ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណៈបក្ស​ប្រជាជន​កម្ពុជា​ស្រុក​លំផាត់​

[hupso]

ខេត្ត​រតនគិរី ៖ កាលពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង​៨ និង​១៧ នាទី នៅ​ចំណុច​ស្នាក់ការ​គណៈបក្ស​ប្រជាជន​ឃុំ​បា​តាង ស្រុក​លំផាត់ មាន​ធ្វើ​ពិធី អបអរសាទរ ពិធី ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណៈបក្ស​ប្រជាជន​កម្ពុជា​ស្រុក​លំផាត់ ក្រោម​អធិបតីភាព ឯកឧត្ដម មួង ប៉ូ​យ សមាជិក​អចិន្ត្រៃយ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​គណៈបក្ស​ខេត្ត​រតនគិរី​។​

​សមាសភាព​ចូលរួម​៖ ឯកឧត្តម គិត ទ្រី សមាជិក​អចិន្ត្រៃយ៍ នៃ​គណៈបក្ស​ប្រជាជន​ខេត្ត​រតនគិរី​។​
​ឯកឧត្ដម ខាំ ខឿន  ឯកឧត្ដម ហា ណែន លោក ខាំ សុទ្ធ ប្រធាន​គណៈបក្ស​ស្រុក លោក លោក​នូ ថេរ និង​ក្រុមការងារ​ថ្នាក់​ខេត្ត ស្រុក ចុះជួយ​ស្រុក ឃុំ​។​

​សមាជិក​ថ្មី អតីតៈ​គណៈបក្ស​សង្គ្រោះ​ជាតិ ចំនួន​១១២​នាក់ ស្រី​៥៤​នាក់ និង​សមាជិក​ថ្មី អតីតៈ​គណៈបក្ស រួបរួម​ជាតិ ចំនួន ០៩​នាក់ ស្រី​០៤​នាក់ (​ឃុំ​បា​តាង​) សមាជិក​ថ្មី​អតីតៈ​គណៈបក្ស​សង្គ្រោះ​ជាតិ ចំនួន​៣៥​នាក់ ស្រី​០៩​នាក់​(​ឃុំ​សេ​ដា​) ។​

Filed in: ព័ត៌មានជាតិ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.