ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្តេច​តេជោ ហ៊ុន សែន ចេញ​អនុក្រឹត្យ​ផ្ទេរ និង​តែងតាំង អភិបាលខណ្ឌ​៩​រូប​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត ឱ្យ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​មី​នី​បៀ ជួប​សម្តែង​ការគួរសម​! - សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារសិក្សា​សាលាបឋមសិក្សា ហ៊ុន សែន ថ្នល់ទទឹង សាលារៀន ខ្មែរ ចិន ចេង ម៉េង និង​សមិទ្ធផល​នានា ស្ថិតនៅ​ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល​ - ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ អញ្ជើញ​ដឹកនាំ​ប្រតិភូ ក្រសួង​ព័ត៌មាន គោរព​វិញ្ញាក្ខ័ន្ធ​សព ឯកឧត្តម អ៉ឹង គៀត ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និបាត​ក្រសួង​ទេសចរណ៍​ - អបអរសាទរ កីឡា​ការិនី អ៊ុក ស្រីមុំ យកឈ្នះ​កីឡាការិនី​ម្ចាស់ផ្ទះ​អាមេរិក គ្រង​មេដាយមាស​ព្រឹត្តិការណ៍ World Games 2022 - ​ថ្ងៃ​នេះ​កម្ពុជា​ទទួលបាន​វ៉ាក់សាំង Pfizer ដែល​ជា​ជំនួយ​របស់​អូស្ត្រាលី ចំនួន​ជិត​២០​ម៉ឺន​ដូស​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ - ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន អបអរសាទរ​ខួប​គម្រប់​១៤​ឆ្នាំ នៃ​ការដាក់បញ្ចូល​ប្រាសាទ​ព្រះវិហារ ជា​បេតិកភណ្ឌ​ពិភពលោក - រថយន្ត​កែច្នៃ​បំពង់​ស៊ី​ម៉ាំង ត្រូវបាន​កម្លាំង​អាវុធហត្ថ ឃាត់​ម្ចាស់​មក​អប់រំ និង​ណែនាំ​ឲ្យ​ដោះ​ស៊ី​ម៉ាំង​ចេញ​!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និបាត​ក្រសួង​ទេសចរណ៍​

[hupso]

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១​រោច ខែ​អាសាឍ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២២ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ទេសចរណ៍ ការ​បូកសរុប​ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង​និង​ក្រោយ​វិបត្តិ​ជំងឺ​កូវី​ដ​-១៩ ដំណាក់កាល​ទី​១ (២០២០-២០២១) និង​ឆមាស​ទី​១ ឆ្នាំ​២០២២ និង​លើក​ទិសដៅ​ផែនការ​ស្តារឡើងវិញ​នូវ​វិស័យ​ទេសចរណ៍​ក្នុង​ដំណាក់កាល​ទី​២ (​ឆមាស​ទី​២ ឆ្នាំ​២០២២-២០២៣) ដែល​ប្រព្រឹត្ត​ទៅ​នៅ​សណ្ឋាគារ​សុខា​រ៉េ​សុ​ី​ដង់​ភ្នំពេញ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​កោតសរសើរ និង​វាយតម្លៃ ខ្ពស់​ចំពោះ​សមិទ្ធផល​ការងារ​សម្រេច​បាន​ដោយ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ នៃ​ក្រសួង​ទេសចរណ៍ ព្រមទាំង​ក្រុម​ការងារ​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន ក្នុង​ការស្តារ និង​ការលើកស្ទួយ វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូវី​ដ​-១៩​។ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ក្នុង​មួយ​ទសវត្សរ៍​ចុងក្រោយ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា រីកលូតលាស់​គួរឱ្យកត់សម្គាល់ តែ​ជា​អកុសល​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩ រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ បាន​ធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ទៀត​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​វិធានការ​អន្តរាគមន៍ ១០​ជុំ និង​វិធានការ​ផ្សេងៗ​ទៀត​នៅ​ឆ្នាំ​២០២២​។ កម្ពុជា​ជា​ប្រទេស​ដំបូង​គេ ដែល​បាន​បើកទ្វារ និង​កាត់បន្ថយ​របាំង​នៃ​ការធ្វើ​ដំណើរ​របស់​អ្នក​ទេសចរណ៍​។ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ការជំរុញ​ចលនា​ទេសចរណ៍​ផ្ទៃក្នុង គឺជា​ចំណែក​ដ៏​ធំ​ក្នុង​ការជួយ​ដល់​វិស័យ​ទេសចរណ៍​ក្នុង​វិបត្តិកូ​វីដ​-១៩​។ សម្តេច​តេជោ បាន​បន្តទៀតថា ចលនា​ទេសចរណ៍​ផ្ទៃក្នុង នឹង​ផ្តល់​ឱកាស​ឱ្យ​ពលរដ្ឋ​បាន​ស្គាល់​ស្រុកទេស និង​ចូលរួម​អភិរក្ស​ធនធានធម្មជាតិ​ផងដែរ​។

