ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ឧបករណ៏​នេសា​ទរបាំង​ស្បៃ​មុង​និង​សាច់​អួន​ជាច្រើន​កន្លែង​កំពុង​ពង្រាយ​ដាក់​រាប់រយ​ម៉ែត​ក្នុងស្រុក​បរិបូ​នឹង​ស្រុក​កំពុងលែង​

[hupso]

​របាំង​សាច់​អួន​ទំនើប​រាប់រយ​ខ្សែ​នឹង​រាប់ពាន់​ម៉ែត​ត្រូវបាន​ក្រុម​ជនល្មើស​រាយ​ដាក់​ស្ទាក់​ចាប់​ត្រី​នៅ​ភូមិសាស្ត្រ​តំបន់​កំពុង​អួ​.​សេះ​ស្លាប់​.​កំពង់​ព្រះ​.​ក្រ​ញ៉ាន​.​នឹង​ចុង​វាល​ភួក​ថិ​ត​ក្នុងស្រុក​បរិបូរ​នឹង​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​។​

​ជាក់ស្ដែង​ចាប់តាំងពី​ទឹកទន្លេ​ចាប់ផ្តើម​ឡើង​ក្នុង​រដូវ​បិត​នេសាទ​ដែល​ជា​រដូវ​ត្រី​ពង​កូន​ឆ្នាំ​២០១៧​នេះរ​បាំងសាច់​អួន​ក៏​ចាប់ផ្ដើម​រាយ​ដាក់​យ៉ាង​ស្គុះស្គាយ​ពេញ​ផ្ទៃ​ទឹក​បើ​យោងតាម​សេចក្ដីរាយការណ៍​បាន​អះអាងថា​ដោយសារតែ​មាន​ការឃុបឃិត​ជាមួយនឹង​សមត្ថកិច្ច​ពាក់ព័ន្ធ ជាពិសេស​គឺ​ជំនាញ​រដ្ឋបាល​ជលផល​ដែល​មាន​លោក​សោម​ភារុន​ជានាយ​ខ័ណ្ឌ របាំង​សាច់​អួន​ទាំង​នោះ​ក្នុង​មួយ​ខ្សែៗ​មាន​ប្រវែង​ចាប់ពី​២០០​ទៅ​៥០០​ម៉ែត្រ​ដាក់​ពី​ចុង​ព្រៃ​រហូត​មក​ដល់​កណ្ដាល​ទន្លេ​តែម្ដង​។​

​យោងតាម​ប្រភព​បានឲ្យដឹងថា ការបើក​ដៃ​ឲ្យមាន​បទល្មើស របាំង​សាច់​អួន​នា​រដូវ​បិទ​នេសាទ​នេះ ដោយ​ពួកគេ​មាន​មេខ្យល់ ប្រមូល​រត់ការ បង់​ឲ្យ​សមត្ថកិច្ច​គ្រប់ ជំនាញ​ពាក់ព័ន្ធ ជាពិសេស​ប្រភព​បាន​បង្ហើប​ឲ្យដឹងថា បង់​ឲ្យ​លោកនាយ​ខណ្ឌ​រដ្ឋបាល​ជ​ល​ផល សោម ភារុណ ប៉ុន្តែ​គេ​មិន​បាន​បញ្ជាក់​ថា​បង់​ឲ្យ​ប៉ុន្មានោះ​ទេ ។​

​ការ​បណ្តែតបណ្តោយ ឲ្យមាន​បទល្មើស​នេសាទ​បែបនេះ ខណៈ​រដូវ​ត្រី​ពង​កូន គេ​មិន​សង្ឃឹមថា ផល​នេសាទ​មាន​ការកើនឡើង​ឡើង ផ្ទុយទៅវិញ បាន​បង្ក វិនាសកម្ម​យ៉ាង​ធ្ងន់ធ្ង​រ​ដល់​មច្ឆា​ជាតិ ។​

​បើ​តាម​ការរៀបរាប់​ពី​អ្នក​រាយរ​បាំង​លប​ទាំងនោះ​បានឲ្យដឹង​ថា​ការ​ដែល​ពួក​គេ​ដាក់​ទៅ​បាន​នោះ​ក៏​ដោយសារ​តែ​ពួកគេ​អាង​មេខ្យល់​ខាង​រត់​ការ​អោយ​គ្រប់​សមត្ថកិច្ច​ជា​ពិសេស​គឺ​ជលផល​បាន​ជា​ពួកគាត់​ហ៊ាន​រាយ​ដាក់​វែងៗ​ចឹង ។​

