ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ញ​តិ​ថ្កោលទោស​របស់​កងកម្លាំង​នគរបាលជាតិ ប្រឆាំង​ទៅនឹង​សម្តី​ជន​ក្បត់ជាតិ សម រង្ស៊ី ដែល​ញុះញង់​ឲ្យ​កងកម្លាំងប្រដាប់អាវុធ ប្រឆាំង​រាជរដ្ឋាភិបាល​

[hupso]

ភ្នំពេញ ៖ កងកម្លាំង​នគរបាល​ជាតិ​សូម​ថ្កោលទោស​យ៉ាង​ដាច់អហង្កា​ទៅ នឹង​សម្តី​ជន​ក្បត់ជាតិ សម រង្ស៊ី ដែល​ញុះញង់​ឲ្យ​កង កម្លាំង​ប្រដាប់អាវុធ​ប្រឆាំង​រាជរដ្ឋាភិបាល ដែល​បាន​ប្រកាស​តាម «​ឃ្លីប​វីដេអូ​មួយទៀត កាលពី​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១១ បាន​អំពាវនាវ​ឱ្យ​មាន​ការបះបោរ​ប្រឆាំង នឹង​រដ្ឋាភិបាល​ស្រប​ច្បាប់​កម្ពុជា ហើយ​អំពាវនាវ ឱ្យ​កងកម្លាំង​ប្រដាប់អាវុធ​បង្វែរ​កាណុង​មកកាន់​រដ្ឋាភិបាល​កម្ពុ​ជា ដែល​នេះ ជា​អំពើ​ក្បត់ជាតិ​សុទ្ធសាធ ហើយ​ការអំពាវនាវ​នេះ​គឺ​ផ្សារភ្ជាប់​ទៅ​នឹង​ការលើកឡើង​របស់​លោក កឹម សុខា នៅ​ទីក្រុង​ណូវែល រដ្ឋ​ម៉ាសាឈូសេត សហរដ្ឋ​អាមេរិក​ផង​ដែរ​។ វា​ជាវិ​ដេ​អូចាស់​ប៉ុន្តែ​វា​គឺ​បាន​ផ្សារ​ភ្ជាប់​មក​ដល់​បច្ចុប្បន្ន ដែល​សកម្មភាព​នេះ​បាន​ឆ្លុះបញ្ចាំង​អោយ​ឃើញ​ច្បាស់ ពី​សារជាតិ​នៃ​ក្រុម​ជន​ក្បត់ជាតិ តែងតែ​លោភលន់​អំណាច មិន​គិត​ដល់​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ និង​ផលប្រយោជន៏​សង្គម​ជាតិ​ឡើយ​។​

​ឆ្លើយតប​ទៅនឹង​ឧបាយកល​ដ៏​ពិសពុល​នេះ កាលពី​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៧ ថ្មីៗ​នេះ អគ្គស្នងការ​នគរបាល​ជាតិ បាន​ធ្វើ​ការប្រកាស​ផ្សព្វផ្សាយ​ជូន​ដល់​គ្រប់​ស្នងការ​រាជធានី ខេត្ត និង​នាយកដ្ឋាន​ជំនាញ​ទាំងអស់​អោយបាន​ដឹង អំពី​ឧបាយកល សកម្មភាព​របស់​ក្រុម​ក្បត់ជាតិ ជាពិសេស​សំដី​ញុះញង់​របស់ សម រង្សី អុជអាល​កងកម្លាំងប្រដាប់អាវុធ អោយ ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។​

​ដូច្នេះ​កងកម្លាំង​នគរបាលជាតិ ដែល​ជា​កងកម្លាំង​មាន​កាតព្វកិច្ច​ថែរក្សា​ខឿន​សន្តិសុខ​ជាតិ​និង​ធានា​សណ្តាប់ធ្នាប់​សាធារណ​: និង​សុវត្ថិភាព​សង្គម សូម​ប្តេជ្ញា​ការពារ​ដាច់ខាត​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​មិន​អោយ​ឲ្យ​ក្រុម​ពួក​បំផ្លិចបំផ្លាញ​ជាតិ និង​ក្បត់ជាតិ​ទាំងនោះ មក​ធ្វើ​ឡើង​នៅលើ​ទឹកដី​កម្ពុជា​ជាដាច់ខាត​។ ក្នុងនាម​កងកម្លាំង​នគរបាលជាតិ គាំទ្រ​ពេញទំហឹង​ដល់​ចំណាត់ការ​រាជរដ្ឋាភិបាល ដែល​កំចាត់​ពួក​ក្បត់ជាតិ បំផ្លាញ​សន្តិភាព​នៅ​កម្ពុជា​» ៕

 

img20171022a

Filed in: ព័ត៌មានជាតិ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.