កាលពីយប់ថ្ងៃទី១៧ខែ១១ឆ្នាំ២០១៧ វេលាម៉ោង២១: ០០ នាទី មាន ករណីហិង្សាដោយមានស្ថានទម្ងន់កើតឡើងនៅចំណុចផ្សាររាត្រី ស្ថិតភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល ដែលបង្កដោយឈ្មោះ ហេងចាន់រិទ្ឋ ភេទ ប្រុស អាយុ ១៨ឆ្នាំ ( ជនដៃដល់ ) និង ឈ្មោះ គន្ឋា ពិតុង ភេទប្រុស អាយុ ១៧ ឆ្នាំ ។
ជនសង្ស័យទាំងពីរ រស់នៅភូមិ ព្រៃគប់ សង្កាត់ផ្សារកណ្តាល ជនរងគ្រោះ ១/ឈ្មោះ ហ៊ត់ ពិសិទ្ឋិ ភេទប្រុស អាយុ ១៦ឆ្នាំ ( រងរបួស រយាស់កដៃខាងឆ្វេង ដេរបីរថ្នេរ ) ២/ ឈ្មោះ លាងឈុនលៀង ភេទប្រុស អាយុ១៥ឆ្នាំ ( រងរបួសស្មាផ្នែកខាងក្រោយ ប្រវែង ៥សង់ទីម៉ែត្រ ) ។
បច្ចុប្បន្នជនរងគ្រោះ លាង ឈុនលៀង កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ ស្រុកមង្គលបូរី ។
មូលហេតុនាំអោយមានអំពើរហិង្សារបណ្តាលមកពី ជម្លោះពេលរាំធុងប៉ាស ។
ករណីនេះ ផ្នែកជំនាញកំពុងក៏សាងសុំណុំរឿងដើម្បីបញ្ជូនតាមនីតិវិធី ៕