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ជា​សំណាង​របស់​ពិភពលោក ដែល​ប្រព័ន្ធ​ឌីជីថល ដើរ​លឿន​មុនកូ​វីដ​-១៩ មួយ​ជំហាន បើ​មិន​ដូច្នោះ​ទេ ពិភពលោក នឹង​កាត់​ដាច់​ពី​គ្នា​ជា​កង់ៗ​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​នៅ​កម្ពុជា បាន​រួម​ចំណែក​ដោះស្រាយ​វិបត្តិ​ជំងឺ​កូវី​ដ​-១៩​។

​សម្តេច​តេជោក៏បាន​ណែនាំ​ដល់​ក្រុមហ៊ុន​ទូរស័ព្ទ ក្រុមហ៊ុន​ផ្តល់​សេវា​អ៉ីន​ធើ​ណេត ឱ្យ​ពង្រឹង​លើ​សេវា​អ៉ីន​ធើ​ណេ​ត​មាន​ភាពល្អប្រសើរ​។

​ដើម្បី​បន្ត​ពង្រឹង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ពិសេស​ជំរុញ​សន្ទុះ​នៃ​វិស័យ​នេះ ឱ្យ​ប្រសីរ​ឡើង​វិញ សម្តេច​តេជោ​បានដាក់ចេ​ញ​នូវ​អនុសាសន៍​មួយ​ចំនួ​ន ដូចខាងក្រោម ៖
១- ត្រូវ​ធានា​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ភាព​ធន់ និង​បរិ​យាប​ន្ន ក្នុង​នោះ​ក្រុម​ការងារ រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន ក្រសួង​ទេសចរណ៍ និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បន្ត​ជំរុញ​ការអនុវត្ត​ក្រប​ខណ្ឌ និង​យុទ្ធសាស្ត្រ អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ព្រមទាំង​យុទ្ធសាស្ត្រ​នានា ដែល​បាន​ដាក់ចេញ ក្នុង​ការជំរុញ​សន្ទុះ​នៃ​វិស័យ​ទេសចរណ៍ ។ ក្រសួងទេសចរណ៍​ត្រូវ​បន្ត​តាមដាន និង​វិភាគ​ស្ថានភាព​វិស័យ ទេសចរណ៍​កម្ពុជា តំបន់ និង​សកលលោក​ឱ្យ​បាន​ជាប់​ជាប្រចាំ ។
២- បន្ត​ជំរុញ​ការស្តារ​ឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍ ដោយ​បន្ត​អនុវត្ត​កម្មវិធី​គាំពារ​អាជីវកម្ម​ទេសច​រណ៍ តាមរយៈ​ការផ្តល់​ការអនុគ្រោះ​ផ្នែក​សារពើពន្ធ កម្មវិធី​សហ​ហិរញ្ញប្បទាន និង​កម្មវិធី​ផ្តល់​ការធានា​ឥណទាន តាមរយៈ​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា ។ ក្រសួង​ទេសចរណ៍ និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ បន្ត​ពង្រឹង​ការអភិវឌ្ឍ​មូលធន​មនុស្ស នៅក្នុង​វិស័យ ទេសចរណ៍ ការអភិវឌ្ឍ​ជំនាញ ការជំរុញ​អក្ខរកម្ម​ឌីជីថល ការជំរុញ​សហគ្រិន​វ័យក្មេង និង​ការជួយ​គាំទ្រ​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​វិស័យ​ទេសចរណ៍​សំដៅ​ឈាន​ដល់​ការអភិវឌ្ឍ “​ទេសចរណ៍​ឆ្លាត​” ប្រកបដោយ​ចីរភាព ភាព​ធន់ និង​បរិ​យាប​ន្ន ។
៣- បង្កើន​ភាព​ទាក់ទាញ​គោលដៅ​កម្ពុជា សម្រាប់​ទីផ្សារ ទេសចរណ៍​ជាតិ និង​អន្តរជាតិ តាមរយៈ បន្ត​ពង្រឹង​ការអនុវត្ត វិធាន​សុវត្ថិភាព និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អប្បបរមា (SOP) តាម​គន្លង​ប្រក្រតីភាព​ថ្មី ជំរុញ​ពិពិធ​កម្ម​គោលដៅ​ផលិតផល និង​សេវាកម្ម​ទេសចរណ៍ ប្រកបដោយ​គុណភាព សុវត្ថិភាព និង​តម្លៃ​ប្រកួតប្រជែង​ខ្ពស់ ។ ត្រូវ​សិក្សា​ប្រភព​ទីផ្សារ​គោលដៅ ដែល​មាន​សក្តានុពល និង​ចាប់​យក​បច្ចេកវិទ្យា​ឌីជីថល ទាំង​រដ្ឋ និង​វិស័យ​ឯកជន ពិសេស​ការគ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍ តាម​បែប​ឌីជីថល ការទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល និង​ការផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ឌីជីថល ។​
