ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- កាំភ្លើង​ត្បាល់ និង​គ្រាប់​រ៉ុក្កែត​ដែល​ថៃ​ចាប់បាន ថា​ទិញ​ពី​ភាគី​ខ្មែរ​ - នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ និង​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ព្រែក​ប្រសព្វ ត្រូវបាន​ផ្លាស់ប្តូរ​ - របាយការណ៍​ ស្ដីពី​គ្រោះថ្នាក់​​ចរាចរណ៍​​ទូទាំង​​ប្រទេស​ប្រចាំ ថ្ងៃទី​ ១៨ កក្កដា​ (គិតចាប់ពីម៉ោង ១៤:០០ ថ្ងៃទី ១៧ កក្កដា- ដល់ម៉ោង ១៤:០០ ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៧) - ស្ត្រី​ម្នាក់់ ត្រូវ​ដៃគូ គំរាម​យក​រូប​អាក្រាត​បង្ហោះ បើ​មិន​ឲ្យ​ទារលុយ​៥០០០​ដុល្លា - ចាប់​គ្រឿងញៀន​ជាង​មួយ​គីឡូក្រាម និង​ជនជាតិ​ឡាវ​ម្នាក់ នៅ​ខេត្ត​ស្ទឹងត្រែង​!! - ឃាត់ខ្លួន​បុរស​ម្នាក់ ពី​បទ​ករណី រក្សាទុក ដឹកជញ្ជូន ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ ញៀន​ - ​ស្ត្រី​ម្នាក់​ត្រូវបាន​ឃាតក​ឡើង​អារ​ក​សម្លាប់​នៅ​លើ​ផ្ទះ យ៉ាងព្រៃផ្សៃ - ថៃ​បង្ក្រាប​គ្រឿងញៀន​បាញ់សម្លាប់​មុខសញ្ញា​២​នាក់ និង​រឹបអូស​ថ្នាំ​ជាង​៦​សែន​គ្រាប់​ - បុរស​ម្នាក់​ភ្លាត់ស្នៀត​រាយ​លួស​ឆក់​កណ្តុរ​បណ្តាលឲ្យ​ស្លាប់​ខ្លួនឯង​ - គេ​សង្ស័យ​ក្រុមហ៊ុន​មួយ​ជីក​យក​អាចមដី​ព្រៃ​លិច​ទឹក​តំបន់​បី​ដែល​ច្បាប់​ហាមឃាត់​ (​អត់​ច្បាប់់​)
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​កែច្នៃ និង​ម៉ូតូ​ ​ស្លាប់​ម្នាក់​នៅនឹងកន្លែង

[hupso]

​ក្រចេះ ៖ រថយន្ត​កែច្នៃ​និង​ម៉ូតូ​បើកបរ​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​យ៉ាង​ពេញទំហឹង​បណ្ដាលឱ្យ​មនុស្ស​ស្លាប់​ម្នាក់​ភ្លាម​នៅ​នឹង​កន្លែងកើតហេតុ​តែ​ម្ដង​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៧(​ក្រចេះ​-​ស្នួល​)​ស្ថិត​ ​នៅ​ចំនុច​ភូមិ​ខ្សារ ឃុំ​ដារ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧​ខែកក្កដា​ឆ្នាំ​២០១៧​។​

​ប្រភព​ព័ត៌មាន​ពី​លោក ចាន់ ធី នាយ​ផ្នែក​ចរាចរណ៍​ស្រុក​ចិត្រ​បុរី​បានឱ្យដឹងថា​ ​ជនរងគ្រោះ​ឈ្មោះ ថា  ភេទ​ប្រុស អាយុ​29​ឆ្នាំ​ជា​អ្នកបើកបរ​ម៉ូតូ​មាន​ទីលំនៅ​ភូមិ​កា​ប៉ូ សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ​ខេត្ត​ក្រចេះ​(​ស្លាប់​នៅ​ហ្នឹង​កន្លែងកើតហេតុ​) ​ចំណែក​អ្នកបើកបរ​រថយន្ត​កែច្នៃ​បង្ក​មិន​ស្គាល់​អត្តសញ្ញាណ​រត់គេច​ខ្លួន​បាត់​ពី​កន្លែងកើតហេតុ​។

​លោក​បាន​បន្តទៀតថាៈ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្តាលមកពី​អ្នកបើកបរ​រថយន្ត​កែច្នៃ​រេ​ចង្កូត​ទៅបុក​ម៉ូតូ​ដោយ​ជិះ បញ្ជ្រាសទិស​គ្នា  បណ្តាលឲ្យ​មនុស្ស​ស្លាប់​ម្នាក់​ភ្លាម​នៅ​នឹង​កន្លែងកើតហេតុ ។ បច្ចុប្បន្ន​ ចំពោះ​សព​ជនរង់គ្រោះ​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​ចំនែក​វត្ថុតាង​ទាំង​2​គ្រឿង​បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល់​ស្រុក​ចិត្រ​បុរី​ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់ ៕

 

img20170715a2-(3) img20170715a2-(2) img20170715a2-(1)

Filed in: គ្រោះ​ថ្នាក់​ចរាចរណ៍​
© 2017 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.