ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​គយ​ចល័ត​ក្នុង​ក្រុង​ដូន​កែវ ខេត្តតាកែវ សំងំ​កើប​លុយ​ខុស​ច្បាប់​ចូល​ហោប៉ៅ រាប់​លាន​ដុល្លា​ក្នុង​១​ឆ្នាំៗ​

[hupso]

តាកែវ​៖ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត និង​អ្នករកស៊ី​ដឹកទំនិញ ស្គាល់​យ៉ាង​ច្បាស់ គយ​ចល័ត​ដែល​ឈរជើង នៅ​អូរ​ចំ​បក់ ស្ថិតក្នុង​ភូមិសាស្ត្រ ក្រុង ដូន​កែវ ខេត្តតាកែវ ដែល​រង​ការរិះគន់​ពី​ពលរដ្ឋ​រាប់​ឆ្នាំ​កន្លងមក កំពុង​ធ្វើ​សកម្មភាព​ទាំងយប់​ទាំង​ថ្ងៃ យ៉ាង​រលូន គ្មាន​ខ្វល់​ពី​ខ្វាយ​អ្វី​ឡើយ​។​

​ប្រភព​ពី​អ្នក​បើក រថយន្ត​ដឹកទំនិញ​បានអោយដឹងថា រថយន្ត​គ្រប់​ប្រភេទ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ភូមិសាស្ត្រ​ទី​រួម​ខេត្តតាកែវ ឆ្ពោះ​ទៅ​ទីក្រុង​ភ្នំពេញ តែងតែ​ឈប់​រថយន្ត រួច​យក​លុយ​ឆ្លងថ្នល់​ទៅ​សែន​ព្រែ​ន ជូន​មន្ត្រី​ដែល​ប្រចាំការ កំពុង​ដាក់​វេន​គ្នា អង្គុយ​រងចាំ​រាប់​ក្បាល​ឡាន​យកលុយ ទាំង​យប់​ទាំង​ថ្ងៃ មិនបាច់​ចំណាយពេល ឆែកឆេរ​ត្រួតពិនិត្យ​ទំនិញ​ស្របច្បាប់ ឬ​ខុសច្បាប់ ឡើយ ហើយ​ការបង់ប្រាក់​នេះ​មិន​ដែល​ឃើញ​មាន​វិក័យប័ត្រ​អ្វី​ដែរ​។​

​ប្រជាពលរដ្ឋ​បានដាក់​មន្ទិលសង្ស័យ​ថា រថយន្ត​រាប់​រយ​គ្រឿង​ក្នុង​មួយ​ថ្ងៃៗ ដែល​ឈប់​បង់លុយ​នៅ​គ័យ​ចល័ត​នេះ ធ្វើឡើង​ជា​លក្ខណៈ​ចំហរ គ្មាន​ខ្លាច​ញញើត​ការរិះគន់​អ្វី​ឡើយ ស្របពេល​ដែល​ពលរដ្ឋ កំពុង​ងឿងឆ្ងល់​ថា តើ​លុយ​រាប់លាន ដែល​ទទួលបាន​ពី​ការបង់​គ្មាន​វិក័យប័ត្រ​នេះ គេ​យក​ចូល​រដ្ឋ ឬ​យ៉ាងណា​?

​គួរ​បញ្ជាក់​ផង​ដែរ​ថា ខេត្ត​តាកែវ​គឺ​ជា​ច្រក​សំបូរ​ទៅ​ដោយ​ទំនិញ ឆ្លងកាត់​គ្រប់​ប្រភេទ ពី​ព្រំដែន​ប្រទេស​វៀតណាម ចូល​មក​រាជធានី​និង​បណ្តា​ខេត្ត​ជិតខាង ជាពិសេស​បន្លែ​ផ្លែឈើ គ្រឿងឧបភោគ​បរិភោគ និង​ទំនិញ​ផ្សេងៗ​ទៀត​ជាច្រើន​មុខ រាប់សិប​ឡាន ទាំង​យប់​ទាំង​ថ្ងៃ រាប់សិប​តោន ជាពិសេស​ចេញពី​ច្រក​អន្តរជាតិ ភ្នំ​ដិន​។​
​ពាក់ព័ន្ធ​នឹង​ការរិះគន់​ខាងលើ ភ្នាក់ងារ​ព័ត៌មាន​យើង មិនទាន់​អាច​សុំ​ការ​ស្រាយ​បំភ្លឺ​ពី​មន្ត្រី​ជំនាញ​សាខាគយ​និង​រដ្ឋ​ករ​ខេត្ត​តាកែវ​នៅ​ឡើយ​ទេ ៕

 

img20170917pv2 (1) img20170917pv2 (2) img20170917pv2 (3)

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់ៗ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.