ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ដីព្រៃ​លិច​ទឹក​តំបន់​៣​គោក​ព្រះ ក្នុង​ឃុំ​ច្រណូក ស្រុក​កំពង់លែង នៅតែ​បន្ត រង​ការទន្ទ្រាន​និង​រំលោភ​យក​ពី​សំណាក់​មន្ត្រី​មានអំណាច​

[hupso]

​កំពង់ឆ្នាំង ៖ បច្ចុប្បន្ននេះ ដីព្រៃ​លិច​ទឹក​តំបន់​៣​គោក​ព្រះ ក្នុង​ឃុំ​ច្រណូក ស្រុក​កំពង់លែង ត្រូវបាន​គេ​សង្កេតឃើញថា​នៅ​តែ​បន្ត រង​ការកាប់​ស​ទន្ទ្រាន​និង​រំលោភ​យក​ពី​សំណាក់​មន្ត្រី​មាន​អំណាច​និង​អ្នកមាន​លុយ បើទោះជា​ឯកឧត្តម អភិបាលខេត្ត​បាន​ចាត់​ក្រុមចម្រុះ​ចុះ​ធ្វើ​ការបង្ក្រាប​ការ​ឈូសឆាយ​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​ដី​ព្រៃ​លិច​ទឹក​ពី​សំណាក់​ក្រុមហ៊ុន​មួយ​កាលពី​ឆ្នាំ​២០១៤ នៅ​ចំណុច​ទួលគោក​ព្រះ ចំណុច​កំពង់​តា​យ៉ា ក្នុង​ឃុំ​ច្រណូក ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង  កន្លងទៅ ក្រោយមក​ក្នុង​តំបន់​ព្រៃ​លិច​ទឹក​ដែល​ជា​តំបន់​៣​នោះ ត្រូវបាន​ប្រជាពលរដ្ឋ ក៍​ដូចជា​សហគមន៍ និង​ប៉ូលីស​ដែល​ចាំ​ដី​នៅ​ទីនោះ​បាន​ខ្សិប​ប្រាប់​អោយដឹង​ថា ក្រោយ​ការបង្ក្រាប​ដី​ចំណុច​ខាងលើនេះ បាន​ធ្វើ​ការបែងចែក​អោយ​យោធា​ស្រុក​ចំនួន​១៥០​ហិកតា ប៉ូលីស​១៥០​ហិច​តា អាវុធហត្ថ​១០០​ហិច​តា និង​ទាហាន​អភិវឌ្ឍន៍​ស្រុក​២១៧​ហិច​តា ក្រៅពីនោះ ស្ថិតនៅក្រោម​ការគ្រប់គ្រង និង​កាន់កាប់​ដោយ លោក ចេង ញ៉ាន់ អភិបាលរង​ខេត្ត​កំពង់ឆ្នាំង និង លោក ចេង ចាន់ដូណា ជា​អភិបាលរង​ស្រុក​កំពង់លែង​ដែលជា​កូន​របស់​លោក​ចេង ញ៉ាន់ ។

​បច្ចុប្បន្ន​នេះ​ដី​ព្រៃ​លិច​ទឹក​តំបន់​៣​ចំណុច​គោក​ព្រះ ចំណុច​កំពង់​តា​យ៉ា ក្នុង​ឃុំ​ច្រណូក ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ខាងលើនេះ   គេ​សង្កេតឃើញថា​មាន បានចាប់ផ្តើម​លួច​ឃុបឃិត​គ្នារ​ឈូសឆាយ​ទន្ទ្រាន​រាបស្មើ​ចែកគ្នា​កាន់ រំលោភ​យក​ដី​ព្រៃ​លិច​ទឹក​នេះ​ដោយ​មិន​ខ្វល់​ពីរ​ផ្លូវច្បាប់​អ្វី​នោះឡើយ ។​

