ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​ - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ជាង ៦​ពាន់​នាក់​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការងារ​សោធន​និវត្តន៍ និង​ពិនិត្យ​វាយតម្លៃ យោធិន​នៃ​កងរាជអាវុធហត្ថ ដល់​អាយុ​ចូលនិវត្តន៍ ឆ្នាំ​២០២៣ - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បើក​កិច្ចប្រជុំ​កំពូល​ស្ត្រី​អាស៊ាន​លើក​ទី​២
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ អញ្ជើញ​ដឹកនាំ​ប្រតិភូ ក្រសួង​ព័ត៌មាន គោរព​វិញ្ញាក្ខ័ន្ធ​សព ឯកឧត្តម អ៉ឹង គៀត ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​

[hupso]

(​ភ្នំពេញ​)៖ នា​រសៀល​ថ្ងៃ​សុក្រ ២​រោច ខែ​អាសាឍ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២២ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ ក្រសួង​ព័ត៌មាន ចូល​គោរព​វិញ្ញាក្ខ័ន្ធ​សព ឯកឧត្តម អ៉ឹង គៀត ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បា​ទទួលមរណភាព​កាលពី​ថ្ងៃ​ពុធ ទី​១៣ ខែកក្កដា ឆ្នាំ​២០២២ វេលា ម៉ោង ១១:៥០​នាទី ក្នុង​ជន្មាយុ ៩៨​ឆ្នាំ ដោយ​ជរាពាធ​។​

​ពិធី​បុណ្យសព កំពុង​ប្រារព្ធ​ធ្វើ​នៅ​គេហដ្ឋាន​សព មហាវិថី​ព្រះ​នរោត្តម សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​នៅ​ក្នុង​សារលិខិត​រំលែក​ទុក្ខ របស់ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ជូន​លោក​ជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី និង​ក្រុមគ្រួសារ ដោយ​បាន​គួសបញ្ជាក់​ថា ក្នុង​នាម​ថ្នាក់ដឹកនាំ និង​មន្ដ្រីរាជការ នៃ​ក្រសួង​ព័ត៌មាន​ទាំងមូល និង​ក្នុងនាម​ខ្ញុំ​ផ្ទាល់ មាន​សេចក្តី​ក្រៀមកំ ក្នុង​ចិត្ត​ឥតឧបមា ដោយ​បាន​ទទួលដំណឹង​ថា ឯកឧត្តម អ៊ឹង គៀត ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​ជា​បិតា បង្កើត​របស់​លោកជំទាវ បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ពុធ ១៥​កើត ខែ​អាសាឍ ឆ្នាំ​ខាល ចត្វា​ស័ក ពស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង ១១៥០​នាទី​ព្រឹក ក្នុង​ជន្មាយុ ៩៨​ឆ្នាំ ដោយ​ជរាពាធ ។​

​ឯកឧត្តម រដ្ឋមន្ត្រី ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់ នៃ​ក្រសួង​ព័ត៌មាន សូម​សម្តែង​នូវ​ការ សោកស្តាយ ជា​អនេក​ចំពោះ​ការបាត់បង់ ឯកឧត្តម អ៊ឹង គៀត ដែល​ជា​កុលបុត្រ​ដ៏​ឆ្នើម​មួយរូប និង​ជា​ឥស្សរជន​ជាន់ខ្ពស់ នៃ​ប្រទេស​ជាតិ ត្រូវជា​បិតា បិតា​ក្មេក និង​ជា​ជីតា​ជាទីគោរព​ស្រឡាញ់​បំផុត​របស់​ក្រុម​គ្រួសារ​ទាំងអស់​នៃ​សព ដែល​ជានិច្ចកាល​តែង​បាន​លះបង់​ខ្ពស់​ទាំង​កម្លាំងកាយ ចិត្ត និង​បញ្ញា ស្មារតី ក្នុងការ​បីបាច់​ថែរក្សា​កូនចៅ ជាទី ស្រឡាញ់ និង​បាន​ចូលរួមចំណែក​យ៉ាង​ធំធេង​ក្នុង​ការបម្រើ​ជាតិ និង​ប្រជាពលរដ្ឋ ។​

​ជាថ្មី​ម្តងទៀត យើងខ្ញុំ​ទាំងអស់គ្នា សូម​ចូល​រូ​ម រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ ជាមួយ​លោក​ជំទាវ ព្រមទាំង ក្រុមគ្រួសារ និង​ញាតិមិត្ត​ទាំងអស់​នៃ​សព ហើយ​សូម​បួងសួង​ឲ្យ​វិញ្ញាណ​ក្ខ័​ន្ធ​របស់​ឯកឧត្តម​ម៉ឹង គៀត ជាទី​គោរព​ស្រឡាញ់ បាន​ទៅ​សោយសុខ ក្នុង​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

Filed in: ព័ត៌មានជាតិ
© 2022 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.