ខេត្តស្ទឹងត្រែង ៖ នៅវេលាម៉ោង ០៨ និង ០៨ នាទីព្រឹកនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅចំណុចភូមិវាដេញ ឃុំអន្លង់ជ្រៃ ខេត្តស្ទឹងត្រែង តាមបណ្ដោយភ្លៅជាតិលេខ ៩ ឆ្ពោះទៅកាន់ខេត្តព្រះវិហារ ។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងម៉ូតូ និងម៉ូតូ ដោយមានអ្នករងរបួសធ្ងន់ម្នាក់ និងភាគគីម្ខាងជាស្ត្រី រងរបួសស្រាល ។ ចំណែកម៉ូតូទាំងពីរខូចខាតបន្តិចបន្តួច បច្ចុប្បន្ន ត្រូវបានសមត្ថកិច្ចយកទៅថែរក្សាទុក រង់ចាំដោះស្រាយពេលក្រោយ ៕