ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ឃាតករ​បាញ់​សម្លាប់​ជនរងគ្រោះ​២​នាក់​ប្លន់​យក​លុយ​ជិត​ប្រាំ​ម៉ឺន​ដុល្លា​រួច​រត់​កិ​ច​ខ្លួន​បាត់​ស្រមោល​ - តា​លឺ​ឡាយស្រេង​ចេញ​វិដេអូ​សុំ​ទោស​ក្រោយ​ពី​បែកធ្លាយ​សម្លេង​ប្រមាថ​ព្រះ​ជេស្តារ​មហាក្សត្រ​ - ​កក្រើក​ទៀតហើយ លោក អ៊ុយ វិត ប្រធាន​គយ​រដ្ឋាករ​ច្រក​អន្តរជាតិ​គីឡូម៉ែត្រ​១៣( ហៅ​ភ្នំ​ដី ) ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​នៅតែ​បន្ត​អោយ​កូនចៅ​ជំរិត​យក​លុយ​ពី​ប្រជាពលរដ្ឋ​ដដែល ដោយ​មិន​អាណិតអាសូរ​បន្តិច​សោះឡើយ​ - ញ​តិ​ថ្កោលទោស​របស់​កងកម្លាំង​នគរបាលជាតិ ប្រឆាំង​ទៅនឹង​សម្តី​ជន​ក្បត់ជាតិ សម រង្ស៊ី ដែល​ញុះញង់​ឲ្យ​កងកម្លាំងប្រដាប់អាវុធ ប្រឆាំង​រាជរដ្ឋាភិបាល​ - ​លោក ឃួ​ង ស្រេង​៖ ដឹកនាំ មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​មើល​ការតុបតែង ប្រទីប​និង​មើល​ស្ថានភាព​កន្លែង​ស្នាក់នៅ​របស់​ក្រុម​កីឡាករ ចំណុះ​ទូក​ - ​អាជ្ញាធ​ររ​រាជធានី​ជំរុញ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​យកចិត្ត​ដាក់ លើ​កិច្ច​ការពារ​សុវត្ថិភាព រួម​និង​ការងារ​ជួយ​សង្គ្រោះ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ - ខ្មែរ​គ្រប់រូប​ត្រូវតែ​រួមគ្នា​ប្តឹង​ទាមទារ​សំណង​ខូចខាត​គ្រប់យ៉ាង​ដែល​អា​មេ​រិច បង្ក​សង្គ្រាម​វិនាសកម្ម នា​ឆ្នាំ​១៩៧០-១៩៧៥ - លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់ចរាចរណ៍​ផ្លូវគោក ថ្ងៃទី​ ២១ ខែ តុលា ឆ្នាំ ២០១៧ - របាយការណ៍​ ស្ដីពី​គ្រោះថ្នាក់​​ចរាចរណ៍​​ទូទាំង​​ប្រទេស​ប្រចាំ ថ្ងៃទី​ ២១ តុលា ឆ្នាំ ២០១៧ - លោកស្រី ម៉ែន សំអន​៖ ប្រទេសជាតិ​មាន​សុខ សន្តិភាព និង​សេរីភាព​ពេញលេញ ក៏​ដោយ​មាន​ការដឹកនាំ​ត្រឹត្រូវរ​បស់​សម្ដេច​អគ្គមហាសេ​នាបតី​តេ​ជោ
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​បុរស​ទូ​រគត លី ឡី កំពុង​ដង្ហោយ​រក​ជំនួយ​ពី​សប្បុរសជន ខណៈ​ដែល​ជំងឺ​ដុះ​សាច់​បំពង់​របស់​ខ្លួន​ដល់​ដំណាក់កាល​ចុងក្រោយ​

[hupso]

ភ្នំពេញ​៖ បុរស​ទូ​រគត​ម្នាក់​ឈ្មោះ លី ឡី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ស្រុកកំណើត​នៅ ឃុំ​សំរោង ស្រុក​ត្រាំកក់ ខេត្តតាកែវ កំពុង​សំពះអង្វរ​បងប្អូន​ជនរួមជាតិ ដើម្បី​សង្គ្រោះ​ជីវិត​របស់​ខ្លួន ព្រោះ​ជំងឺ​ដុះសាច់បំពង់ក ឈាន​មកដល់​ដំណាក់កាល​ចុងក្រោយ​ហើយ ដោយ​រូបលោក​មិន​មាន​លទ្ធភាព​ក្នុង​ការព្យាបាល​នៅឯ​ប្រទេស​វៀតណាម​។​

