ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​ឧកញ៉ា សឹង្ហ សំអុល ល្បី​ខាង​នាំចេញ​ឈើ​ពី​ខេត្ត​មណ្ឌលគិរី​តាម​ច្រក​សំ​ពោធ ឆ្លងកាត់​ស្រុក​ស្នួល​ដើម្បី​នាំចេញ​ទៅ​វៀតណាម​!

[hupso]

ក្រចេះ​-​ស្នួល ៖ កាលពី​ថ្ងៃ​ទី​០១​ខែវិច្ឆិកា​ឆ្នាំ​២០១៧ វេលា​ម៉ោង ប្រមាណ​ជា ៤​ល្ងាច មាន រថយន្ត​យី​ឌុ​ក​ចំនួន​៣​គ្រឿង ដែល​តាម ប្រភព​ព័ត៌មាន​ថា​ជា​របស់​លោក​ឧកញ៉ា​សឹង្ហ សំអុល​ដ៏​ល្បីឈ្មោៈ បាន​ដឹក​ជញ្ជូន ឈើ​ដោយ​មិន​ក្រែង​ញញើត​នឹង​សមត្ថកិច្ច​ជំនាញ​ណា​ម្នាក់​ឡើយ​ក្នុងស្រុក​ស្នួល​ឡើយ​។ តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការ មួយ​បាន​ប្រាប់ថា ក្នុង​ចំណោម​រថយន្ត យី​ឌុ​ក​ទាំង​បី​គ្រឿង​នេៈ មានតែ​មួយ គ្រឿង​ដែល​មាន​ច្បាប់​អនុញ្ញាត្តិ​ចំណែក​ពីរ​គ្រឿង​ទៀត​គឺ​គ្មាន​លិខិតអនុញ្ញាត​ឡើយ ដោយ​ក្នុង​មួយ​យី​ឌុ​ក​គឺ​ចំនួន​ផ្ទុក មិនតិច​ជាង​៥០​ម៉ែត្រគូប​ឡើយ ។​

​តាម​ការវាស់វែង​គឺ​ឃើញថា ចំនួន​សរុប ទាំង​បី​យី​ឌុ​ក​នេះ គឺ​ការដឹក​លើស​ចំនួន​ច្បាប់​កំណត់​ប្រមាណ​ជា​១០០​ម៉ែត្រគូប ។ រថយន្ត​យី​ឌុ​ក​ទាំងបី​គ្រឿង​នេៈ​ត្រូវបាន កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស នឹង​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ធ្វើ​ការឃាត់​ដើម្បី​ត្រួតពិនិត្យ​មើល​ឯកសារ​ពាក់ព័ន្ធ​នៃ​ការដឹកជញ្ជូន​តាម​ច្រក​សំ​ពោធ ភូមិ សំ​ពោធ ឃុំ ឃ្សឹ​ម ស្រុក ស្នួល ខេត្ត​ក្រចេះ ។​

​ស្របពេល​ជាមួយ​គ្នានេៈ​ផងដែរ ដោយ មាន​ការអន្តរាគមន៍​ពី​មន្ត្រី​ជើង​ដប់ រថយន្ត​យី​ឌុ​ក​ទាំងបី​គ្រឿង​នេៈ​ត្រូវបាន​នាំយក​ទៅ​កាន់​រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្នួល ដើម្បី​ត្រួតពិនិត្យ​ឯកសារ ស្រាប់តែ​មក ដល់​រដ្ឋបាល​ព្រៃឈើ ស្រុក​ស្នួល​មិនបាន ដប់​នាទី​ផង ក៏​រថយន្ត​យី​ឌុ​ក ទាំង​បី​គ្រឿង​នេះ បើក​រត់​ដោយ​គ្មាន​ការអន្តរាគមន៍​ពី​មន្ត្រី​ជំនាញ​ណាមួយ​ឡើយ ។ ក្នុង​នោះ​ផង​ដែរ មាន​មន្ត្រី កងរាជអាវុធហត្ថ​ស្រុក​ស្នួល​ជាច្រើន​នាក់ បាន​មក​ឃាត់​សួរនាំ រក​លិខិត​បេសកកម្ម​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​នឹង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ទៅវិញ ដោយ​បណ្តោយ អោយ​ឡាន​យី​ឌុ​ក​ដឹកឈើ​ខុសច្បាប់ ទាំង​បី​គ្រឿង រត់​រួច​បាន​យ៉ាង​រលូន​។​

​មាន​មតិ​ជាច្រើន បានលើកឡើង ថា​រដ្ឋបាល​ស្រុក​ស្នួល​ព្រមទាំង​មន្ត្រី​មាន​សមត្ថកិច្ច​ជំនាញ​ក្នុង​ស្រុក​ស្នួល​គឺ អសកម្ម​ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ ខ្នាត​យក្ស​ក្នុងស្រុក​ស្នួល​ព្រោៈរា​ល់​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​ម្តងៗ គឺ​លេខ​ទូរស័ព្ទ គឺ​មិន​អាច​ទំនាក់ទំនង​បាន​ឫខ​ល​ចូល​តែ​គ្មាន​អ្នក​លើក ។

​តើ​ត្រូវ​បណ្តែតបណ្តោយ​អោយ​ឧកញ៉ា សឹង្ហ សំអុល បំផ្លាញ​ព្រៃឈើ​រហូត អន្តរាយ​ឫ​យ៉ាងណា​?!

 

img201711p4s (1) img201711p4s (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់ៗ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.