ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្តេច​តេជោ ហ៊ុន សែន ចេញ​អនុក្រឹត្យ​ផ្ទេរ និង​តែងតាំង អភិបាលខណ្ឌ​៩​រូប​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត ឱ្យ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​មី​នី​បៀ ជួប​សម្តែង​ការគួរសម​! - សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារសិក្សា​សាលាបឋមសិក្សា ហ៊ុន សែន ថ្នល់ទទឹង សាលារៀន ខ្មែរ ចិន ចេង ម៉េង និង​សមិទ្ធផល​នានា ស្ថិតនៅ​ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល​ - ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ អញ្ជើញ​ដឹកនាំ​ប្រតិភូ ក្រសួង​ព័ត៌មាន គោរព​វិញ្ញាក្ខ័ន្ធ​សព ឯកឧត្តម អ៉ឹង គៀត ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និបាត​ក្រសួង​ទេសចរណ៍​ - អបអរសាទរ កីឡា​ការិនី អ៊ុក ស្រីមុំ យកឈ្នះ​កីឡាការិនី​ម្ចាស់ផ្ទះ​អាមេរិក គ្រង​មេដាយមាស​ព្រឹត្តិការណ៍ World Games 2022 - ​ថ្ងៃ​នេះ​កម្ពុជា​ទទួលបាន​វ៉ាក់សាំង Pfizer ដែល​ជា​ជំនួយ​របស់​អូស្ត្រាលី ចំនួន​ជិត​២០​ម៉ឺន​ដូស​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ - ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន អបអរសាទរ​ខួប​គម្រប់​១៤​ឆ្នាំ នៃ​ការដាក់បញ្ចូល​ប្រាសាទ​ព្រះវិហារ ជា​បេតិកភណ្ឌ​ពិភពលោក - រថយន្ត​កែច្នៃ​បំពង់​ស៊ី​ម៉ាំង ត្រូវបាន​កម្លាំង​អាវុធហត្ថ ឃាត់​ម្ចាស់​មក​អប់រំ និង​ណែនាំ​ឲ្យ​ដោះ​ស៊ី​ម៉ាំង​ចេញ​!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត ឱ្យ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​មី​នី​បៀ ជួប​សម្តែង​ការគួរសម​!

[hupso]

នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃ​អង្គារ ១៣​រោច ខែ​អាសាឍ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២២ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោក យ៉ូ​ស៊ីហ៉ី​សា កៃ​នុ​ម៉ា (Yoshihisa Kainuma) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​មី​នី​បៀ (Minebea Mitsumi) ចូលជួប​សម្តែង​ការ​គួរ និង​ពិភាក្សា​កិច្ច​មួយ​ចំនួន​ពាក់ព័ន្ធ​ការវិនិយោគ​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា​។​

​លោក កៃ​នូ​ម៉ា បាន​គោរព​រាយការណ៍​ជូន សម្ដេច​តេជោ​ពី​វឌ្ឍនភាព​របស់​ក្រុមហ៊ុន ១០​ឆ្នាំកន្លងមក ដែល​ក្នុងនោះ ក្រុមហ៊ុន​បាន​ដាក់ទុន​វិនិយោគ សរុប​ប្រមាណ ១.១២៤​ពាន់​លាន​យ៉េន នៅ​ទូទាំង​ពិភពលោក ដែលមាន ៩៥​កន្លែង ។

​លោក កៃ​នូ​ម៉ា បាន​គោរព​ជម្រាបជូន សម្ដេច​តេជោ​បន្តថា ក្រុមហ៊ុន​របស់​លោក គឺ​យកចិត្តទុកដាក់​ខ្លាំង​ទៅលើ​គុណភាព តម្លៃ សេដ្ឋកិច្ច សេវា​ល្អ និង​ល្បឿន​លឿន និង​ជា​ពិសេស​ទៅទៀត​នោះ គឺ​យកចិត្តទុកដាក់​ខ្លាំង ទៅលើ​វិស័យ​បរិស្ថាន ។​

