ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្តេច​តេជោ ហ៊ុន សែន ចេញ​អនុក្រឹត្យ​ផ្ទេរ និង​តែងតាំង អភិបាលខណ្ឌ​៩​រូប​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត ឱ្យ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​មី​នី​បៀ ជួប​សម្តែង​ការគួរសម​! - សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារសិក្សា​សាលាបឋមសិក្សា ហ៊ុន សែន ថ្នល់ទទឹង សាលារៀន ខ្មែរ ចិន ចេង ម៉េង និង​សមិទ្ធផល​នានា ស្ថិតនៅ​ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល​ - ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ អញ្ជើញ​ដឹកនាំ​ប្រតិភូ ក្រសួង​ព័ត៌មាន គោរព​វិញ្ញាក្ខ័ន្ធ​សព ឯកឧត្តម អ៉ឹង គៀត ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និបាត​ក្រសួង​ទេសចរណ៍​ - អបអរសាទរ កីឡា​ការិនី អ៊ុក ស្រីមុំ យកឈ្នះ​កីឡាការិនី​ម្ចាស់ផ្ទះ​អាមេរិក គ្រង​មេដាយមាស​ព្រឹត្តិការណ៍ World Games 2022 - ​ថ្ងៃ​នេះ​កម្ពុជា​ទទួលបាន​វ៉ាក់សាំង Pfizer ដែល​ជា​ជំនួយ​របស់​អូស្ត្រាលី ចំនួន​ជិត​២០​ម៉ឺន​ដូស​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ - ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន អបអរសាទរ​ខួប​គម្រប់​១៤​ឆ្នាំ នៃ​ការដាក់បញ្ចូល​ប្រាសាទ​ព្រះវិហារ ជា​បេតិកភណ្ឌ​ពិភពលោក - រថយន្ត​កែច្នៃ​បំពង់​ស៊ី​ម៉ាំង ត្រូវបាន​កម្លាំង​អាវុធហត្ថ ឃាត់​ម្ចាស់​មក​អប់រំ និង​ណែនាំ​ឲ្យ​ដោះ​ស៊ី​ម៉ាំង​ចេញ​!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម បញ្ជា កម្លាំង​ជំនាញ សហការ​ជាមួយ អធិការដ្ឋាន​នគរបាល​ស្រុក កោះសូទិន និង​អាជ្ញាធរ​មូលដ្ឋាន បង្ក្រាប​ករណី បើក និង​លេង​ល្បែងស៊ីសង​ខុស​ច្បប់ (​ជល់​មាន់ ភ្នាល់​ដាក់​ប្រាក់​) នៅ​ចំណុច​ក្រោម​ដើម​គរ

[hupso]

នៅ​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង​១៣ និង​០០​នាទី បន្ទាប់ពី​ទទួលបាន​បណ្តឹង​ពី​ប្រជាពលរដ្ឋ​ភ្លាម លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម បាន​បញ្ជា​ដល់​កម្លាំង​ជំនាញ​របស់​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក កោះសូទិន និង​អាជ្ញាធរ​មូលដ្ឋាន ចុះបង្ក្រាប​ករណី បើក និង​លេង​ល្បែងស៊ីសង​ខុស​ច្បប់ (​ជល់​មាន់ ភ្នាល់​ដាក់​ប្រាក់​) នៅ​ចំណុច​ក្រោម​ដើម​គរ ស្ថិតនៅ​ភូមិ​ទួល​ធាតុ ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម​។

​ជា​លទ្ធផល កងកម្លាំង​បាន​បង្ក្រាប​ចាប់​ឃាត់ខ្លួន​បាន​មុខសញ្ញា​ចំនួន​១២​នាក់ និង​ដកហូត​វត្ថុតាង​មួយ​ចំនួន​។

​បច្ចុប្បន្ន ជនសង្ស័យ រួម​នឹង​វត្ថុតាង​ខាងលើ ត្រូវបាន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម ដើម្បី​ចងក្រង​សំណុំរឿង​តាម​នីតិវិធី​៕

Filed in: ព័ត៌មានជាតិ
© 2022 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.