​ប្រជា​នេសាទ​ដែល​ប្រកប​មុខរប​នេសាទ​លក្ខណៈ​គ្រួសារ​បានរ​អូរ​ទាំ​ថា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ត្រី​កាន់តែ​ក្រ​ទៅៗ​គឺ​ដោយសារ​តែ​មន្ត្រី​សមត្ថកិច្ច​ជា​ពិសេស​គឺ​ជលផល​ចូល​ដៃ​ចូល​ជើង​ជាមួយនឹង​ជនល្មើស​បង្កើត​នូវ​ឧបករណ៏​ខុសច្បាប់​ស្ទើ​តែ​គ្រប់​កន្លែង​ជា​ពិសេស​គឺ​នៅ​តំបន់​កំពង់​អួ​,​ក្រញ៉ា​ន​នេះ​តែម្ដង យោង​តាម​សេចក្ដី​រាយ​ការណ៏​ពី​ប្រជា​នេសាទ​បាន​ឲ្យ​ដឹងថា​ចាប់តាំងពី លោក​សោម​ភារុន ឡើង​ជា​មេខ័​ណ្ឌ​មក​គឺ​បទល្មើស​កាន់តែ​កើន​ឡើង​ដោយ​ក្នុង​ស្រុក​និមួយៗ ពោរពេញ​ទៅដោយ​បទល្មើស​គ្រប់​ប្រភេទ​ទាំង​រដូវ​បិត​និង​រដូវ​បើក ។ ជាក់ស្ដែង ដូចជា​រដូវ​បិទ​នេសាទ​ក្នុងពេល​បច្ចុប្បន្ន​នេះ​របាំ​ង​សាច់​អួន​ទំនើប​រាយ​នៅនឹងកន្លែង​ចុះ​ហេតុអ្វី​បានជា​លោក​មិនដឹង​នាំ​កំលាំង​ចុះ​បង្ក្រាប ឬ​មួយ​ក៏​លោក ពិតជា​ទទួល​លាភ​ពី​ក្រុម​ឈ្មួញ​ដូចដែល​គេ​បាន​និយាយ​មែន​ភាព​អសកម្ម​របស់លោក សោម​ភារុន ធ្វើ​ឲ្យ​ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​ពិបាក​ក្នុង​ការរក​ត្រី​ច​ញ្ចឹម​ជីវភាព​ដោយសារ​នេសាទ​មិនបាន ។​

​ប្រជាពលរដ្ឋ​បាន​អំពាវនាវ សូម​ឲ្យ​ថ្នាក់លើ​ជា​ពិសេស អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង មេត្តា​ចាត់​វិធានការ​បង្ក្រាប ឲ្យមាន​ប្រសិទ្ធភាព និង​ទាន់​ពេលវេលា បើ​ពុំនោះសោត មច្ឆា​ជាតិ ដែល​សុទ្ធសឹង​ជា​ត្រី​មេ​ពូជ ប្រាកដ​ជា​ហិនហោច​មិនខានឡើយ ។​

​ពាក់ព័ន្ធ​សេចក្ដីរាយការណ៍​ខា​លើ​នៅ​រសៀល​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៧ នេះ អ្នកយកព័ត៌មាន​យើង មិនអាច​សុំ​ការបំភ្លឺ​ណាមួយ ពី​លោក សោម ភារុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង បាន​នៅឡើយ​ទេ ។​

​ដោយឡែក លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង​បាន​ប្រាប់ថា​លោក​ទទួល​យក​ដំណឹង​នេះ​និង​ពិសារ​ឆ្លង​យោបល់​ដើម្បី​ចាត់​វិធាន​បង្ក្រាប​ទាន់ពេលវេលា ។​

​លោក ងិន ហ៊ុន បាន​បន្តថា រឿង​ហ្នឹង​ខ្ញុំ​តែងតែ​សួរ​ជំនាញ​ជលផល​គាត់​ឆ្លើយថា អត់​មាន​ទេ បើ​មាន​គឺ​ប្រ​វ៉ែង​ខ្លីៗ លោក​បញ្ជាក់ថា មាន​មន្ត្រី​យើង​មួយចំនួន​កន្ទេល​ធំ​បន្លំ​ដេក ៕

 

img20170707

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់ៗ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.