​លោក កៃ​នូ​ម៉ា បាន​បន្ថែមថា រោងចក្រ​របស់​លោក​ផលិត​ភ្លើង​អំពូល​អិល​អ៊ីឌី 100% នៅ កម្ពុជា ហើយ​បាន​នាំចេញ​ទៅ លើ​ទីផ្សារ​ទូទាំង​ពិភពលោក ។ ដោយឡែក​នៅ​កម្ពុជា​ក្រុមហ៊ុន​បាន​តំឡើង អំពូល LED បាន​ចំនួន 18.880 អំពូល ដែល​ក្នុងនោះ បាន​ជួយ​ដល់​ការកាត់បន្ថយ​ការប្រើប្រាស់​អគ្គិសនី​ផង ការកាត់បន្ថយ​ការ​សាយភាយ​ឧស្ម័ន កាបូនិច​ផង ព្រមទាំង​កាត់​បន្ថយ ការចំណាយ​លើ អគ្គិសនី​ប្រមាណ​១​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​ផង​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះដែរ លោក កៃ​នូ​ម៉ា បាន​គោរព​ថ្លែងអំណរគុណ សម្ដេច​តេជោ​, មន្ត្រី​សុខាភិបាល , ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ទាំងអស់ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត TYDA ដែល​បាន​យកចិត្តទុកដាក់​ជួយ​ដល់​កម្មករ ក្រុមហ៊ុន​ឲ្យ​រួចផុត​ពី​ការ​រាតត្បាត ពី​ជំងឺ​កូវី​ដ​-១៩, ដោយ​ក្នុង​ចំណោម កម្មករ​ជាង ៦​ពាន់​នាក់ មាន​តែ​កម្មករ​ចំនួន ៧៨​នាក់​ប៉ុណ្ណោះ ដែល​បាន​ឆ្លង​ជំងឺ covid-19 ហើយ​រោងចក្រ​របស់​លោក នៅ​បន្ត​ដំណើរការ​ជា​រៀងរហូត ពុំ​មាន​ការខកខាន​ក្នុង​ចង្វាក់​ផលិតកម្ម និង​ចង្វាក់​ផ្គត់ផ្គង់​ឡើយ ។ លោក​កៃ​នូ​ម៉ា បាន​គោរព​អញ្ជើញ​សម្ដេច​តេជោ​ជា​អធិបតី​ក្នុង ពិធី​ខួប​ទី ១០​ឆ្នាំ នៃ​វត្តមាន​របស់​ក្រុមហ៊ុន មី​នី​បៀ នៅ​កម្ពុជា ។

​ជា​ការឆ្លើយតប សម្ដេច​តេជោ បាន​ថ្លែងអំណរគុណ ចំពោះ​លោក​កៃ​នូ​ម៉ា ដែល​បាន​រាយការណ៍ អំពី​វឌ្ឍនភាព​របស់​ក្រុមហ៊ុន រយៈពេល ១០​ឆ្នាំកន្លងមក ហើយ​បាន​សម្ដែង​នូវ​ការរីករាយ​និង​សាទរ​ជូន​ចំពោះ ក្រុមហ៊ុន ដែល​រយៈពេល ១០ ឆ្នាំកន្លងមក ទទួលបាន​ជោគជ័យ​, ពង្រីក​សកម្មភាព​របស់ខ្លួន ជា​បន្តបន្ទាប់​។​

​សម្ដេច​តេជោ បាន​ថ្លែងអំណរគុណ​ផងដែរ ដល់​លោក​កៃ​នូ​ម៉ា ដែល​បាន​ចូលរួមចំណែក​ក្នុង​ការទប់ស្កាត់​ជំងឺ​កូវី​ដ​19 ហើយ​សម្តេច​តេជោ ក៏​បាន​ទទួលយក​ការអញ្ជើញ ជា​អធិបតី ក្នុង​ពិធី​ខួប ១០ ឆ្នាំ របស់​ក្រុមហ៊ុន​មីនេ​បៀ​នៅ​កម្ពុជា ។​

​សម្ដេច​តេជោ បាន​រំឭក​អំពី​ប្រវត្តិ​ក្រុមហ៊ុន​មី​នី​បៀ ជាពិសេស​នៅពេល​ដែល​ក្រុមហ៊ុន​សម្រេចចិត្ត​មក​វិនិយោគ នៅ​កម្ពុជា​ដែល​ពេលនោះ សម្ដេច​តេជោ បាន​អនុវត្ត​នូវ​យុទ្ធសាស្ត្រ ២ នោះ​គឺ​ត្រី​ណា​មក​ដល់​មុន​គឺ​ចាប់​យក​ត្រី​នោះ និង​ត្រូវ​ធ្វើ​យ៉ាងណា ឲ្យ​ក្រុមហ៊ុន​ទាំងអស់ ដែល​មក​កម្ពុជា មាន​ជំនឿ​ចិត្ត ចំពោះ​កម្ពុជា ៕

Filed in: ព័ត៌មានជាតិ
© 2022 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.