​លោក លី ឡី រៀបរាប់​ទាំង​ទឹកភ្នែក​ថា រូបលោក​មក​ជួយ​ផ្ទះ​គេ​នៅ​ភ្នំពេញ​ជាមួយ​ប្រពន្ធ និង​កូន​តូច​អាយុ​៣​ឆ្នាំ​ម្នាក់ រីឯ​ឱ​ពុក​ម្តាយ​ជរា​នៅឯ​ស្រុក​។ រាល់​ថ្ងៃ​រូប​លោក​មិន​អាច​បំពេញ​ការងារ​អ្វី​បាន​ទេ ព្រោះ​ជំងឺ​ធ្វើ​ទុក​ជា​ប្រចាំ រីឯ​ប្រពន្ធ​ធ្វើ​ការងារ​រោងចក្រ​បាន​ប្រាក់ខែ​បន្តិចបន្តួច​គ្រាន់​នឹង​បង់​ថ្លៃ​បន្ទប់ និង​ទិញ​ថ្នាំពេទ្យ​មិន​គ្រាន់​ផង ដោយ​ខ្វះ​ថវិកា​ទិញ​ថ្នាំ ទើប​បាន​ខាង​សាសនា​យេស៊ូ​ផ្តល់​ថវិកា​បន្តិចបន្តួច​ដើម្បី​ទិញ​ថ្នាំ​បន្តជីវិត​មក​ដល់​សព្វ​ថ្ងៃ​។​

​លោក​បន្តថា សព្វថ្ងៃ​សូម្បីតែ​ទឹក​មួយ​ដំណក់​ក៏​មិន​អាច​លេប​បានដែរ ព្រោះ​ដុំ​សាច់​ដុះ​ជិត​បំពង់ក​អស់​ទៅហើយ រាល់​អាហារ និង​ទឹក​ត្រូវ​កិន​ឲ្យ​ម៉ត់​បាញ់​បញ្ចូល​តាម​បំពង់​ដែល​ពេទ្យ​វះ​ដាក់​ឲ្យ​ប៉ុណ្ណោះ​។ គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​នៅ​កាល់​ម៉ែត្រ​អះអាងថា​គាត់​មាន​ជំងឺមហារីក តែ​ក្រោយ​ពី​ពេទ្យ​វៀតណាម​ពិនិត្យ​រួច បញ្ជាក់ថា​ជា​ជំងឺ​ដុះសាច់បំពង់ក អាច​វះកាត់​ព្យាបាល​បាន តែ​លោក​មិន​មាន​ថវិកា​ព្យាបាល ទើប​ទុក​ដល់​ដំណាក់កាល​ចុងក្រោយ​បែបនេះ​។​

​លោក​ពិតជា​មិន​ចង់​លាចាក​ប្រពន្ធ និង​កូន​តូច​នោះទេ លោក​ចង់​រស់រានមានជីវិត​ដូច​គេ​ដូច​ឯង តែ​សូម្បីតែ​ថវិកា​ព្យាបាល​ក៏​លោក​មិន​មាន​លទ្ធភាព​ដែរ ហេតុដូច្នេះ​ហើយ លោក​លើក​ដៃ​សំពះអង្វរ​ទាំង​ទឹកភ្នែក​ចំពោះ​សប្បុរសជន មេត្តា​ជួយ​គាត់​ផង​។​

​ប្រសិនបើ​សប្បុរសជន​មានបំណង​ចង់​ជួប​បុរស​ទូ​រគត លី ឡី ផ្ទាល់ ឬ​ចង់​ផ្តល់​ថវិកា​សម្រាប់​ឲ្យ​លោក​វះកាត់​សូម​ទំនាក់ទំនង​លេខ​ទូរស័ព្ទ ០១៦ ៦០៤ ៦០៤ / ០៨៨ ៦៧៦៧ ១២០៕

 

img20171012p4 (1) img20171012p4 (2)

Filed in: ព័ត៌មានជាតិ
© 2017 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.