ខេត្តសៀមរាប-ស្រុកក្រឡាញ់ ៖ បុរសពីរនាក់ ជិះម៉ូតូធ្លាក់ចូលស្ពានបណ្តាលអោយស្លាប់ម្នាក់ នឹងរងរបួសថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ។ ករណីនេះ កើតឡើងកាលពីវេលាម៉ោង១២យប់ ថ្ងៃទី ១១ សីហា ឆ្នាំ២០១៧ ។ ត្រង់ចំណុចស្ពាន ភូមិអូរក្រឡាញ់ ឃុំក្រឡាញ់ ស្រុក្រឡាញ់ខេត្តសៀមរាប។
សពជនរងគ្រោះឈ្មោះ បឿន លឿន ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិសន្ថន ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។អ្នករងរបួសពុំទាន់ស្គាល់ឈ្មោះ ៕