ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ស្ត្រី​ម្នាក់់ ត្រូវ​ដៃគូ គំរាម​យក​រូប​អាក្រាត​បង្ហោះ បើ​មិន​ឲ្យ​ទារលុយ​៥០០០​ដុល្លា

[hupso]

កណ្តាល ៖ ស្រី្ត​ម្នាក់​ត្រូវបាន​ដៃគូ​គម្រាម​ឲ្យ​បង់ប្រាក់ ៥០០០ ដុល្លារ ជា​ថ្នូរ​នឹង​ការ​មិន​បង្ហោះ​រូបភាព​អាក្រាត ដែល​បាន​ថត​ឆាត​ជាមួយ​ដៃគូ តាម​បណ្តាញ​ហ្វេ​សប៊ុក ។ ដោយ​គ្មាន​លទ្ធភាព​ផ្តល់​តាម​ការទាមទា​ររ​បស់​ជនសង្ស័យ នារី​រងគ្រោះ​បាន​សម្រេចចិត្ត​ប្តឹង​សមត្ថកិច្ច រហូត​ឈានដល់​ការស្វែងរក​ឃើញ ជនសង្ស័យ និង​វត្ថុតាង​ជាច្រើន​ទៀត ។​

​អំពើ​នេះ​ត្រូវ​បាន​ជនល្មើស​ប្រើប្រាស់​បណ្តាញ​សង្គម Facebook (​គណនី ផ្ទាល់ខ្លួន​) ដើម្បី​ទាក់ទង​សុំ​ស្នេហា ពី​សុភាព​ស្ត្រី ដែល​ជា​មុខសញ្ញា (friend) របស់​វា នៅពេល​ដែល​សុភាពនារី​យើង​បាន​ធ្លាក់​ក្នុង​អន្លុង​ស្នេហ៍​របស់​បិសាច​ព្រាន​នេះ​រួច​ហើយ ក៏​បន្ត​បញ្ឆោត​ឲ្យ​សុភាពនារី​យើង​ឆាត​វីឌេអូ​តាម​រយៈ Line ដើម្បី​ដុត​បញ្ឆេះ​កំសួល​តណ្ហា ឲ្យ​ឡើង​កំដៅ​រួច​ក៏​ដោះស្រាយ ( On line sex ) សម្រេច​តណ្ហា​រៀងៗ​ខ្លួន​ដោយ​ខ្លួនឯង ទៅ​ហោង …..​។

​ក្នុងពេល​ដែល​អ្នក​ទាំង​២​កំពុង​តែ​ស្ថិត​នៅក្នុង​សមរភូមិ On line sex “oral sex” នោះ នៅ​ម្ខាង​បរុស​វា​បាន​ត្រៀម​ទូរ​ស​ព្ឌ័មួយ​ទៀត ដើម្បី​លួច​ថត​សកម្មភាព​របស់​ខាង​រង​គ្រោះ​(​សុភាពនារី​) ដើម្បី​ទុក​ប្រើ​គំរាម​ទារប្រាក់​ពី​រងគ្រោះ ….​។

​មិន​បង្អង់​យូរ ក្រោយ​ទទួលបាន​បណ្តឹង​ភ្លាម​មន្ត្រីនគរបាល​យុត្តិធម៌​ដឹង​នាំ​ដោយ​លោក​ផ្កាយ​មួយ​រឿន​ណា​រ៉ា​បាន​ប្រមូល Special Team របស់​លោក​ចេញ​ប្រត្តិបត្តិការ ដើម្បី​តាម​រក​បិសាច​ព្រាននារី​ដ៏​ថោកទាប​ម្នាក់​នោះ​មក​ផ្តន្ទាទោស​តាម​ច្បាប់​ឲ្យ​ខាន​តែ​បាន ។

​រយះពេល​៤​យប់​៥​ថ្ងៃ ប្រត្តិបត្តិការ​នេះ​បានស​ម្រេច​ជោគជយ័​ទាំងស្រុង ហើយ​បាន​រារាំង​ទប់ស្កាត់​ការ​បង្ហោះ​រូបភាព​អាក្រាតកាយ​របស់​រងគ្រោះ​ដែល​វា​លួច​ថត​បាន​នោះ​ពី​សំណាក់​ជនល្មើស​ផងដែរ ។

