ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ហ៊ាន​មែន​អធិការ​ស្រុក​កំពង់រោរិ៍​ចាប់​បាន​ជនដៃដល់​ហើយ​លបលួច​ដោះលែង​ដោយ​ស្ងាត់ៗ​

[hupso]

ស្វាយរៀង ៖ ពិតជា​ហ៊ាន​មែន​លោក​ហែម សាមុត​អធិការ​ស្រុក​កំពង់រោទិ៍​បាន​លួច​ដោះលែង​ជន​ដៃដល់​៦​នាក់​ក្នុងចំណោម​៧​នាក់ឲ​មាន​សេរីភាព​ដោយមិន​ខ្វល់​ពី​ប្រពន្ធ័​ច្បាប់​បន្តិច​នោះ​ទេ​។​ហេតុការណ៍​ដ៍​គួរ​ឲ​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២០​ខែ​កញ្ញា​ឆ្នាំ​២០១៧​វេលា​ម៉ោង​១០​ៈ​៤៥​នាទី​នៅផ្ទះ​ជនរងគ្រោះ​ស្ថិត​នៅ​ភូមិ​ញរ​ឃុំ​ញរ​ស្រុក​កំពង់រោរិ៍​ខេត្ត​ស្វាយរៀង​។​

​ជនរងគ្រោះ​ទី​មួយ​មានឈ្មោះ ចាម សុខា ភេទ​ស្រី អាយុ ៤៣ ឆ្នាំ ទី​ពីរ​មានឈ្មោះ ចាម សំភាស់ ភេទ ស្រី អាយុ ២៨ ឆ្នាំ មាន​ស្រុកកំណើត​នៅ​កន្លែងកើតហេតុ​ខាងលើ ។ ហើយ​ចំណែក​ជនដៃដល់​ទាំង​ប្រាំពីរ​អ្នក​ទី​មួយ​ឈ្មោះ ចាម សាមិត ភេទ​ស្រី អាយុ ៥០​ឆ្នាំ ទី​ពីរ​ឈ្មោះ ព្រាត អ៊ូច ភេទ ប្រុស អាយុ ៥១ ទី​៣ ឈ្មោះ មាស ថេរា (​ហៅ​ស្រី​ជន​)​ភេទ​ស្រីិ អាយុ ១៨ ទី​៤​ឈ្មោះ មាស ស្រីរ័ត្ន ភេទ​ស្រី អាយុ ២០​ឆ្នាំ ទី​៥​ឈ្មោះ មាស ស្រី មុំ ភេទ​ស្រី អាយុ ២០ ទី​៦​ឈ្មោះ វ៉ាន់ ភេទ​ប្រុស អាយុ​ជាង ៣០​ឆ្នាំ ទី​៧​ឈ្មោះ មាស សុ​ភី ភេទ​ស្រី អាយុ ៤៣​ឆ្នាំ ជនដៃដល់​រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

​មុនពេល​កើតហេតុ​ស្ត្រី​ជនរងគ្រោះ​ឈ្មោះ​ចាម សំភាស បានឲ្យដឹងថា គ្នីគ្នា​របស់​ជនដៃដល់ មាន​គ្នា​បី​នាក់​បាន​មក​ចាប់​ជនរងគ្រោះ​នៅ​កាំជណ្តើរ​ហើយ​វាយ​តែម្តង​ដោយ​មាន​អ្នក​ខ្លះ​មក​ទាត់​ធាក់​ដោយ​មាន​អ្នកខ្លះ​មាន​សុទ្ធ​ដំបង ហើយ​ក៍មាន​គ្នីគ្នា​របស់​បួន​នាក់​ទៀត បាន​ស្ទុះ​មក​វាយ​បន្ថែម​ទៀត​ទៅលើ​ជនរងគ្រោះ  ឃើញ​ដូចនេះ​ជនរងគ្រោះ​ឈ្មោះ ចាម សុខា ដែល​ត្រូវ​ជា​បង​បង្កើត​បាន​ស្ទុះ​ទៅ​ជួយ​ប្អូន​ស្រាប់តែ​ក្រុម​នោះ​បាន​វាយ​ទាំង​គាត់ ហើយ​ក្នុងនោះ​ឈ្មោះ វ៉ាន់ បាន​ទៅយក​ដំបង​ឲ្យទៅ​ម្តាយក្មេក​វាយ​ចំ​ក្បាល​ជនរងគ្រោះ​ឈ្មោះ ចាម សុខា បណ្តាលឲ្យ​រងរបួយស​ធ្ងន់​។​

ក្រោយ​ពី​អំពើហឹង្សា​នេះ​កើតឡើង​សមត្ថកិច្ច​បា​ន​ហៅ​ជនដៃដល់​ទាំង​ប្រាំពីរ​នាក់​ទៅ​អធិការដ្ឋាន​សាកសួរ​អំពី​រឿងហេតុ​ខាងលើនេះ ប៉ុន្តែ​ពេល​មកដល់​ស្នងការ​ស្រាប់តែ​បញ្ជូន​មក​តែ​ម្នាក់​គឺ​ឈ្មោះ ចាម សាមិត ហើយ​ប្រាំមួយ​នាក់​ទៀត​ត្រូវបាន​លោក​អធិការ​ស្រុក​កំពង់រោរិ៍​បាន​ដោះលែង​ដោយ​មិន​ដឹង​មូលហេតុ មិន​ត្រឹមតែ​ប៉ុណ្ណោះ​នោះ​ទេ​លោក​អធិការ​បាន​ចោទ​ថា​ជនរងគ្រោះ​ជា​អ្នកបង្ករ​ហេតុ​ទៅវិញ​។

​ជុំវិញ​នៃ​ការដោះលែង​ជន​ដៃដល់​ទាំងនេះ​ប្រាំមួយ​នាក់​នេះ​ត្រូវបាន​មហាជន​សង្ស័យថា​ប្រហែលជា​មាន​ការទទួល​សំណូក រី​ឯង​អ្នកច្បាប់​បាន​លើកឡើងថា​ការដោះលែង​ជនបង្ករ​ទាំងនេះ​គឺ​ខុស​ពី​និតិ​វិធី​ច្បាប់​ទាំងស្រុង ព្រោះថា​ការដោះលែង​បែបនេះ​គឺ​មានតែ​តុលាការ​មួយ​គត់​ដែល​អាច​ដោះលែង​បាន​។ ពាក់​ពន្ធ័​លើ​ករណីនេះ​ប្រជាពលរដ្ឋក៍​បានសំ​ណូម​ពរ​ដល់​ក្រសួង​មហាផ្ទៃ​មេត្តា​ជួយ​មើល​ទៅ​លោក ហែម សាមុត នេះ​ផង​ព្រោះ​មិន​ដូច្នះ​ទេ​ប្រជាពលរដ្ឋ​ដឹង​សង្ឃឹ​ម​លើ​អ្វី​ទៀត​នោះទេ​។​

Filed in: ព័ត៌មានជាតិ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.