ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​សម្ដេច​ក្រឡាហោម ស ខេង បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ បេក្ខជន សមាជិក សមាជិការ និង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​រតនមណ្ឌល និង​ស្រុក​សំឡូត ខេត្ត​បាត់ដំបង​

[hupso]

(​បាត់ដំបង​) :​នៅ​ព្រឹក​ថ្ងៃ​អង្គារ ១​កើត ខែ​ជេស្ឋ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស ២៥៦៦​ត្រូវ​នឹង ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២២​នេះ សម្ដេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ការងា​ររ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្ត​បាត់ដំបង និង​ព្រៃវែង បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ បេក្ខជន សមាជិក សមាជិការ និង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​រតនមណ្ឌល និង​ស្រុក​សំឡូត ខេត្ត​បាត់ដំបង​។​

​អញ្ជើញ​មានប្រសាសន៍​នា​ឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង បាន​ជម្រាបជូន​អង្គពិធី​នូវ​សេចក្ដី​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស និង​ថ្នាក់ដឹកនាំ​គណបក្ស ព្រមទាំង​បាន​ជូនពរ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​រតនមណ្ឌល និង​ស្រុក​សំឡូត ខេត្ត​បាត់ដំបង សូម​ទទួលបាន​ជោគជ័យ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២​នេះ​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​គណបក្ស​ដែល​បាន​ដើរតួនាទី​ក្នុង​ប្រវត្តិសាស្ត្រ​ទទួលបាន​ស្នាដៃ​ជាច្រើន​រាប់មិនអស់ តស៊ូ​ប្រឆាំង​របប​ប្រល័យពូជសាសន៍​រហូត​បញ្ចប់​មិន​ឱ្យ​របប​នេះ​វិលត្រឡប់​មក​វិញ កសាង​សន្តិភាព ស្ថិរភាព ស្ដារ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ពី​បាតដៃ​ទទេ ចាប់តាំងពី​ប្រទេស​នៅក្នុង​ភាពអត់ឃ្លាន​រហូត​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ឈរ​ស្មើមុខស្មើមាត់​លើ​ឆាក​អន្តរជាតិ​។​

​ក្នុងឱកាស​នោះ​ដែរ សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​មានប្រសាសន៍​បញ្ជាក់​ជូន​អង្គពិធី អំពី​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា រួម​ទាំង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដែល​មាន​គណបក្សនយោបាយ​ច្រើន​ចូលរួម​ប្រកួតប្រជែង​នៅ​គ្រប់​ការ​បោះឆ្នោត និង​មាន​ប្រជាពលរដ្ឋ​ច្រើន​លើសលុប​បាន​អញ្ជើញ​ទៅ​បោះឆ្នោត​ដែល​ជា​ការបង្ហាញ​យ៉ាងច្បាស់​ថា​ប្រជាពលរដ្ឋ បាន​គាំទ្រ​ដំណើរការ​ប្រជាធិបតេយ្យ​តាមរយៈ​ការបោះឆ្នោត​នេះ​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​បន្តថា​ខេត្ត​បាត់ដំបង​កំពុង​ឈាន​ទៅរក​ការអភិវឌ្ឍ​បន្ថែមទៀត បន្ទាប់​ពី​ការសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៥ ក្នុងនោះ​សម្ដេច​រំពឹងថា​ភ្ញៀវ​ទេសចរណ៍​នឹង​បន្ត​មាន​កំណើន ខណៈ​ការដឹកជញ្ជូន​កសិផល​របស់​ប្រជាកសិករ​ក៏​នឹង​កាន់តែ​មាន​ភាពងាយស្រួល​ជាង​មុន​។ សម្ដេច​ក៏​កត់សម្គាល់​ដែរ​ថា​បច្ចុប្បន្ន​ប្រជា​ពល​រដ្ឋា​ន​តាម​មូលដ្ឋាន​នានា មាន​មធ្យោបាយ​ប្រើប្រាស់​កាន់តែច្រើន ដូចជា​ម៉ូតូ គោយន្ត ត្រាក់ទ័រ និង​រថយន្ត​ជា​ដើម​។​

​មុន​នឹង​បញ្ចប់ សម្ដេច​ក្រឡាហោម បាន​សង្តក់ធ្ងន់​អំពីគុណ​តម្លៃ​នៃ​ការថែរក្សា​សុខសន្តិភា​ព​ដែល​ត្រូវការ​តួនាទី​ដឹកនាំ​ប្រទេស​ជាតិ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ជា​បន្ត​ទៀត ទាំង​កម្រិត​ជាតិ និង​កម្រិត​ឃុំ សង្កាត់​។ សម្ដេច​ក៏​បាន​គូស​បញ្ជក់​អំពី​ការផ្ទេរ​មុខងារ និង​ធនធាន​មក​ឱ្យ​រដ្ឋបាល​ឃុំ សង្កាត់ មាន​លទ្ធភាព​កាន់តែ​ច្រើន​ក្នុង​ការបំពេញ​កិច្ចការ​បំរើ​ប្រជាពលរដ្ឋ​។ សម្ដេច​ក៏​បាន​អំពាវនាវ​ប្រជាពលរដ្ឋ​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​សម្រេច​ទិសដៅ​អភិវឌ្ឍ​ជាតិ​ជាមួយ​គ្នា​បន្ត​ទៀត​៕

Filed in: ព័ត៌មានជាតិ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.