​ដំណើរ​រឿង​នោះ​មាន​ជា​អាទ៌​ដូចតទៅ :
​ករណី​៖ គំរាមកំហែង​ហែកកេរ្ដិ៍ :
-​ផ្អែក​តាម​ចម្លើយ​របស់​ឈ្មោះ យ៉ែម ប្រុស ចាប់តាំងពី​ឆ្នាំ​២០១០​មក ខ្លួន​បាន​ជាប់​ពន្ធនាគារ​នៅ​ខេត្ត​កំពត បន្ទាប់មក​ត្រូវបាន​ផ្ទេរ​មក​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ព្រៃវែង ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ ចំនួន​០៨​ករណី (​ប្លន់​០៧​លើក​នៅ​ខេត្ត​កំពត និង​ប្លន់​០១​លើ​កន​ខេត្តតាកែវ​) ជាប់ទោស​សរុប​១០​ឆ្នាំ ។​

​នៅក្នុង​ពន្ធនាគារ​ខេត្ត​ព្រៃវែង ពេល​ដែល​រូបខ្ញុំ​ចេញ​មក​ក្រៅ​បន្ទប់​ឃុំឃាំង គឺ​អាច​លេង​កុំព្យូទ័រ និង​ទូរស័ព្ទ​
​បាន ពីព្រោះ​ទទួលបាន​ការអនុញ្ញាតិ​ពី​លោក អ៊ុំ រ៉ា​យឿ​ង អនុប្រធាន​ពន្ធនាគារ​ខេត្ត​ព្រៃវែង កន្លង​មក​ខ្ញុំ​ធ្លាប់​ទិញ​សម្លារៈប្រើប្រាស់​មួយចំនួន​ឲ្យ​គាត់​។

​នៅក្នុង​ពន្ធនាគារ​ខ្ញុំបាទ​ប្រើប្រាស់​ទូរស័ព្ទ​០៣​គ្រឿង​(1-Samsung Not5. 2-Samsung Not3.3-Nokia) កុំព្យូទ័រ​យួរដៃ​០១​គ្រឿង និង​ប្រើប្រាស់​លេខ​ស័ព្ទ​០៤​ខ្សែ :
(096-8919254,017-770773,០90-333833,096-4444071)

​ទូរស័ព្ទ​ទាំង​០៣​គ្រឿង​នេះ​គឺ​ឈ្មោះ លុក ដែល​ធ្លាប់​ជាប់​ពន្ធនាគា​រទិញ​ឲ្យប្រើ ហើយ​ឈ្មោះ យ៉ែម ប្រុស បាន​បង្កើត​គណនី​ហ្វេ​សប៊ុក​ចំនួន​០៥ សំរាប់ លេង : (1-facebook ឈ្មោះ​pros na. 2-facebook ឈ្មោះ Bong rin. 3-facebook ឈ្មោះ Sothea ra. 4-facebook ឈ្មោះ បឺត​ភា​កូន​ម៉ាក់មុំ​, 5-facebook ឈ្មោះ Chang Chang)​។​

​នៅក្នុង​ខែ​មិថុនា ឆ្នាំ​២០១៧ ឈ្មោះ យ៉ែម ប្រុស មាន​ទំនាក់ទំនង​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ជាមួយ​ម្ចាស់​ហ្វេស​ប៊ុក​ឈ្មោះ ស​.​ណ​. ជ (​រងគ្រោះ​) នៅពេល​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ ស​.​ណ​.​ជ (​រងគ្រោះ​) ក៏​បាន​ឆាត​រកគ្នា​ជាប់​ជាប្រចាំ ពេលនោះ​ឈ្មោះ យ៉ែម ប្រុស តែងតែ​ឡាយ​វី​ឌី​អូ និង​បាន​បង្ហាញ​ប្រដាប់​ភេទ​ទៅឲ្យ​ម្ចាស់​ហ្វេស​ប៊ុក​រងគ្រោះ មើល បន្ទាប់មក​ក៏​សុំ​ឲ្យ​សុភាព​នារី​រងគ្រោះ​ឡាយ​វី​ឌី​អូ​បង្ហាញ​ប្រដាប់​ភេទ​ទៅឲ្យ​ខ្លួន​មើល​វិញ​ផង​ដែរ​។ ពេល​ខាង​ស្រី​ថត​បង្ហាញខ្លួន​ក៏​យក​ទូរ​ស​ព្ឌ័​១​គ្រឿង​ទៀត​ថត​ទុក​ដើម្បី​ប្រើប្រាស់​ក្នុងការ​គំរាម​ទារ​ប្រាក់​ជា​ថ្នូរ​និង​ការ​បង្ហោះ​រូបនោះ​។

