ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​ជួយ​គ្នា​ក្នុង​គ្រា​លំបាក​!

[hupso]

កុមារា​ឈ្មោះ យី សេង​ឡុង មាន​ជំងឺ​ហេ​ម៉ូ​ហ្វីលា ឬ​ជំងឺ​ឈាម​ក្រ​កក ឬ​ឈាមរាវ តាំង​ពី​វ័យក្មេង បាទ​ទទួល​ការព្យាបាល​យ៉ាង​យកចិត្តទុកដាក់ ពី​មន្ទីរពេទ្យ​កុមារ​ជាតិ​។ កាលពី​ពីរ​ឆ្នាំមុន ប្អូនប្រុស​មាន​អាយុ​១៤​ឆ្នាំ ធ្លាប់​ត្រូវបាន​សារព័ត៌មាន​មួយ ប្រកាស​ស្វែងរក​អ្នកស្ម័គ្រចិត្ត​ដើម្បី​បរិច្ចាគ​ឈាម​ជួយ​ដល់​ប្អូនប្រុស​ដែល​កំពុង​ខ្វះ​ឈាម​។ នាពេលនោះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​ក្រុមការងារ​របស់​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ ទៅ​បរិច្ចាគ​ឈាម ជួយ​ដល់​ប្អូនប្រុស និង​បាន​ឧបត្ថម្ភ​ថវិកា ចំនួន ១​លាន​រៀល ព្រមទាំង​ភេសជ្ជៈ ចា​ហួយ មួយចំនួន ជូន​ដល់​ប្អូនប្រុស​ផងដែរ​។​

​នៅ​សៀ​ល​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២២ បាន​ព័ត៌មាន​ថា កុមារា យី សេង​ឡុង បាន​ចូល​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​ម្តងទៀត ហើយ​ត្រូវការ​អ្នកស្ម័គ្រចិត្ត បរិច្ចាគ​ឈាម​ជា​បន្ទាន់​ផង​នោះ លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​បាន​ចាត់​ឲ្យ​ក្រុមការងារ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន​៣​នាក់ ទៅ​ចូលរួម​បរិច្ចាគ​ឈាម ជួយ​ដល់​ប្អូនប្រុស​ភ្លាមៗ​ទាន់ពេលវេលា​។​

​លោក​ឧត្ដមសេនីយ៍ រ័ត្ន ស្រ៊ាង មាន​ការកោតសរសើរ​យ៉ាងខ្លាំង ដល់​មន្ទីរពេទ្យ​កុមារ​ជាតិ ដែល​តែងតែ​មើលថែ​កុមារា យី សេង​ឡុង ក្នុង​រយៈពេល​កន្លងមក ដោយ​ទទួល​ព្យាបាល​មិន​គិត​ប្រាក់ និង​យកចិត្តទុកដាក់ ព្យាបាល​បន្ត​ទៅមុខ​ទៀត​៕
#PhnomPenhGRK

Filed in: ព័ត៌មានជាតិ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.