៤- ពង្រឹង​ការអនុវត្ត​យន្តការ​អភិបាលកិច្ច​ទេសចរណ៍​ថ្មី ដើម្បី​បន្ត​ធានា​នូវ​ភាព​ធន់ ក្នុង​វិស័យ​ទេសចរណ៍ ដែលជា “​មាស​បៃតង​”​របស់​កម្ពុជា ។ ក្រសួង​ទេសចរណ៍ និង​គណៈ – កម្មាធិការជាតិ​អភិវ​ឌ្ឍ​ទេសចរណ៍ ត្រូវ​សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ សិក្សា​បង្កើត វេទិកា​រួម​អចិន្ត្រៃយ៍ សម្រាប់​តំបន់​ទេសចរណ៍​អាទិភាព​នីមួយៗ ដើម្បី “​រួម​គិត រួម​ធ្វើ រួម​ទទួលខុសត្រូវ​ទាំងអស់គ្នា​” និង​ត្រូវ​ពង្រឹង​យន្តការ គណៈកម្មាធិការ​អភិវឌ្ឍ​ន៍​ទេសចរណ៍​រាជធានី​-​ខេត្ត ។​
៥- បន្ត​ជំរុញ​ចលនា​ទេសចរណ៍​ផ្ទៃក្នុង​ឱ្យបាន​កាន់តែ​ខ្លាំង ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស ក្រោម​ស្មារតី​នៃ​យុទ្ធនាការ “​ទស្សនា​ស្រុក​យើង : ទេសចរណ៍ ផ្សារភ្ជាប់​ទឹកដី ឬ ស្រឡាញ់​ជាតិ ត្រូវ​ស្គាល់​ទឹកដី​” និង​កិច្ចសហការ​ជំរុញ​ការអនុវត្ត “​វិធានការ​គោលនយោបាយ​ជំរុញ​ចលនា​ទេសចរណ៍​ផ្ទៃក្នុង ឆ្នាំ​២០២១-២០២៣” ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ។
៦- ពង្រឹង និង​បង្កើន​លទ្ធភាព​នៃ​ការតភ្ជាប់​មកកាន់​កម្ពុ​ជា ទាំង​តាម​ផ្លូវអាកាស ផ្លូវគោក និង​ផ្លូវទឹក ដើម្បី​ជំរុញ​ការតភ្ជាប់​ប្រភព​ទីផ្សារ​ទេសចរណ៍​សំខាន់ៗ​មក​កម្ពុជា ។ ក្រសួង​ទេសចរណ៍ និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បន្ត​សហការ គ្នា​ឱ្យបាន​ល្អ ប្រកបដោយ​ស្មារតី​បុរេ​សកម្ម និង​អន្តរ​សកម្ម ព្រមទាំង​ប្រកាន់ខ្ជាប់ នូវ​អភិក្រម “​ជវភាព​នៃ​ប្រព័ន្ធ​តួអង្គ តែមួយ​” ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ការតភ្ជាប់​ចូលមក​កម្ពុជា​ពី​ប្រភព​ទីផ្សារ​ទេសចរណ៍​សំខាន់ៗ នៅក្នុង តំបន់ និង​សកលលោក ។
៧- ដោយ​កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ ២០២៣ ខ្ញុំ​ស្នើឱ្យ​យក​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​ដ៏​ធំ​នេះ ដាក់ចេញ​ជា​យុទ្ធនាការ ទស្សនា​កម្ពុជា​ឆ្នាំ ២០២៣ (Visit Cambodia Year 2023) ដើម្បី​បង្កើន​ការផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា ។ សូម​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​គ្រប់រូប ចូលរួម​យុទ្ធនាការ “​កម្ពុជា​ស្អាត​” និង “​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត​សេវា​ល្អ និង​បដិសណ្ឋារកិច្ច​ល្អ​” ដើម្បី​លើកកម្ពស់​មុខមាត់​កម្ពុ​ជា​ផង និង​អបអរសាទរ​ការរៀប​ចំ​ព្រឹត្តិការណ៍ កីឡា​ស៊ី​ហ្គេម និង​អាស៊ាន ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ផង​៕

Filed in: ព័ត៌មានជាតិ
© 2022 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.