​ការ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដី​ចំណុច​ខាងលើនេះ ហាក់ដូចជា​មាន​សកម្ម​ភាព​ផ្គើន និង​រាជរដ្ឋាភិបាល ជាពិសេស ឯកឧត្តម ទេសរដ្ឋមន្ត្រី ជា សុផារ៉ា ដែល​ធ្លាប់បាន​ធ្វើ​ការព្រមាន​ទៅលើ​មន្ត្រី​មួយចំនួន​ដែល​បាន​រំលោភ​យក​ដី​របស់​រដ្ឋ​និង​ដី​របស់​ប្រជារាស្ត្រ នា​ពេលកន្លងមក​។ តែ​ការព្រមាន​របស់​ទេសរដ្ឋមន្ត្រី មិន​ត្រូវបាន​គេ​ខ្លាច​ឡើយ ហើយ​ថែមទាំង​មាន​សកម្មភាព​បន្ត​យ៉ាង​រលូន​។ ទោះបី​អភិបាលខេត្ត កំពង់ឆ្នាំង ប្រឹង​ទប់ស្កាត់​យ៉ាងណាក៏ដោយ ចំណែក​ក្រុមចម្រុះ​អភិបាលខេត្ត កំពង់ឆ្នាំង ហាក់ដូចជា​កំពុង​ក្លាយទៅជា​មន្ត្រី​ជើង​១០ ដែល​ទទួល​ភារកិច្ច​ក្នុង​ការស្រាវជ្រាវ​ករណី​រំលោភ​ដីធ្លី ។​

​ប្រភព​បង្ហើប​ថា ចំពោះ​ដី​អ្នក​ធំ​និង​អ្នកមាន​លុយ​មួយចំនួន​អាច​ត្រូវបាន​ក្រុម​មួយ​នេះ​រៀបចំ​ឯកសារ​ឲ្យក្លាយ​ទៅ​ជា​ដី​អាស្រ័យ​ផល​ស្របច្បាប់​កុហក​ចៅហ្វាយខេត្ត ។ មកដល់​ពេល​ល​នេះ ទោះ​ជា​កន្លែង​មួយ​ចំនួន​រកឃើញថា ពិតជា​មាន​ករណី​រំលោភ​ដីធ្លី​របស់​រដ្ឋ​មែន​ក៏ដោយ តែ​គេ​មិន​ដែល​បាន​ឃើញ​អាជ្ញាធរខេត្ត និង​ជំនាញ ចាប់ខ្លួន​អ្នក​មាន​អំណាច​និង​អ្នកមាន​លុយ​រំលោភ​ដីធ្លី​ទាំងនោះ មក​ផ្តន្នាទោស​ម្តងណា​ឡើយ​។
​ផ្ទុយ​មកវិញ បើ​ប្រជាពលរដ្ឋ​ដែល​គ្រាន់តែ​ចូល​អើត​ករ សឹងតែ​មិន​ទាន់​ក៏​ត្រូវបាន​អាជ្ញាធរ គេ​ចាប់​វាយខ្នោះ​បង្ហាញថា​ខ្លួន​ប្រឹងប្រែង​គោរព​ច្បាប់​ការពារ​ព្រៃ​លិច​ទឹក​។ ជាក់ស្តែង​ដីព្រៃ​លិច​ទឹក នៅ​ចំណុច គោក​ព្រះ និង​ទំនាប​តា​យ៉ាប ភូមិ​កង្កែប ឃុំ​ច្រណូក ស្រុកំ​ពង់​លែង ត្រូវបាន​មន្ត្រី​មួយចំនួន​ក្នុង​ខេត្ត ធ្វើការ​ឈូសឆាយ រំលោភ​យក​ជិត​១០០០​ហិច​តា ដី​ខាងលើនេះ​ក្រោម​ការគ្រប់គ្រង​សហគម​ន៏​នេសាទ ឃុំ​ច្រណូក​។

​មួយរយៈ​ពេលមុន គេ​សង្កេតឃើញថា​ក្រុម​សហគមន៍​នេសាទ​ច្រណូក​តែងតែ​បំពេញការងារ​របស់ខ្លួន​ក្នុង​ការពារ​ដី​យ៉ាង​សស្រាក់សស្រាំ តែ​មួយ​រយៈពេល​ក្រោយនេះ ឃើញ​ថា​ហាក់​មិន​យកចិត្តទុកដាក់​សោះ នាំអោយ​គេ​សង្ស័យថា​ត្រូវដង​ត្រូវផ្លែ ក្នុងការ​រំលោក​ភ​យក​ដី​ចែក​គ្នា​ជា​ប្រព័ន្ធ​អស់ហើយ ៕
​ដោយ​៖ រី ភា​រិទ្ធិ​

 

img20170428p2-(5) img20170428p2-(3) img20170428p2-(4) img20170428p2-(2) img20170428p2-(1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់ៗ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.