរួមរំលែក​មរណៈទុក្ខ​យ៉ាង​ក្រៀមក្រំ​ជា​មួ​ក្រុមគ្រួសារ​សព​ដែល​បាន​បាត់បង់​ជីវិត​ដោយ​គ្រោះ​អគ្គីភ័យ​នេះ​។​

​ឆ្លៀត​ឱកាស​នោះ​ឯកឧត្តម​បាន​រំលឹក​ពី​ទឹកចិត្ត​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​តែងតែ​គិតគូរ​ជា​និច្ច​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​និង​ងាយ​រងគ្រោះ​គ្រប់​ទីកន្លែង​និង​គ្រប់​ពេលវេលា​ដោយ​មិន​ប្រកាន់​ពូជសាសន៍ រឺ​និន្នាការ​នយោបាយ​អ្វី​ឡើយ ។

​ក្នុងនាម​ឯកឧត្តម​ជា​ថ្នាក់ដឹកនាំរ​ខេត្ត​និង​ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ក៏​សូម​ចូលរួម​មរណៈទុក្ខ​និង​សំដែង​នូវ​ការសោកស្តាយ​ជាមួយ​ក្រុម​គ្រួសារ​សព​នឹង​សូម​ឧទ្ទិស​អោយ​ដួង​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ។

​ក្នុងឱកាស​នោះ​ឯកឧត្តម​ក៏បាន​ផ្តល់​ជូន​អំណោយ​កាកបាទក្រហមកម្ពុជា​ខេត្ត​រួមមាន​អង្ករ​ចំនួន​អង្ករ​ចំនួន ៤២៥​គ​.​ក្រ មី​១០​កេស ត្រីខ ០៥​យួរ ទឹ​សុទ្ធ ០៦​កេស ទឹក​ផ្លែឈើ​០៥ កេស ទឹកត្រី​០២​យួរ ទឹក​សុ​ី​អុីវ​០២​យួរ ម៉ាស់​០២​ប្រអប់ និង​ថវិកា​ចំនួន​២​លាន ២​សែន​រៀល សម្រាប់​ទុក​ប្រើប្រាស់​នៅក្នុង​កម្មវិធី​បុណ្យ ។​

​តំណាង​គ្រួសារ​សព​បាន​គោរព​ជូន​ពរ​សម្តេច ឯកឧត្តម​អភិបាលខេត្ត​និង ថ្នាក់ដឹកនាំ​កាកបាទក្រហម​ខេត្ត​មាន​សុខភាព​ល្អ​ដើម្បី​បន្ត​ដឹកនាំ​កាកបាទក្រហម​ខេត្ត​ទទួលបាន​នូវ​ជ័យជម្នះ​គ្រប់​ភារកិច្ច​៕

Filed in: ព័ត៌មានជាតិ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.