​ចំពោះ​លុយ​ដែល​ម្ចាស់​ហ្វេ​សប៊ុក​ស្ត្រី​រងគ្រោះ ផ្ញើ​មកឲ្យ​៥០០​ដុល្លារ​ដាក់​តាម​វី​ង គឺ​ខ្ញុំបាទ​បាន​ឲ្យឈ្មោះ ចែ​ម៉ៅ មន្ត្រី​ពន្ធនាគារ​ខេត្តព្រៃវែង​ជា​អ្នក​ទៅ​ដក​លុយ ដោយ​គ្រាន់តែ​យក​លេខ​កូដ​ទៅ​បើក​បាន​ហើយ​។​
​ក្រោយមក​ឈ្មោះ យ៉ែម ប្រុស បាន​ទារលុយ​ពី​នារី​រងគ្រោះ ចំនួន​៥,០០០​ដុល្លារ​អាមេរិក​ទៀត តែ​នារី បាន​ផ្ញើឲ្យ​១០​ដុល្លារ ចំនួន​០២​ដង​(២០​ដុល្លារ​) និង​បាន​ប្រើ​ឲ្យឈ្មោះ គង់ ជា​មន្ត្រី​ពន្ធនាគារ​ខេត្ត​ព្រៃវែង យក​លេខ​កូដ​ទៅ​ដក ហើយ​ឈ្មោះ យ៉ែម ប្រុស បាន​ទូរស័ព្ទ​ទៅ​ស្ត្រី​រងគ្រោះ ថា ត្រូវតែ​ផ្ញើ​ប្រាក់​មកឲ្យ​ចំនួន​២,០០០​ដុល្លារ នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៧ កុំបី​ខាន បើ​មិន​ដូចនេះ​ទេ នឹង​បង្ហោះ​រូប​អាក្រាត​កាយ​តាម​ប្រព័ន្ធ​សង្គម Facebook ។​

​ប៉ុន្តែ​ដោយ​គ្មាន​សំណាង​បាន​ទទួល​លុយ​នេះ​ទេ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​យើង​រកឃើញ វា​ដែល​ជា​ទណ្ឌិត​កំពុង​ជាប់ទោស​ក្នុង​គុក​ខេត្ត​ព្រៃវែង​នោះ​ឯង ។​

​បញ្ជាក់ ៖ នៅក្នុង Laptop ជនល្មើស​នៅ​មាន​រូប​វីឌេអូ​អាក្រាត​របស់​នារី​ដែល​វា​ទាក់ទង​ស្នេហា​មិន​ក្រោម​៥-៦​នាក់​ទៀត ។ ដោយឡែក នៅក្នុង​គណនី​ហ្វេ​សប៊ុក​ជនល្មើស​មាន​មិត្តភក្ត្រ័​សុទ្ធតែ​ជា​នារី​ក្នុង​មួយ​គណនី​ជាង​១៥០​នាក់​ផង​ដែរ ។​

Note : ឆ្លងកាត់​រឿងរ៉ាវ​មួយ​នេះ ខ្ញុំ​សូម​សំណូមពរ​ដល់​សភាព​នារី​ទាំងឡាយ​មេត្តា​ប្រុង​កាយ​អប់រំ​ចិត្ត​កុំ​ឲ្យ​ជឿ​ស្លុង​ទៅតាម​ពាក្យ​ផ្អែមល្ហែម​លួងលោម​របស់​បុរស​ហើយ​ព្រម​គ្រប់យ៉ាង​ដើម្បី​បញ្ជាក់​ពីទឺកចិត្ត​ស្រឡាញ់​រប​ស់​ខ្លួន​ចំពោះគេ​បែប​នេះ​នោះ … ។ សង្ឃឺម​ថា​សុភាពនារី​ទាំងឡាយ​របស់ខ្ញុំ​មិន​ចាញ់កល់​បុរស​ព្រាន​ថោកទាប​បែប​នេះ​តទៅ​ទៀត​ឡើយ ។ បំណងល្អ ពី នគរបាល​ខេត្ត​កណ្តាល !!!

​ពាក់ព័ន្ធ​នឹង​រូបភាព​អាក្រាត សមត្ថកិច្ច​នឹង​ស្នើ​សុំ​ការអនុញ្ញាត​ពី​លោក​ព្រះរាជអាជ្ញា​ដើម្បី​បំផ្លាញ​រូបភាព On line Sex ដែល​ជនល្មើស​បាន​ថត​ទុក​ទាំង​នោះ​ចោល ៕

img20170718da8-(7) img20170718da8-(6) img20170718da8-(5) img20170718da8-(4) img20170718da8-(3) img20170718da8-(2)

Filed in: ព័ត៌មានជាតិ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.